រដ្ឋាភិបាល

រដ្ឋាភិបាល

  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​ នេសាទៈ  រីខូហ្វ សហការជាផ្លូវការជាមួយរដ្ឋាបាលព្រៃឈើដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទចាប់តាំងពីឆ្នាំ ២០០៦មក។ រីខូហ្វបានដើរតួនាទីយ៉ាងសកម្មនៅផ្តួចផ្តើមក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាសមាជិក ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​ស្តីពី​កំណែ​ទម្រង់​ព្រៃឈើ គណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ  ក្រុមការងារព្រៃកម្មវិធីព្រៃឈើជាតិ  និង ក្រុមការងាររេដថ្នាក់ជាតិ។
  • ក្រសួងបរិស្ថានៈ​  តាមរយៈអនុស្សារៈនៃការយោគយល់រវាងក្រសួងបរិស្ថាន និងរីខូហ្វ-មជ្ឈមណ្ឌលសម្រាប់មនុស្ស និង ព្រៃឈើចាប់តាំងពីឆ្នាំ ២០០៦មក បានបង្កើតឲ្យមានកិច្ចសហការយ៉ាងរឹងម៉ាំទៅលើកម្មវិធីស្រាវជ្រាវ អភិវឌ្ឍគោលនយោបាយ  គម្រោង និងកម្មវិធីនានាក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបរិស្ថានគឺជាស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងទៅលើតំបន់ការពារធម្មជាតិ។  កិច្ចព្រមព្រៀងនេះក៏ផ្តោតជាសំខាន់ផងដែរទៅលើការពង្រឹងយន្តការអនុវត្តដែលមានស្រាប់ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ  ការផ្តួចផ្តើមគំនិត និងអភិក្រមថ្មីៗ ព្រមទាំងលើកកម្ពស់ និងយកការងារទាំងនេះទៅអនុវត្តបន្តរ។