ទស្សនៈកិច្ច កិច្ចស្វែងយល់ និងតាមដានការអនុវត្តគម្រោង FLEGT របស់ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍

រៀបចំដោយគម្រោង CF-FLEGTអនុវត្តដោយ RECOFTC សហការជាមួយរដ្ឋបាលព្រៃឈើក្រោមជំនួយកម្មវិធី EU FAO PLEGT (PO 314687)

១- សារបាន

កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលអាចចាត់ទុកជាកម្មវិធីអាទិភាព និងផ្តល់ផលប្តរយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ (កម្មវិធីសហគមន៍ព្រៃឈើ) ដែលមានបំណង «១). ធានាដល់ការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយសមធម៌​ និងប្រជាធិបតេយ្យ ២). ផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរព្រៃបានចូលរួមរៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃសហគមន៍ស្របតាមគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ដោយចូលរួមក្នុងការកំណត់តំបន់សក្តានុពលព្រៃសហគមន៍ និងការចូលរួមធ្វើសេចក្តីសំរេច​ចិត្តផ្សេងៗ ៣). ពិនិត្យ និងកែសម្រួលឡើងវិញក្នុងករណីចាំបាច់នូវរាល់បទដ្ឋាននានាដែលគាំទ្រដល់ការអនុវត្តសហគមន៍ព្រៃឈើ ដោយផ្អែកលើបទពិសោធន៍​​ដែលទទួលបានពីការអនុវត្តកន្លងមក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងដោះស្រាយបញ្ហានានាដែលកើតមានឡើង​ ៤). ផ្តល់ការកសាាងសមត្ថភាព និងគាំទ្រដល់មន្រ្តីរដ្ឋបាលព្រៃឈើដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយ​គាំទ្រ និផ្តល់សេវាកម្មដល់សហគមន៍ព្រៃឈើប្រកបដោយគុណភាព ៥). ពង្រឹង និងជំរុញការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព ក្នុងគោលបំណងពាណិជ្ជកម្ម និងបង្កើនជីវភាពតាមរយៈការបង្កើនផល និងអនុផលព្រៃឈើ ការអភិវឌ្ឍន៍ជីវចំរុះ និងការលក់ឥណទានកាបូនព្រៃឈើទៅទីផ្សារអន្តរជាតិដើម្បីធ្វើឲ្យសហគមន៍ព្រៃឈើមានលទ្ធភាព និសមត្ថភាពគ្តប់គ្រងព្រៃសហគមន៍ដោយខ្លួនឯង ៦). បង្កើនការចូលរួមរបស់សមាជិកសហគមន៍ព្រៃឈើ ជាពិសេសស្ត្រីដើម្បីឲ្យមានតម្លាភាព និងអភិបាលកិច្ចល្អ និងការបែងចែកផលប្រយោជន៍ប្រកប​ដោយ​​សមធម៌ និង ៧). ដើម្បីបង្ហាញភាពផ្សេងគ្នានៃការអនុវត្ត និងបង្កើននូវភាពជឿជាក់ថាសហគមន៍មូលដ្ឋាន ពិតជាមានសារៈសំខាន់ក្នុងការចូលរួមគ្រប់គ្រងព្រៃឈើ»

ពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃឈើវាជាផ្នែកមួយដែល មានសារៈសំខាន់ជាទីបំផុត ព្រោះវាអាចជួយឲ្យមានការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មាន​​​​តម្លាភាព និងបង្កើនបាននូវភាពម្ចាស់ការរបស់សមាជិកសហគមន៍ព្រៃឈើ មិនតែប៉ុណ្ណោះវាថែមទាំង​​បានជួយបង្កើននូវកំរិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹង​​​​កម្មវិធីព្រៃឈើជាតិ និងទទួលបាននូវការគាំទ្រហិរញ្ញវត្ថុ ពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិ​​ បាល​កិច្ច និងពាណិជ្ជកម្ម របស់សហគមន៍អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (EU FAO FLEGT) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃបានអនុវត្តសាកល្បង​គម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មនៅក្នុងខេត្តកំពង់ស្ពឺ ។

