RECOFTC កម្ពុជា
ព្រឹត្តិការណ៍

“សិក្ខាសិលាផ្សព្វផ្សាយគម្រោងទន្លេសាបយើង ៉ ក្រោមការអនុវត្តរបស់អង្គការរីខូហ្វ

Apr 21
2022
Location
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់

គម្រោងទន្លេសាបយើងត្រូវបានផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប មានរយៈពេលបីឆ្នាំ ចាប់ផ្ដើមអនុវត្ត ពីខែមេសា ឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២៤។គម្រោងនេះ ដឹកនាំអនុវត្តដោយ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងដៃគូសហការរួមមាន អង្គការរីខូហ្វ (RECOFTC) អង្គការសន្សំម្លប់ព្រៃ (SMP) អង្គការហ្វរ៉ុមស៊ីវ (ForumCIV) អង្គការអុកហ្វាម (Oxfarm) អង្គការជីវិត និងធម្មជាតិកម្ពុជា (Nature Life Cambodia) ក្រុមហ៊ុនស៊ីអិនវេសមេន (SHE Investment) និងអង្គការជនពិការកម្ពុជា​ (CDPO)គម្រោងនេះមានគោលបំណងធ្វើឱ្យ សម្រេចបានគោលដៅជាក់លាក់ពីរតាមរយៈ​​ ពង្រឹងការគ្រប់គ្រង និងការស្ដារឡើងវិញនូវទីជម្រកសំខាន់ៗ ដើម្បីសម្រួលដល់ភាពធន់ នឹងការផ្លាស់ប្តូរបរិស្ថាន កែលម្អ​​​​​​អភិបាលកិច្ច និងគោលនយោបាយកាត់បន្ថយកត្តាជំរុញនៃការផ្លាស់ប្តូរបរិស្ថាន។

អង្គការរីខូហ្វ (RECOFTC) កំពុងអនុវត្តគម្រោង ទន្លេសាបយើង នៅក្នុងខេត្តគោលដៅចំនួនបួន រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំដូចនេះដើម្បីអោយអ្នកពាក់ព័ន្ធសំខាន់ ចូលរួមអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាព អង្គការរីខូហ្វ (RECOFTC) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង ក្នុងគោលបំណង៖
. ផ្សព្វផ្សាយពីដំណើរការនៃការអនុវត្តគម្រោង និងសកម្មភាពសំខាន់ៗរបស់គម្រោងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក
២. បង្ហាញអំពីលទ្ធផលនៃការសិក្សាវាយតម្លៃ និងកំណត់គោលដៅ សហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ  សំរាប់អនុវត្តគម្រោង

៣.​ រៀបចំផែនការលំអិត និងបង្ហាញទីតាំងសហគមន៍គោលដៅ ដែលត្រូវធ្វើការគ្រប់គ្រងភ្លើងព្រៃ និងស្ដារព្រៃឡើងវិញ។