ដៃគូលើវិស័យព្រៃឈើ និងជលផល​​​ នៅកម្ពុជា (PaFF)

ដៃគូលើវិស័យព្រៃឈើ និងជលផល​​​ នៅកម្ពុជា (PaFF)

កម្មវិធីដៃគូដើម្បីគាំទ្រសហគមន៍ព្រៃឈើ

 

ដំណាក់កាលទី ១៖ ២០១៤- ២០១៦
ដំណាក់កាលទី ២៖ ២០១៧-២០១៩
ដំណាក់កាលទី ៣៖ ២០២០-២០២២

 

ការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា នៅជនបទភាគច្រើនពឹងផ្អែកលើធនធានជីវៈចម្រុះក្នុងទឹក និងព្រៃឈើ។​ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយធនធានព្រៃឈើ និង​ជលផលបានចាប់ផ្តើមថយចុះចាប់តាំងពីទសវត្ស ១៩៧០ រហូតមកដល់​ឆ្នាំ ២០១០។​

 

ជាការឆ្លើយតបជាមួយការបាត់បង់យ៉ាងឆាប់រហ័សនេះ យុទ្ធសាស្រ្តនានាត្រូវបានបង្កើតឡើងក្នុងវិស័យទាំងពីរ។​ កម្មវិធីព្រៃឈើជាតិ (NFP) ​ត្រូវបានអនុម័តដោយផ្តល់ជាក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព​ជាមួយសហគមន៍ព្រៃឈើ និងតាមរយៈយុទ្ធសាស្រ្តផ្សេងៗ ដើម្បីបង្កើនការរួមចំណែកក្នុងវិស័យព្រៃឈើទៅលើសន្តិសុខស្បៀង ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ពាណិជ្ជកម្មផលិតផលព្រៃឈើ និង​ហិរញ្ញប្បទានកាបូន (NTFP-EP et al 2013)។​ សម្រាប់វិស័យជលផល ក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រជលផល ផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋានសម្រាប់ការចូលរួមក្នុងការការពារ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព។​

 

ខេត្តក្រចេះ និង​ ស្ទឹងត្រែង ជាខេត្តដែលសំបូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិ។​ ប្រជាជនប្រហែល ៥០០០០នាក់ ក្នុងនោះ ១០% ជាជនជាតិដើមភាគតិចព្នង កួយ និង​ក្រុមជនជាតិផ្សេងទៀតដែលជីវភាពរស់របស់ពួកគេពឹងអាស្រ័យទៅលើធនធានជលផល ធនធានព្រៃឈើ និង​ធនធានក្នុងតំបន់ដីសើម។​ ផ្ទុយទៅវិញ អាជ្ញាធរ និង​ប្រជាជនមូលដ្ឋាន ដែលប្រឈមមុខនឹង​ការអភិវឌ្ឍជាមួយអត្រាភាពក្រីក្រ សន្ទស្សន៍នៃការអភិវឌ្ឍន៍ធនធានមនុស្សទាប ការកើនឡើងបញ្ហាការគំរាមកំហែងដល់ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និង​ជីវៈចម្រុះ រួមទាំងស្ថេរភាព និង​ទំនាស់។ ភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយនានា និង​អត្រាការផ្លាស់ប្តូរទីជំរក និងមុខរបរ គឺបណ្តាលមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច និង​ការអភិវឌ្ឍផ្សេងៗទៀត។​

 

