សិក្ខាសាលាបូកសរុបលទ្ធផល គម្រោងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ

រៀបចំដោយៈ អង្គការ RECOFTC សហការជាមួយរដ្ឋបាលព្រៃឈើ ក្រោមជំនួយកម្មវិធី EU FAO FLEGT (PO 314687)

១- សារបាន

កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរយៈពេលវែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះកម្មវិធីចំនួន២ ដែលមានការពាក់ព័ន្ធ  និងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍ព្រៃឈើប្រកបដោយតម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ សហគមន៍ព្រៃឈើ នៃកម្មវិធីព្រៃឈើជាតិ បានដាក់​​ចេញនូវគោលដៅនៃការបង្កើតសហគមន៍ព្រៃឈើលើ ផ្ទៃដីប្រមាណ ២ លានហិកតា (ប្រហែល ១ ០០០ សហគមន៍ នៅឆ្នាំ ២០២៩) ។ យោងតាមឯកសារស្តិតិសហគមន៍ព្រៃឈើកម្ពុជា ឆ្នាំ ២០១៥ ដែលបោះពុម្ពដោយរដ្ឋបាលព្រៃឈើ ខែកញ្ញា ឆ្នាំ ២០១៥ បានបង្ហាញថា បច្ចុប្បន្ននេះមានសហគមន៍ព្រៃឈើចំនួន ៤៩៩ សហគមន៍ ​គ្របដណ្តប់លើផ្ទៃដីទំហំ ៤១៧.៦៣៥ហិកតា​ និងមានការចួលរួមពីប្រជាជននៅមូលដ្ឋានចំនួន១២០.០៨០​គ្រួសារ។ ដោយមានការកើនឡើងនូវចំនួនសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តចំនួន ៨ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តសកម្ម​ភាពសហគមន៍ព្រៃឈើ និងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមសម្រេចចិត្តផ្តល់ជាយោបល់ក្នុងការរៀបចំគោលនយោបាយ ក្នុងការការពារ​​​​ផលប្រយោជន៍សមាជិកសហគមន៍ព្រៃឈើទាំងអស់ ដើម្បីសម្រេចបានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។

ការចូលរួមចំណែករបស់សហគមន៍មូលដ្ឋានតាមរយៈ ការចូលរួមគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការអនុវត្តច្បាប់​ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ជាផ្នែកមួយដែល មានសារៈសំខាន់ព្រោះអាចជួយឲ្យមានការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មាន​តម្លាភាព បង្កើនបាន​នូវ​ភាពជាម្ចាស់របស់សមាជិកសហគមន៍ព្រៃឈើក្នុងការគ្រប់គ្រងតំបន់ព្រៃរបស់ពួកគេ និងអាចរួមចំណែកដល់ការគ្រប់គ្រងព្រៃឈើជារួម ។ ជាពិសេសការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើនេះអាចជួយបង្កើន​​​នូវកំរិត​ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការដកហូតផល អនុផលព្រៃឈើជាលក្ខណៈពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការគាំទ្រលើនិតិវិធីសុំការអនុញ្ញាត្តិធ្វើអាជីវកម្ម ឬដឹកជញ្ជូនផលិតផលពួកគេទៅកាន់ទីផ្សារ ។ ឆ្លើយតបទៅនឹងតម្រូវការនេះ គម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិផលសហគមន៍ព្រៃឈើ (FLEGT)​​​» តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម របស់សហគមន៍​អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (EU FAO FLEGT) ដែលអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD) នៃរដ្ឋបាលព្រៃឈើ បាននិងកំពុងអនុវត្តសាកល្បង​គម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ ។

