បេសកកម្ម និងទស្សនវិស័យ

បេសកកម្ម និងទស្សនវិស័យ

បេសកកម្ម៖

 

លើកកម្ពស់សមត្ថភាពរបស់សហគមន៍មូលដ្ឋានដើម្បីពង្រឹងសិទ្ធិ អភិបាលកិច្ច និងការទទួលបានផលប្រយោជន៍សមស្រប ពីការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

 

ចក្ខុវិស័យ៖

 

សហគមន៍មូលដ្ឋាន ចូលរួមក្នុងការគ្រប់គ្រងព្រៃឈើប្រកដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ 

 

រីខូហ្វ មានតួនាទីសំខាន់នៅក្នុងវិស័យព្រៃឈើ។ រីខូហ្វ ជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណេញតែមួយគត់ដែល មានជំនាញក្នុងការអភិវឌ្ឍសមត្ថភាពសម្រាប់សហគមន៍ព្រៃឈើ។ រីខូហ្វធ្វើការងាររបស់ខ្លួនតាមរយៈយុទ្ធសាស្រ្តភ្ជាប់បណ្តាញការងារ និងការកសាងភាពជាដៃគូជាមួយស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន ប្រជាជនមូលដ្ឋាន និងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត។

 

រយៈពេលជាង ២៥ឆ្នាំ នៃបទពិសោធន៍ថ្នាក់អន្តរជាតិរបស់ខ្លួន  រីខូហ្វបានរួមចំណែកស្វែងរកដំណោះស្រាយ នូវរាល់បញ្ហារវាងមនុស្ស និងព្រៃឈើ ប្រកបដោយមានប្រសិទ្ធភាព តាមរយៈការកសាងសមត្ថភាព ដោយរួមមានការសិក្សាស្រាវជ្រាវ​ និងការវិភាគ ការអនុវត្តសាកល្បងសហគមន៍ព្រៃឈើ និងតាមរយៈការបណ្តុះបណ្តាល។

­­­­

 

ការអនុវត្តការងារអាស្រ័យទៅលើគោលការណ៍សំខាន់ៗបីគឺ៖

 

សិទ្ធិរឹងមាំ និងសុវត្ថិភាព  មានសារៈសំខាន់ចំពោះប្រជាជនមូលដ្ឋាន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត ដើម្បីឲ្យពួកគេចូលរួមដោយសកម្ម និងទទួលបានផលប្រយោជន៍ពីការគ្រប់គ្រងព្រៃឈើ។ រីខូហ្វបានខិតខំប្រឹងប្រែងពង្រឹងសិទ្ធរបស់ប្រជាជនមូលដ្ឋាន ដើម្បីទទួលបានសិទ្ធប្រើប្រាស់ និងកាន់កាប់ព្រៃឈើតាមរយៈកំណែរទម្រង់គោលនយោបាយ ទីផ្សារ និងសិទ្ធកាន់កាប់។

 

អភិបាលកិច្ចល្អ​  សំខាន់ចំពោះការអភិវឌ្ឍ និងអនុវត្តគោលនយោបាយព្រៃឈើជាតិ កម្មវិធី និងក្របខ័ណ្ឌគតិយុត្តក្នុងសហគមន៍។ រីខូហ្វចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ តម្លាភាព គណនេយ្យភាព​​ និងការចូលរួមចំណែកពេញលេញ របស់ប្រជាជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ប្រជាជនមូលដ្ឋានត្រូវមានសិទ្ធក្នុងការសម្រេចចិត្តដោយខ្លួនឯង និងរាល់ការបញ្ចេញមតិយោបល់របស់ពួកគេត្រូវបានគេពិចារណា ។

 

ការចែករំលែកផលប្រយោជន៍ដោយសមស្របចំពោះប្រជាជនមូលដ្ឋានមានភាពចំបាច់ ដែលនេះជាការរួមចំណែក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកទឹកចិត្តឲ្យមានការចូលរួមដោយសកម្មក្នុងការគ្រប់គ្រង និងអភិបាលកិច្ចព្រៃឈើ។ រីខូហ្វមានគោលដៅបង្កើនលទ្ធភាព និងឱកាសស្វែងរកប្រាក់ចំណូលប្រកបដោយនិរន្តរភាពពីការគ្រប់គ្រងព្រៃឈើ និងដើម្បីធានានូវការបែងចែកផលប្រយោជន៍ដោយសមធម៌។