ខេត្តកំពង់ស្ពឺស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា តាមបណ្តោយជួរភ្នំឱរ៉ាល់ ។ បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍​ព្រៃឈើចំនួន ២៥ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ១៣ ៧៧៩ ហិកតា ។ ក្នុងនោះមានសហគមន៍ចំនួន ១១ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកប​ដោយ​​និរន្តរភាព​ (SFM) ដែលផ្តល់មូល​និធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះកំពុងអនុវត្តនៅសហគមន៍ព្រៃឈើចំនួន ៤ ដែលបច្ចុប្បន្ននេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សី អនុលោមតាមការផែនការគ្រប់គ្រងព្រៃសហគមន៍ ។ សមាជិកសហគមន៍ព្រៃឈើបានចងក្រងក្រុមសហគ្រាសដើម្បីដំណើរការអាជីវកម្មឬស្សីដែលភា្ជប់ជា​មួយ​​ផែនការគ្រប់គ្រងព្រៃសហគមន៍ ។ ក្រុមសហគ្រាស និងផែនការអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើតបានជាគំរូដ៏ល្អមួយជាឧទាហរណ៍នៃការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។

សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (FLEGT)» នឹងផ្តល់តម្លៃជា​​ពត៌មាន និងអនុសាសន៍ឈានទៅរកការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ បង្កើន​សមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ ។

ដើម្បីឲ្យការអនុវត្តគម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិ​បាលកិច្ច និងពាណិជ្ជកម្មនៅកម្ពជា​ ទទួលបានជោគជ័យ រដ្ឋបាលព្រៃឈើ និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ កម្មវិធីប្រចាំប្រទេសកម្ពុជា បានរៀចំឲ្យមានទស្សនកិច្ចសិក្សា​មួយរបស់ក្រុមការងារ​ បច្ចេក​​ទេស ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈ អភិបាលកិច្ច និងពាណិ​ជ្ជ​​​កម្ម​ផលិតផលសហគមន៍ព្រៃឈើ ទៅដល់តំបន់គោល​ដៅគម្រោងទាំង ៤ សហគមន៍ ។ ក្នុងឱកាស​​​​​នៃទស្សកិច្ចនេះ អ្នកចូលរួមនឹងបានស្វែងយល់ពីវឌ្ឍនៈភាពរបស់សហគមន៍ទាំង ៤ ក្នុងកំឡុងពេល​​​នៃការអនុវត្តគម្រោង ។  

២- គោលបំណង

ទស្សនៈកិច្ចនេះជាដំណើទស្សនៈកិច្ចចុងក្រោយទៅកាន់តំបន់គោលដៅគម្រោង ដោយសមាជិកក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ (CF-FLEGT Task Force) ជាមន្រ្តីបច្ចេកទេស ដែលមកពីនាយកដ្ឋានជំនាញនៃរដ្ឋបាលព្រៃឈើ ។ តំបន់គោលដៅសហគមន៍ព្រៃឈើនេះ ជាកន្លែងដែលកំពុងអនុវត្តសាកល្បងសកម្មភាពគម្រោង CF-FLEGT ។ ដំណើរ​ទស្សនៈកិច្ចនៅសហគមន៍ព្រៃឈើតំបន់គោលដៅគម្រោងមាន​គោលបំណងដើម្បី៖

  • បង្ហាញគោលការណ៍ណែនាំសហគមន៍ព្រៃឈើបច្ចុប្បន្ន និងអនុសាសន៍ដំបូងសម្រាប់ការពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីសហគមន៍ព្រៃឈើ ។
  • ផ្តល់ឱកាសដល់សមាជិក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃ​ឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ក្នុងការទំនាក់ទំនងដោយផ្ទាល់ ជាមួយសមាជិកសហគមម៍ព្រៃឈើ គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមន្ត្រីរដ្ឋបាលព្រៃឈើជាមូលដ្ឋាន ក្នុងសហគមន៍ព្រៃឈើគោលដៅក្នុងខេត្តកំពង់ស្ពឺ ដែលទាក់ទងសមិទ្ធិផល បញ្ហា ការប្រឈម និងបទពិសោធន៍សម្រាប់ការចូលរួមរបស់ពួកគេក្នុងការអនុវត្តសាកល្បងនូវសកម្មភាពទាក់ទង CF-FLEGT ។
  • ផ្អែកលើអនុសាសន៍ដំបូង និងការឆ្លុះបញ្ចាំងពីទស្សនៈកិច្ចនេះ (រួមទាំងទស្សនៈកិច្ចលើកមុន) ពិភាក្សា​ជាមួយសមាជិក ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពី ព្រៃឈើ អភិបាលកិច្ច និងផលិតផលសហគមន៍ព្រៃឈើស្វែងរកនូវអនុសាសន៍ល្អៗថែមទៀត សម្រាប់ការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ ដើម្បីពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងដំណើរការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមគោលនយោបាយជាតិស្តីពីព្រៃឈើ ។

