វគ្គបណ្តុះបណ្តាលស្តីពី វិធានរុក្ខវប្បកម្មសម្រាប់ការដកហូតអុសដោយនិរន្តភាព តាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍
១.សេចក្តីផ្តើម
សហគមន៍ព្រៃឈើត្រូវបានកំណត់ជាអាទិភាពក្នុងកម្មវិធីព្រៃឈើជាតិ ដោយមានគោលដៅឲ្យបានដល់២លានហិចតា ក្នុងគោលបំណងផ្ទេរទៅឲ្យសហគមន៍មូលដ្ឋានប្រើប្រាស់និងគ្រប់គ្រងព្រៃឈើ ឲ្យមាន និរន្តរភាព។ បរិមាណឈើអុសដែលប្រមូលពីសហគមន៍ព្រៃឈើចូល មកក្នុងទីផ្សារ គឺនៅមានកម្រិតនៅឡើយ ហើយមិនទាន់មានបច្ចេកទេសច្បាស់លាស់ណាមួយក្នុងការប្រមូលយកមកប្រើប្រាស់សំរាប់ធ្វើជំនួញឲ្យ មាននិរន្តរភាព ។
អង្គការ GERES និង RECOFTC ដោយមានការគាំទ្រពី AFD, PEFC និង UNDP គ្រោងនឹងអនុវត្តគម្រោងសាកល្បង “លើកកំពស់ផលិតផលឈើអុសសហគមន៍ព្រៃឈើ” នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ សម្រាប់ការប្រមូល និងផលិតធ្យូង ចូលទីក្រុងភ្នំពេញដែលជាមជ្ឈមណ្ឌលទី១ ក្នុងការដាក់លក់ផលិតផលធ្យូងដែលបានពីប្រភពច្បាស់លាស់ជាលើដំបូង ក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានរយៈពេល ៩ខែ ដោយមានគោលបំណងធ្វើការសាកល្បងពីភាពលទ្ធភាពនៃការបង្កើតខ្សែចង្វាក់ផលិតកម្មហិរញ្ញវត្ថុបានពីធ្យូងដែលប្រើប្រាស់ធនធានមាននិរន្តរភាព ។ គម្រោងសាកល្បងនេះ គឺគិតជាដំបូងពីខ្សែចង្វាក់ នៃការ គ្រប់ គ្រង និងម៉ូឌែលធ្វើជំនួញនៃខែ្សចង្វាក់ផលិតកម្មសម្រាប់ធ្យូងដែលបានពីប្រភពស្របច្បាប់។ បន្ទាប់ពីបានធ្វើការពិភាក្សាជាមួយសហគមន៍គោលដៅទាំង៧ ដែលបានជ្រើសរើស មានប្រធានបទសំខាន់ៗសំរាប់វិធីសាស្រ្តធ្វើសុវឌ្ឍកម្មព្រៃសហគមន៍មានការធ្វើឲ្យរហាល ក្រីមែក និងប្រព្រឹត្តកម្មព្រៃខ្នែង ដែលនិតិវិធីទាំងនេះអាចជួយឲ្យសហគមន៍ធ្វើការប្រមូលអុសផ្គត់ផ្គង់ការអភិវឌ្ឍន៍ធ្យូងឲ្យមាននិរន្តរភាព ។
គម្រោងនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលអំពីវិធានរុក្ខវប្បកម្មដើម្បីធ្វើការគ្រប់គ្រងធនធានព្រៃសហគមន៍ឲ្យមាននិរន្តរភាព ដល់គណកម្មការសហគមន៍ និងមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមជាតិ អង្គកា ជឺរេស ដើម្បីឲ្យពួកគេបន្តរធ្វើការបណ្តុះបណ្តាលបន្ត នឹងគាំទ្រដល់សមាជិកសមាជិកសហគមន៍ដែលជាក្រុមប្រមូលអុស មានលទ្ធភាពក្នុងការប្រមូលអុសក្នុងព្រៃសហគមន៍ ផ្គត់ផ្គង់ការអភិវឌ្ឍន៍ធ្យូង ។
២.គោលបំណងវគ្គបណ្តុះបណ្តាល
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងអាច៖
- យល់ដឹងកាន់តែច្បាស់ពីទស្សនទាននៃការគ្រប់គ្រងសហគមន៍ព្រៃឈើដោយនិរន្តភាព ជាពិសេសវិធានរុក្ខវប្បកម្ម ស្របតាមផែនការគ្រប់គ្រងព្រៃសហគមន៍
- មានសមត្ថភាពអនុវត្តន៍បច្ចេកទេសរុក្ខវប្បកម្ម ការធ្វើអោយរហាល ការក្រីមែក និងប្រព្រឹត្តកម្មព្រៃខ្នែង សម្រាប់សម្រាប់ការដកហូតអុសដោយនិរន្តភាព
- ឯកភាពលើគោលការណ៍និងផែនការសកម្មភាពក្នុងការដកហូតអុសដោយនិរន្តភាព សម្រាប់ផ្គត់ផ្គង ផលិតកម្មធ្យូង។
៣.វិធីសាស្រ្ត
វគ្គបណ្តុះបណ្តាលនេះនឹងត្រូវសហការរៀបចំ និងសម្របសម្រួលរួមគ្នារវាងមន្រ្តីបច្ចេកទេសរដ្ឋបាលព្រៃឈើ និងគម្រោងលើកកំពស់ផលិតផលឈើអុសសហគមន៍ព្រៃឈើ។ វីធីសាស្រ្តបណ្តុះបណ្តាលរួមមាន៖
- បទឧទ្ទេសនាម/បទបង្ហាញ
- កិច្ចពិភាក្សារួម
- ក្រុមពិភាក្សា
- ការចែករំលែកបទពិសោធន៍
- លំហាត់អនុវត្តផ្ទាល់នៅទីវាល
៤.សម្ភារៈ
- ក្រដាសផ្ទាំងធំ ប៊ិច សៀវភៅ ហ្វឺត ស្កុត
- ជីភីអេស ត្រីវិស័យ ខ្សែម៉ែត្រ ម៉ែត្រ
- រណាក្រីមែក រណាក្រីមែកមានដងវែង រណាកាត់ កាំបិទ ពូថៅ រណាយន្ត
៥.សិក្ខាកាម
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមចំនួន ២៤ នាក់ មកពី៖
- គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ទាំង៧ ចំនួន ១៤ នាក់ (២ នាក់ក្នុង១សហគមន៍)
- មន្រ្តីខណ្ឌ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើចំនួន ០៥ រូប (ពោធិ៍សាត់ ៣រូប និង កំពង់ឆ្នាំង ២ រូប)
- មន្រ្តីអង្គការ ជឺរេស ៣ រូប
៦.ទីកន្លែង និងកាលបរិចេ្ឆទ
វគ្គបណ្តុះបណ្តាលនេះរៀបចំនៅថ្ងៃទី ០២ ដល់ ០៤ មេសា ឆ្នាំ ២០១៨ នៅសណ្ឋាគា សិនជូរី ខេត្តពោធិសាតិ៍ និងអនុវត្តផ្ទាល់នៅព្រៃសហគមន៍ភូមិអូបាក់ត្រា ខេត្តពោធិសាតិ៍