កិច្ចប្រជុំពិភាក្សាក្រុមពីការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ទេសភាពព្រៃឡង់
អង្គការរីខូហ្វ “មជ្ឍមណ្ឌសម្រាប់មនុស្ស និងព្រៃឈើ” នឹងអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួនពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដែលផ្តោតលើការ គ្រប់គ្រងធនធានព្រៃឈើដោយមានការចូលរួម។ អង្គការរីខូហ្វនិងពិភាក្សា ប្រមូលព័ត័មាន ស្តីពីស្ថានភាពគ្រប់គ្រង ធនធានធម្មជាតិ អ្នកពាក់ព័ន្ធ បញ្ហាប្រឈម និងឱកាសនានាទាក់ទងនឹង ដើម្បីជាមូលដ្ឋាន រៀបចំផែនការសកម្មភាព និងគម្រោងនានារបស់ខ្លួនរួមចំណែកអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួន។
ក្នុងន័យនេះអង្គការរីខូហ្វនឹងរៀបចំប្រជុំពិភាក្សាក្រុមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីប្រមូល ព័ត៌មាន គំនិតយោបល់របស់អ្នកពាក់ព័ន្ធលើការគ្រប់គ្រងធនធានធម្មជាតិនៅថ្នាក់តំបន់ទេសភាព ជាពិសេសគឺដែនជម្រកសត្វព្រៃ ព្រៃឡង់។
គោលបំណង
- សិក្សាស្វែងយល់ពីអ្នកពាក់ព័ន្ធសំខាន់នឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ធំ ជាពិសេស នៅដែនជម្រកសត្វព្រៃ ព្រៃឡង់
- សិក្សាស្វែងយល់ពីបញ្ហាប្រឈម និងឱកាសក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ធំ ជាពិសេស នៅដែនជម្រកសត្វព្រៃ ព្រៃឡង់
អ្នកចូលរួម
កិច្ចពិភាក្សាក្រុមនេះនឹងអញ្ជើញចូលរួមដោយ មន្រ្តីជំនាញនៃមន្ទីបរិស្ថានខេត្តកំពង់ធំ ខ័ណ្ឌរដ្ឋបាល ព្រៃឈើកំពង់ធំ តំណាងបណ្តាញសហគមន៍ព្រៃឈើ និងអង្គការដៃគូ។