បច្វុប្បន្ននេះខេត្តកំពង់ស្ពឺមានសហគមន៍​ព្រៃឈើចំនួន ២៥ សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជា ១៣ ៧៧៩ ហិកតា ។ ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ១១ សហគមន៍ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកប​ដោយ​​និរន្តរភាព​ (SFM) ដែលផ្តល់មូល​និធិដោយ UNDP/GEFs ។ គម្រោងសាកល្បងនេះនឹងអនុវត្តនៅសហគមន៍ព្រៃឈើចំនួន ៤ ដែលបច្ចុប្បន្ននេះកំពុងធ្វើការសាកល្បងប្រមូលផលឬស្សីអនុ​លោម​​​តាមការផែនការគ្រប់គ្រងព្រៃសហគមន៍ ។ សមាជិកសហគមន៍ព្រៃឈើបានចងក្រងក្រុមសហគ្រាសដើម្បីដំណើរ​ការអាជីវកម្មឬស្សីដែលភា្ជប់ជា​មួយ​​ផែនការគ្រប់គ្រងព្រៃសហគមន៍ ។ ក្រុមសហគ្រាស និងផែនការអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែវាបង្កើតបានជាគំរូដ៏ល្អមួយជាឧទាហរណ៍នៃការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។

សកម្មភាពសាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ (FLEGT)» នឹងផ្តល់ជា​​ពត៌មាន និងអនុសាសន៍ដើម្បីរួមចំណែកក្នុងការកែលំអរគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦ ដែលជាក្របខណ្ឌច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការគ្រប់គ្រងនៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណងនៃគម្រោង FLEGT គឺ  «បង្កើន​​​​​សមត្ថភាពដល់សមាជិកសហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុ​​វត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃកម្មវិធីព្រៃឈើជាតិ» ។

ក្នុង មេសា ឆ្នាំ ២០១៥ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ដើម្បីអនុវត្តសាកល្បងនូវ​គម្រោង FLEGT ។ ចាប់ពីខែ កក្កដា ឆ្នាំ ២០១៥ មជ្ឈ​​មណ្ឌលសម្រាប់មនុស្ស និងព្រៃឈើបានផ្តើមអនុវត្តសកម្មភាពរបស់ខ្លួន ដោយបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ ។ គម្រោងនេះត្រូវអនុវត្តតាមដំណាក់កាលសំខាន់ៗចំនួន ៣ គឺៈ ការប៉ាន់ប្រមាណ ការអនុវត្តសាកល្បង និងការផ្តល់អនុសាសន៍កែលំអរ ។​ ការប៉ាន់ប្រមាណ តួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ត្រូវបានធ្វើនៅក្នុងខេត្តចំនួន៣គឺៈ ខេត្តកំពង់ស្ពឺ កំពង់ធំ ​និងក្រចេះ ។ លទ្ធផលនៃការប៉ាន់ប្រមាណនេះត្រូវបានយកមកអនុវត្តក្នុងសហគមន៍ព្រៃឈើចំនួន ៤ នៃខេត្តកំពង់ស្ពឺ ។ តាមរយៈការអនុវត្តនេះ គម្រោងបានរកឃើញនូវអនុសាសន៍មួយចំនួន ជាវិភាគទានសំរាប់ជួយលើការកែសម្រួលគោលការណ៍ណែនាំសហគមន៍ ដើម្បីធានានូវនិរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ នាពេលអនាគត ។

២- គោលបំណង

សិក្ខាសាលា រៀបចំឡើងក្នុង​គោលបំណងដើម្បី៖

  • ចែករំលែកលទ្ធផលនៃការអនុវត្តគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅកម្ពុជា»  
  •  ប្រមូលអនុសាសន៍ពីការអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធបានស្នើរឡើងសម្រាប់កែសម្រួលគោលការណ៍ណែនាំបង្កើតសហគមន៍ព្រៃឈើ ។

