RECOFTC កម្ពុជា
ព្រឹត្តិការណ៍

កម្មវិធីបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការចូលរួមប៉ាន់ប្រមាណធនធាន”

Jan 17
2022
-
21
Location
សណ្ឋាគារអង្គមីរ៉ាខល

អង្គការរីខូហ្វ (RECOFTC)  បាននិងកំពុងអនុវត្តកម្មវិធី  “ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល ក្នុងប្រទេសកម្ពុជា ដំណាក់កាលទី៣(PaFF3)”  ចាប់ពីខែ កក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣។ កម្មវិធីនឹងគាំទ្រលើការគ្រប់គ្រង និងអភិវឌ្ឍន៍ ក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទនិងសហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ  និងខេត្ត ស្ទឹងត្រែង។

ក្នុងនោះកម្មវិធីនឹងគាំទ្រការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការបង្កើតឥណទានដើម្បីគាំទ្រដល់ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន កន្លែងនៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ កម្មវិធីនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ទៅដល់មន្ត្រីនាយកដ្ឋានជីវភាពសហគមន៍មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងបុគ្គលិកអង្គការរីខូហ្វ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីនាយកដ្ឋានជីវភាពសហគមន៍  មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងបុគ្គលិកអង្គការរីខូហ្វក្នុងការចូលរួមសម្របសម្រួលរៀបចំផែនការ ស្របទៅតាមគោលការណ៍ណែនាំស្តីពីសហគមន៍តំបន់ការពារធម្មជាតិ។
កិច្ចប្រជុំនេះមានគោលបំណង

      វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់សិក្ខាកាម

     -  យល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ

     -  ប្រើប្រាស់វិធីសាស្រ្តប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់សម្រាប់ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ ការពារធម្មជាតិ

     -  ដំណើរការឥណទានសហគមមន៍ក្នុងផែនការគ្រប់គ្រងសហគមន៍តរំបន់ការពារធម្មជាតិ

     - សម្របសម្រួលដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិដោយមានការចូលរួម