គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ (SFB)

គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ (SFB)

សាវតាគម្រោង

គម្រោងនេះទទួលបានមូលនិធិពីរដ្ឋាភិបាលអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅក្នុងឆ្នំា ២០១២ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការគំារាមកំហែងនៃការបាត់បង់ព្រៃឈើ និងជីវចម្រុះនៅកម្ពុជា។​ គម្រោងដែលមានរយៈពេល ៤ឆ្នាំនេះ ត្រូវបានអនុវត្ដដោយអង្គការ Winrock អន្តរជាតិ សហការជាមួយអង្គការ RECOFTC អង្គការ WCS និងអង្គការ WWF។ គម្រោងក៏ត្រូវបានអនុវត្តក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថានតាមរយៈអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ។

 

គោលដៅ

គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះមានគោលដៅពង្រឹងការងារអភិរក្ស និងអភិបាលកិច្ចធនធានធម្មជាតិនៃតំបន់ព្រៃការពារ  និងតំបន់ដែនជម្រកស្ថិតនៅភាគឥសាន្ត និងតំបន់ព្រៃឡង់ ដើម្បីកាត់បន្ថយហានិភ័យនានាដោយការប្រែប្រួលអាកាសធាតុ និងដើម្បីអភិរក្សជីវចម្រុះ។ ការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការសម្រេចចិត្តលើការគ្រប់គ្រងព្រៃឈើ នឹងត្រូវបានធ្វើឱ្យប្រសើរឡើងក្រោមគម្រោងនេះដែលជាវិធីសាស្រ្តមួយនៃការពង្រឹងអភិបាលកិច្ចព្រៃឈើ និងផ្តល់នូវការលើកទឹកចិត្តក្នុងការរួមចំណែកលើកកម្ពស់ការអភិរក្សព្រៃឈើ។ បន្ថែមពីនេះទៅទៀត គម្រោងនឹងធ្វើការកសាងសមត្ថភាពសម្រាប់សមាជិកសហគមន៍ និងមន្រ្តីអាជ្ញាធរថ្នាក់ក្រោមជាតិនៅគ្រប់ផ្នែកទាំងអស់នៃគម្រោង។​

 

គោលបំណង

 

គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ មានគោលបំណងៈ

១.​ បង្កើនប្រសិទ្ធភាពមន្រ្តីរាជរដ្ឋាភិបាល និងអ្នកគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់ផ្នែកទាំងអស់នៃគម្រោង។

២. ធ្វើឱ្យប្រសើរឡើងនូវការពិគ្រោះយោបល់ប្រកបដោយការស្ថាបនាលើការគ្រប់គ្រងព្រៃឈើ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

៣. បង្កើនផលប្រយោជន៍សេដ្ឋកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រកបដោយសមធម៌ តាមរយៈការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។

 

អំពីតំបន់គោលដៅ

គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ ផ្តោការយកចិត្តទុកដាក់ជាសំខាន់លើតំបន់អាទិភាពចំនួន ២នៅកម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងនូវការងារអភិរក្ស និងពង្រឹងអភិបាលកិច្ច៖

 