៣- ការរំពឹងទុក

            ផ្អែកតាមគោលបំណងខាងលើ សិក្ខាកាមដែលបានចូលរួម ក្នុងសិក្ខាសាលានេះនឹង៖

  • បានយល់ដឹងកាន់តែច្បាស់ពីលទ្ធផលនៃការអនុវត្តគម្រោង «ពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាល​​កិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើនៅ​    កម្ពុជា»
  • ទទួលបានអនុសាសន៍ ដែលបានរកឃើញដោយគម្រោងសម្រាប់ជួយក្នុងដំណើការកែសម្រួលគោលការណ៍ណែនាំបង្កើតសហគមន៍ព្រៃឈើ

៤- កាលបរិច្ឆេទ និង ទីកន្លែង

សិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ

៥- អ្នកចូលរួម

សិក្ខាសាលាការមានការចូលរួមពីអ្នកពាក់ព័ន្ធ​សរុបចំនួន ៦៤ នាក់ ក្នុងនោះ​មាន៖

ល.រ

ស្ថាប័ន

ចំនួន

ផ្សេងៗ

រដ្ឋបាលព្រៃឈើមូលដ្ឋានៈ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ, ​ក្រចេះ, កំពង់ធំ, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ, សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ និងគីរីវ័ន្ត

៨ នាក់

 

មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល

៥ នាក់

 

ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិត​​ផលសហគមន៍​ព្រៃឈើ (FLEGT Taskforce)

៥ នាក់

 

បណ្តាញសហគមន៍ព្រៃឈើខេត្តៈ កំពង់ធំ ព្រះវិហារ ​ ក្រចេះ ស្ទឹងត្រែង រតនៈគីរី កំពត បាត់ដំបង ពោធិ៍សាត់

៨ នាក់

 

គណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ​មកពីតំបន់គោលដៅគម្រោងចំនួន ៤ សហគមន៍ (៤ នាក់/សហគមន៍)

១៦ នាក់

 

មេភូមិមកពីសហគមន៍ព្រៃឈើគោលដៅ

១៩ នាក់

 

ក្រុមប្រឹក្សាឃុំចំនួន

៣ នាក់

 

សមាគមឈើកម្ពុជា

១ នាក់

 

សមាគមផ្តៅកម្ពុជា

១ នាក់

 

លេខាធិការដ្ឋាន រ៉េដបូក

១ នាក់

 

១០

តំណាងអង្គការ ហ្វាវ (FAO)

១ នាក់

 

១១

តំណាងសហគមន៍អឺរ៉ុប

១ នាក

 

១២

អង្គការក្រៅរដ្ឋាភិបាលៈ WWF, WCS​

២ នាក់

 

 

សរុប

៧១ នាក់

 

 

របៀបវារៈ

ពេលវេលា

សកម្មភាព/ប្រធានបទ

អ្នកទទួលខុសត្រូវ

០៧:៣០-០៨:២០

ការចុះឈ្មោះសិក្ខាកាម

លោកស្រី តាំង សេងហ៊ន

០៨:២០-០៨:២៥

គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា

លោកស្រី អ៊ឹម ម៉ារ៉ឺឌី

០៨:២៥-០៨:៣៥

មតិស្វាគមន៍របស់អង្គការ រីខូហ្វ (RECOFTC)

លោកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលកម្មវិធីអង្គការ​រីខូហ្វ

០៨:៣៥-០៨:៤៥

ចំណាប់អារកម្មណ៍តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO)

លោក Mr. Alexandre HUYNH តំណាងអង្គការ FAO ប្រចំា​ប្រទេស​កម្ពុជា

០៨:៤៥-០៩:០០

មតិសំណេះសំណាល និងបើកសិក្ខាសាលាគណៈអធិបតី

លោក ចន្ទ័ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ

០៩:០០-០៩:១៥

កម្មវិធី និងគោលបំណងសិក្ខាសាលា

លោក ទេព ថាវរិន្ទ

០៩:១៥-០៩:៣៥

បង្ហាញទិដ្ឋភាពទូទៅនៃគម្រោង និងលទ្ធផលសង្ខេប

លោកស្រី ហ៊ូ កល្យាណ/

លោក ហេង ដា

0៩:៣៥-១០:០៥

  • លទ្ធផលនៃការប៉ាន់ប្រមាណ តួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិ​បាលកិច្ច និងពាណិជ្ជកម្មលិតផលសហគមន៍ព្រៃឈើ