៣- លទ្ធផលរំពឹងទុក

ទស្សនៈកិច្ចនេះពិតជាមានសារៈសំខាន់ ព្រោះវាជាផ្នែកមួយនៃការត្រួតពិនិត្យសកម្មភាពនៃការអនុវត្តការងារ និងវឌ្ឍនៈភាពរបស់គម្រោង លើសពីនោះទៀតលទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវបានប្រើប្រាស់ ក្នុងការកែលំអរអនុសាសន៍ដំបូង ដើម្បីពិនិត្យឡើងវិញគោលការណ៍ណែនាំពីសហគមន៍ព្រៃឈើ ។ ទស្សនៈកិច្ចសិក្សារយៈពេល ០៥ ថ្ងៃនេះនឹងជួយឲ្យក្រុមការងារអាច៖

  • កំណត់បានពីការរីកចំរើនរបស់សហគមន៍ព្រៃឈើក្នុងតំបន់គោលដៅគម្រោង
  • កំណត់បាននូវបទពិសោធន៍ល្អៗពីដំណើការនៃការអនុវត្តគម្រោង
  • កំណត់បាននូវចំណុចរៀនសូត្រមួយចំនួន ដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធិភាព
  • រកឃើញនូវអនុសាសន៍ល្អៗថែមទៀត សម្រាប់ធ្វើការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ

៤- វិធីសាស្រ្ត

ទស្សនៈកិច្ចនេះ​ស្វែងយល់ពីវឌ្ឍនៈភាពរបស់សហគមន៍ព្រៃឈើ ក្នុងតំបន់គោលដៅគម្រោង​របស់​​​ក្រុមការ​​ងារ​​ពង្រឹងតួនាទីសហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ នឹងទទួលបាននូវពត៌មានថ្មីៗបន្ថែមទៀតពីគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសមាជិកសហគមន៍ព្រៃឈើ អាជ្ញាធរដែនដីភូមិ ឃុំ រដ្ឋបាលព្រៃឈើ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត ។ ដើម្បីអាចទទលបាននូវពត៌មានច្បាស់លាស់ និងពិតប្រាកបនោះ ក្រុមការងារដែលចូលរួមក្នុងទស្សនៈកិច្ចសិក្សា នឹងប្រើប្រាស់វិធីសាស្រ្តសំខាន់ៗមួយចំនួនស្របតាមស្ថានភាពជាក់ស្តែងរបស់សហគមន៍៖

  • ក្រុមពិភាក្សាៈ សហគមន៍នឹងត្រូវបែងចែកតាមតួនាទី និងការទទួលខុសត្រូវ (គណៈកម្មាការគ្រប់គ្រង សមាជិកសហគមន៍ និងក្រុមអាជីវកម្មឬស្សី) ។
  • បញ្ជីសំណួរ នឹងត្រូវរៀបចំឡើងស្របតាមគោលបំណងអង្គប្រជុំ
  • បទបង្ហាញៈ លទ្ធផលនៃទស្សនៈកិច្ចសិក្សានេះនឹងត្រូវបង្ហាញដល់ក្រុមការងារតាមរយៈអង្គប្រជុំ
  • របាយការណ៍ៈ លទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវរៀបចំជារបាយការណ៍មួយដើម្បីទុកជាឯកសារ

៥- កាលបរិច្ឆេទ និង ទីកន្លែង

ទស្សនៈកិច្ច​នេះនឹងត្រូវរៀបចំឡើងសម្រាប់រយៈពេលប្រាំ (០៥) ថ្ងៃ គឺចាប់ពីថ្ងៃទី ០៥-០៩ ខែ កញ្ញា ឆ្នាំ ២០១៦ សកម្មភាពដែលត្រូវអនុវត្តមាន៖