តំបន់ព្រៃការពារភាគឥសាន្តគ្របដណ្តប់លើផ្ទៃដីទំហំជាង ៣០.០០០គីឡូម៉ែត្រការ៉េ នៅភាគឥសាន្តនៃប្រទេសកម្ពុជា។ តំបន់នេះគឺជាផ្នែកមួយនៃព្រៃល្បោះតំបន់មេគង្គប៉ែកខាងក្រោម និងជាបណ្តុំព្រៃល្បោះធំជាងគេបង្អស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​។ ជាមួយភាពចម្រុះនៃជម្រកដ៏ធំទូលំទូលាយ រាប់ចាប់តាំងពីព្រៃស្រោងតមបន់ភ្នំរហូតដល់ព្រៃល្បោះ តំបន់ព្រៃការពារភាគឥសាន្តបានគាំទ្រដល់ការរស់នៅរបស់សត្វប្រភេទងាយរងគ្រោះថ្នាក់ជិតផុត ពូជដូចជា ដំរី ខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ក្របីព្រៃ ប្រើស ក្រពើភ្នំ និងរម៉ាំងជាដើម។ តបំន់នេះក៏ជាទីជម្រកដ៏សំខាន់របស់សត្វស្លាបធំៗប្រភេទងាយរងគ្រោះញថ្នាក់ជិតផុតពូជ និងកំពុងរងការគំរាមកំហែង  ព្រមទាំងទីជម្រករបស់សត្វទន្សោង​ដែលមានចំនួនច្រើនជាងគបង្អស់លើពិភពក។ កុមអ្នកជំនាញ​សត្វខ្លាជឿថាតំបន់នះមានសក្តានុពលខ្ពស់ សម្រាប់ការស្តារឡើងវិញនូវចំនួនសត្វខ្លាធំ  ដោយសារតែវិសាល​ភាពដ៏ធំធងនជាទីជម្រក និងការកើនឡើងចំនួនសត្វជាចំណី។ ជាងនះទៀត ជនជាតិដើមភាគតិចច្រើនក៏កំពុងរស់ និងពឹងអាស្រ័យយ៉ាងខ្លាំងលើផល និងអនុផលឈើតំបន់នេះសម្រាប់ជាអាហារ​ប្រពែណី វប្បធម៌ និងប្រាក់ចំណូលផងដរ។

 

តំបន់អភិរក្សធំៗចំនួន៣ ដូចជាការពារកែវសីម៉ា ដែនជម្រកសត្វភ្នំព្រេច និងព្រៃការពារមណ្ឌលគិរីត្រូវវបានប្រកាសជាតំបន់ការពារ និងព្រៃការពារដើម្បីអភិរក្សជីវចំម្រុះដ៏សម្បូរបែប និងដើម្បីជួយសម្រួលដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនមូលដ្ឋានដែលរស់ក្បែរតំបន់អភិរក្សទាំងនះ។ សកម្មភាពជាបឋមរបស់គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះតំបន់ការពារភាគ ឥសាន្ត គឺរៀបចំនូវព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព​  និងបង្កើនឲ្យបានជាអតបិ រមានូវ ផលជន៍ផលប្រយោជន៍សម្រាប់ជាជនសហគមន៍នៅ ក្នុងតំបន់ការពារភាគឥសាន្តនេះ។

 

តំបន់ព្រៃឡង់លាតសន្ធឹងលើផ្ទៃដី ទំហំច្រើនជាង ៤០០.០០០ ហិកតានៅក្នុងខេត្តចំនួន ៤គឺ ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។​ ព្រៃឡង់ត្រូវបានគេទទួលស្គាល់ថាជាតំបន់មានសារៈសំខាន់ជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា និងទ្រទ្រង់ដល់ការរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទ។ មិនដូចតំបន់ការពារភាគឥសាន្ត  តំបន់ព្រៃឡង់ ពុំទាន់មានផែនការគ្រប់គ្រងព្រៃឈើទូលំទូលាយនៅឡើយទេសម្រាប់ការអភិរក្ស និងការគ្រប់គ្រងឈើកបយនិរន្តរភាព។ ទោះយ៉ាងណាក៏យ សហគមន៍ឈើមួយចំនួនត្រូវវបានបង្កើតឡើង ឫស្ថិតនៅក្រោមដំណើរការនៃការរៀបចំ ក្នុង តំបន់ព្រៃឡង់ ហើយរដ្ឋបាលព្រៃឈើកំពុងរៀបចំបង្កើត ព្រៃការពារដែលមានទំហំផ្ទៃដីប្រមាណជាង ៤០០.០០០ហិកតា។

 

ដៃគូររបស់គម្រោង

  • ក្រសួងបរិស្ថាន
  • រដ្ឋបាលព្រៃឈើ
  • អង្គការ WWF
  • អង្គការ WCS
  • អង្គការ RECOFTC
AttachmentSize
PDF icon SFB brochure_Khmer version.pdf817.61 KB