លោក អេង ប៉ូឡូ អនុប្រធានមជ្ឈ​មណ្ឌលស្រាវ​ជ្រាវព្រៃឈើ-សត្វព្រៃ

0:0-0:២០

សំរាកពិសាអាហារសំរ៉ន់

 

១០:២០-១០:៥០

  • បទពិសោធន៍ពីតួនាទីរបស់រដ្ឋបាលព្រៃឈើមូលដ្ឋាន ក្នុងការ គាំទ្រគម្រោង FLEGT

លោក លី គឹមសាន នាយ​រង សង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត

១០:៥០-១១:០០

  • លទ្ធផលនៃការអនុវត្តគម្រោង FLEGT នៅសហគមន៍ព្រៃឈើជ្រោះស្វាយ

លោក ឯម សុភាន់ តំណាងសហគមន៍ព្រៃឈើជ្រោះស្វាយ

១១:០០-១១:១០

  • លទ្ធផលនៃការអនុវត្តគម្រោង FLEGT សាកល្បងនៅសហគមន៍ព្រៃឈើស្វាយរំពារ

លោក យ៉យ សាវឿត តំណាងសហគមន៍ព្រៃឈើស្វាយរំពារ

១១:១០-១១:២០

  • លទ្ធផលនៃការអនុវត្តគម្រោង FLEGT នៅសហគមន៍ព្រៃឈើជ្រោះដំបង

លោក ស៊ឹម វុទ្ធី តំណាងសហគមន៍ជ្រោះដំបង

១១:២០-១១:៣០

  • លទ្ធផលនៃការអនុវត្តគម្រោង FLEGT នៅសហគមន៍ព្រៃឈើជ្រោះពង្រ

លោក យ៉ប ឌឿន តំណាងសហគមន៍ជ្រោះពង្រ

១១:0-១៣:៣០

សំរាកអាហារថ្ងៃត្រង់

 

១៣:៣០-១៤:០០

ករណីយសិក្សពីបទពិសោធន៍នៃការអនុវត្ត FLEGT :

  • ការពង្រឹងសមត្ថភាព​របស់សហគមន៍ព្រៃឈើក្នុងការ អនុវត្តច្បាប់​
  • មេរៀនពីការអនុវត្តផែនការជំនួញសហគមន៍ព្រៃឈើ

លោក ឆេង ចន្នី

១៤:០០-១៥:០០

អនុសាសន៍បានមកពីការអនុវត្តគម្រោងសំរាប់ជួយដល់ក្រុមកែសម្រួលគោលការណែនាំស្តីពីសហគមន៍ព្រៃឈើ

លោក ពិន ឆៃនិត មន្រ្តីនាយកដ្ឋាននិតិកម្ម និងការអនុវត្តច្បាប់

១៥:0-១៥:១៥

សំរាកពិសាអាហារសំរ៉ន់

 

១៥:១៥-១៦:៣០

បច្ចុប្បន្នភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា

លោក ឡុង រត្តនៈកុមារ

១៦:៣០-១៧:០០

បូកសរុប និងបិទសិក្ខាសាលា

តំណាងរដ្ឋបាលព្រៃឈើ

សម្រាប់ព័ត៌មានបន្ថែមស្តីពីសិក្ខាសាលានេះសូមទំនាក់ទំនង​:

លោក ទេព ថាវរិន្ទ មន្ត្រីពង្រឹងសមត្ថភាពបណ្តាញសហគមន៍ព្រៃឈើ គម្រោងពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ នៃមជ្ឈ មណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ។

  • ទូរសព្ទ័លេខៈ (៨៥៥) ១២ ៩៥៥ ៨៤៥ និង
  • សារអេឡិចត្រូនិកៈ tep.thavrin@recoftc.org