  • ថ្ងៃទី១នៃទស្សនៈកិច្ចគឺថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ នឹងមានកិច្ចប្រជុំសម្រាប់ការពិនិត្យឡើងវិញនូវមាតិកានៃគោលការណែនាំសហគមន៍ព្រៃឈើ និងអនុសាសន៍ដំបូងដែលបាន​​រកឃើញ ។
  • ថ្ងៃទី ២ ដល់ថ្ងៃទី ៤នៃទស្សនៈកិច្ច គឺ ថ្ងៃទី ០៦-០៨ ខែ កញ្ញា ឆ្នាំ ២១០៦ ជាដំណើទៅកាន់សហគមន៍ព្រៃឈើជាគោលដៅគម្រោងក្នុងខេត្តកំពង់ស្ពឺ ។
  • ថ្ងៃទី ៥ នៃទស្សនៈកិច្ចគឺថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ជាកិច្ចប្រជុំសម្រាប់ការឆ្លុះបញ្ចាំង និងពិភាក្សាលើអនុសាសន៍ដំបូងដើម្បីពិនិត្យឡើងវិញគោលការណ៍នែនាំសហគមន៍ព្រៃឈើ ។
  • សម្រាប់កម្មវិធីប្រជុំនៅសណ្ឋាគារវិមានសុខ ក្រុងច្បាមន ខេត្តកំពអ់ស្ពឺ

- អ្នកចូលរួម

ទស្សនៈកិច្ចនេះនឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ពន្ធ័ចំនួន ១៤៦ នាក់ ក្នុងនោះ​មាន៖

  • ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ រូប
  • រដ្ឋបាលព្រឈើមូលដ្ឋានចំនួន ៤ រូប (ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពី ចំនួន ១ រូប, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ១ រូប, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋចំនួន ១ រូប​ និងសង្កាត់រដ្ឋបាលព្រៃឈើគីរិវន្ត័ចំនួន ១​ រូប)
  • ក្រុមប្រឹក្សាឃុំចំនួន ៣ រូប
  • មេភូមិចំនួន ១៩ រូប
  • គណៈកម្មាការគ្រប់សហគមន៍ចំនួន ៤៦ រូប
  • សមាជិកសហគមន៍ចំនួន ៦៧ រូប
  • មន្រ្តីគម្រោង CF-FLEGT នៃមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ចំនួន ២ រូប

 

កម្មវិធី

សម្រាប់ទស្សនៈកិច្ចស្វែងយល់ និងតាមដានការអនុវត្តគម្រោង FLEGT

នៅសហគមន៍ព្រៃឈើគោលដៅ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ,​ ថ្ងៃទី ០៥-០៩ ខែ កញ្ញា ឆ្នាំ ២០១៦

ពេលវេលា

សកម្មភាព

អ្នកទទួលខុសត្រូវ

ថ្ងៃទី១៖ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ (ប្រជុំរៀបចំ)

០៨:៣០-០៩:០០

ការណែនាំសម្រាប់អង្គប្រជុំៈ បទបង្ហាញ និងពិភាក្សាលើកាលវិភាគ និងសកម្មភាពនៃទស្សនៈកិច្ច ការរំពឹងទុក និង ការណែនាំខ្លួនរបស់អ្នកចូលរួម

អ្នកស្រី ហ៊ូ កល្យាណ

០៩:០០-០៩:៣០

ទស្សនៈទានរបស់គម្រោងៈ គោលបំណង សកម្មភាព និងលទ្ធផលដែលទទួលបានពីការអនុវត្ត

លោក ទេព ថាវរិន្ទ

០៩:៣០-១០:០០

សំរាកអាហារសំរ៉ន់

 

១០:០០-១១:៣០

បទបង្ហាញ និងពិភាក្សាលើគោលការណ៍ណែនាំសហគមន៍ព្រៃឈើបច្ចុប្បន្នៈ មាតិកាលំអិត/មាត្រា ក្នុងគោលាការណ៍ណែនាំ

លោក ឈ្នាង គិរីវុធ

១១:៣០-១៣:៣0

សំរាកអាហារថ្ងៃត្រង់

 

