របាយការណ៍៖ ការសិក្សាវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និង ភាពប្រឈមនានាចំពោះសហគមន៍ព្រៃឈើ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា

October 2016

ការវាយតម្លៃនេះគឺដើម្បីស្វែងយល់ពីសមត្ថភាពរបស់​សហគមន៍ ក្នុងការចូលរួមពង្រឹង​ការ​​អនុវត្ត​ច្បាប់ស្តី ពីព្រៃឈើ អភិបាល​កិច្ច  និងពាណិជ្ជកម្មផលិតផលសហគមន៍ ក្នុងក្របខ័ណ្ឌសហគមន៍ព្រៃឈើ  ស្របតាម​កម្មវិធីព្រៃ​ឈើ​ជាតិ របស់រាជរដ្ឋាភិបាល​កម្ពុជា ។ ការវាយតម្លៃនេះផ្តោតទៅលើ ចំណុចខ្លាំង  និងចំណុចខ្សោយ  នៃអភិបាលកិច្ចព្រៃឈើ  ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ  របស់​​ស​ហ​គមន៍ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន និង ហានិភ័យ និងឱកាសសម្រាប់សហគមន៍ព្រៃឈើ នៅក្នុងការលើកស្ទួយរបរចិញ្ចឹមជីវិតតាមរយៈ ការធ្វើជំនួញផល-អនុផលព្រៃឈើ។