 ដើម្បីដោះស្រាយបញ្ហាទាំងនេះដល់សហគមន៍មូលដ្ឋាន កម្មវិធីដៃគូលើវិស័យព្រៃឈើ និង​ជលផល (PaFF) នឹង​ធ្វើការជាមួយសហគមន៍មូលដ្ឋាន និង​ស្ថាប័នថ្នាក់ក្រោមជាតិក្នុងការបង្កើនសមត្ថភាពដល់សហគមន៍ដើម្បីពង្រីក និង​​បង្កើន​ប្រាក់ចំណូល​ដោយប្រើប្រាស់លើការគ្រប់គ្រងជីវៈចម្រុះ និង​ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។​ តាមរយៈកម្មវិធីនេះ រួមចំណែកធ្វើអោយ​ប្រសើរឡើងនៃបរិស្ថាននៅក្នុងតំបន់ ដោយមានការសហការជាមួយអ្នកពាក់ព័ន្ធលើយន្តការដំណើរការនៃការសម្របសម្រួល និងពង្រឹងការធ្វើសេចក្តីសម្រេចចិត្ត រួមទាំងការពង្រឹងសមត្ថភាពបច្ចេកទេសជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដូចជាគណៈកម្មាធិការសហគមន៍ព្រៃឈើថ្នាក់ខេត្តគណៈកម្មាធិការសម្របសម្រួលជលផល បណ្តាញសហគមន៍ ហើយគណៈកម្មាធិការរៀបចំផែនការថ្នាក់ខេត្ត។​ ក្រុមការងារជួយសហគមន៍ព្រៃឈើ និង​ សហគមន៍ជលផល មន្ទីររៀបចំផែនការប្រើប្រាស់ដី និង​តំបន់ទេសភាពថ្នាក់ខេត្ត សហគ្រាសសហគមន៍អាស្រ័យធនធានធម្មជាតិ ក្នុងការសម្របសម្រួល​ដោះស្រាយជម្លោះ។​

 

កម្មវីធីនេះមានគោលបំណងកែលម្អការបង្កើន និង​ពង្រីកការគាំទ្រដល់ក្រុម សហគមន៍ព្រៃឈើ និង​នេសាទនៅក្នុងខេត្តក្រចេះ និង​ស្ទឹងត្រែង ដើម្បីអោយសហគមន៍ ជាពិសេសស្ត្រី និង​សហគមន៍ជនជាតិដើមភាគតិច ធានាបាននូវការប្រើប្រាស់ធនធានធម្មជាតិដែលជាវិធីមួយដើម្បីកែលម្អសន្តិសុខស្បៀង និង​បង្កើនប្រាក់ចំណូល។​​ ទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change)  សម្រាប់​កម្មវិធីនេះមានបំណងផ្តោតជាសំខាន់ក្នុងការចងក្រងឯកសារ ការតាមដាននូវលទ្ធផលសម្រេចបាន ហើយយុទ្ធសាស្រ្តសម្របខ្លួនទៅតាមបរិបទនៃការផ្លាស់ប្តូរ និងបទពិសោធន៍ ដែល​បានមកពីការអនុវត្តគម្រោង តាមរយៈធនធានសម្រាប់អនុវត្តគម្រោង និងចំនុចអាទិភាពរបស់ខ្លួន។

 

ដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា បានផ្តោតលើចំនុចសំខាន់ចំនួនបី៖

 

លទ្ធផលការរំពឹងទុកទី ១៖ សហគមន៍គោលដៅនៅខេត្តក្រចេះ  និងស្ទឹងត្រែងទទួលបាននូវសិទ្ធិអាស្រ័យប្រើប្រាស់ធនធានធម្មជាតិ និងជីវចម្រុះតាមរយៈធានាបាននូវកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើ និងនេសាទ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។

 

លទ្ធផលការរំពឹងទុកទី ២៖ គ្រួសារភាគច្រើននៅសហគមន៍គោលដៅបង្កើនប្រាក់ចំណូល និងមានជម្រើសប្រភពស្បៀងអាហារតាមរយៈការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃអនុផលព្រៃឈើ   និងធនធានមច្ឆាព្រមទាំងមានយុទ្ធសាស្រ្តសម្រាប់គាំទ្រជីវភាពរស់នៅ។

 

លទ្ធផលការរំពឹងទុកទី ៣៖ បរិយាកាសនៃលក្ខខណ្ឌគោលនយោបាយនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងត្រូវបានបង្កើន តាមការធ្វើសមាហរណកម្មនៃការវិភាគអត្ថប្រយោជន៍ និងតម្លៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងតម្លៃនៃមូលធនធម្មជាតិ និងសេវាកម្មអេកូឡូស៊ី / ក្នុងក្របខណ្ឌផែនការ និងការសម្រេចចិត្តនៅមូលដ្ឋាន