១៣:៣០-១៤:៣០

បទបង្ហាញពីពង្រាងអនុសាសន៍ដំបូងសម្រាប់ការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើដោយផ្អែកលើលទ្ធផល/មេរៀនបានរៀនសូត្រពីការអនុវត្តគម្រោង CF-FLEGT

លោក ឈ្នាង គិរីវុធ

១៤:៣០-១៥:០០

បទបង្ហាញពីការអនុវត្តសកម្មភាពសាកល្បងនៃគម្រោង CF-FLEGT នៅតំបន់គោលដៅសហគមន៍ព្រៃឈើចំនួន ៤ ក្នុងខេត្តកំពង់ស្ពឺ

លោក ទេព ថាវរិន្ទ

១៥:០០-១៥:៣០

សំរាកអាហារសំរ៉ន់

 

១៥:៣០-១៦:៣០

ការរៀបចំសម្រាប់ដំណើទស្សនៈកិច្ចៈ  

  • ការណែនាំពីការរៀបចំដំណើទស្សនៈកិច្ច (ភស្ត័ភា រថយន្ត)
  • រៀបចំក្រុម (អ្នកសង្កេតការណ៍ និងអ្នកសួរ)

អ្នកស្រី ហ៊ូ កល្យាណ

១៦:៣០-១៧:០០

បូកសរុបលទ្ធផលការងារប្រចាំថ្ងៃ

លោក តុល សុខជា

ថ្ងៃទី ២៖ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៦ (សហគមន៍ព្រៃឈើជ្រោះដំបង)

០៧:៣០-០៩:០០

ធ្វើដំណើរពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទៅសហគមន៍ព្រៃ​ឈើជ្រោះដំបង ឃុំ ជាំសង្កែរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

លោក ទេព ថាវរិន្ទ

០៩:០០-១១:០០

ប្រជុំជាមួយគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​ សមា​ជិក​សហគមន៍ព្រៃឈើ អាជ្ញាធរភូមិ ឃុំ ដើម្បីស្វែងយល់ពីសកម្មភាពលទ្ធផលសំរេចបាន និងបញ្ហាប្រឈមនៃការអនុវត្តសកម្មភាពគម្រោង CF-FLEGT

តំណាងសហគមន៍ព្រៃឈើ

១១:០០-១៣:០០

សំរាកអាហារថ្ងៃត្រង់

 

១៣:០០-១៦:០០

ពិភាក្សារវាងសមាជិកក្រុមការងារ និងគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដី ស្តីពីបទពិសោធរបស់ពួកគេក្នុងការអនុវត្តសកម្មភាពគម្រោង CF-FLEGT

ក្រុមការងារ

១៥:៣០-១៧:០0

ធ្វើដំណើត្រឡប់មកក្រុងច្បារមន ខេត្តកំពង់ស្ពឺវិញ

ក្រុមការងារ

ថ្ងៃទី ៣៖ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៦ (សហគមន៍ព្រៃឈើស្វាយរំពារ)

០៧:៣០-០៩:០០

ធ្វើដំណើរពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទៅសហគមន៍ព្រៃ​ឈើស្វាយរំពា ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

លោក ទេព ថាវរិន្ទ

០៩:០0-១១:០0

ប្រជុំជាមួយគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​ សមា​ជិក​សហគមន៍ព្រៃឈើ អាជ្ញាធរភូមិ ឃុំ ដើម្បីស្វែងយល់ពីសកម្មភាពលទ្ធផលសំរេចបាន និងបញ្ហាប្រឈមនៃការអនុវត្តសកម្មភាពគម្រោង CF-FLEGT

តំណាងសហគមន៍ព្រៃឈើ

១១:០០-១៣:០០

សំរាកអាហារថ្ងៃត្រង់

 

១៣:០០-១៦:០០

ពិភាក្សារវាងសមាជិកក្រុមការងារ និងគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដី ស្តីពីបទពិសោធរបស់ពួកគេក្នុងការអនុវត្តសកម្មភាពគម្រោង CF-FLEGT

ក្រុមការងារ

១៦:០០-១៧:០0

ធ្វើដំណើត្រឡប់មកក្រុងច្បារមន ខេត្តកំពង់ស្ពឺវិញ

ក្រុមការងារ

ថ្ងៃទី ៤៖ ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ (សហគមន៍ព្រៃឈើជ្រោះពង្រ)

០៧:៣០-០៨:០០

ធ្វើដំណើរពីក្រុងច្បាមន ខេត្តកំពង់ស្ពឺ ទៅសហគមន៍ព្រៃ​ឈើជ្រោះពង្រ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

លោក ទេព ថាវរិន្ទ

០៨:០0-១០:០0

ប្រជុំជាមួយគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​ សមា​ជិក​សហគមន៍ព្រៃឈើ អាជ្ញាធរភូមិ ឃុំ ដើម្បីស្វែងយល់ពីសកម្មភាពលទ្ធផលសំរេចបាន និងបញ្ហាប្រឈមនៃការអនុវត្តសកម្មភាពគម្រោង CF-FLEGT

តំណាងសហគមន៍ព្រៃឈើ

១០:០0-១១:៣0

ពិភាក្សារវាងសមាជិកក្រុមការងារ និងគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដី ស្តីពីបទពិសោធរបស់ពួកគេក្នុងការអនុវត្តសកម្មភាពគម្រោង CF-FLEGT

ក្រុមការងារ

១១:៣០-១២:៣០

សំរាកអាហារថ្ងៃត្រង់

 

១២:៣០-១៣:០០

ធ្វើដំណើរទៅកាន់សហគមន៍ព្រៃឈើជ្រោះស្វាយ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

លោក ទេព ថាវរិន្ទ

១៣:០០-១៥:០០

ប្រជុំជាមួយគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​ សមា​ជិក​សហគមន៍ព្រៃឈើ អាជ្ញាធរភូមិ ឃុំ ដើម្បីស្វែងយល់ពីសកម្មភាពលទ្ធផលសំរេចបាន និងបញ្ហាប្រឈមនៃការអនុវត្តសកម្មភាពគម្រោង CF-FLEGT

តំណាងសហគមន៍ព្រៃឈើ

១៥:០០-១៦:៣០

ពិភាក្សារវាងសមាជិកក្រុមការងារ និងគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ និងអាជ្ញាធរដែនដី ស្តីពីបទពិសោធរបស់ពួកគេក្នុងការអនុវត្តសកម្មភាពគម្រោង CF-FLEGT

ក្រុមការងារ

១៦:៣០-១៧:០0

ធ្វើដំណើត្រឡប់មកក្រុងច្បារមន ខេត្តកំពង់ស្ពឺវិញ

ក្រុមការងារ

ថ្ងៃទី ៥៖ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ (ប្រជុំឆ្លុះបញ្ចាំង)

០៨:៣០-០៩:០០

ការណែនាំកម្មវិធីសម្រាប់កិច្ចប្រជុំ

លោក តុល សុខជា

០៩:០0-១០:០0

ការឆ្លុះបញ្ចាំងបទពិសោធន៍ពីមូលដ្ឋានតាមរយៈការរកឃើញពីដំណើរទស្សនៈ ដោយក្រុមនិមួយៗ

ក្រុមការងារ

១០:០០-១០:៣០

សំរាកអាហារសំរ៉ន់

 

១០:៣០-១១:៣០

ការឆ្លុះបញ្ចាំងការអនុវត្តគោលការណ៍ណែនាំសហគមន៍ព្រៃឈើៈការចែករំលែកប្តូរបទពិសោធន៍ពីការអនុវត្តគម្រោងផ្សេងៗរបស់ RECOFT (CBSFLMP, SFMRLE, SFM, SFB etc.)

លោក ហេង ដា

១១:៣០-១៣:៣0

សំរាកអាហារថ្ងៃត្រង់

 

១៣:៣០-១៤:៣០

ការចែករំលែកលទ្ធផលរកឃើញពីមូលដ្ឋានៈ ផលប៉ះពាល់សម្រាប់អនុសាសន៍ ដើម្បីពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ (២ ក្រុម)

តំណាងក្រុម

១៤:៣០-១៥:០០

សំរាកអាហារសំរ៉ន់

 

១៥:០០-១៦:៣០

សង្ខេបពីដំណើរទស្សនៈកិច្ច

អ្នកស្រី ហ៊ូ កល្យាណ