វេទិកាថ្នាក់តំបន់លើកទី ៣ ស្តីពីមនុស្ស និងព្រៃឈើ
Nov 19
2013
-
20
Location
បាងកក ប្រទេសថៃ
វេទិកាថ្នាក់តំបន់លើកទី ៣ ស្តីពីមនុស្ស និងព្រៃឈើ មានអ្នកចូលរួមពីសិក្ខាកាមប្រមាណជាង ១០០នាក់ មកពីប្រទេសចំនួន ១៥ ផ្សេងៗគ្នា ក្នុងតំបន់អាស៊ីប៉ាស៊ីភិច ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញនូវសេចក្តីអំពាវនាវឲ្យធ្វើសកម្មភាពពីមុន ព្រមទាំងវាយតម្លៃពីវឌ្ឍនភាព និង មេរៀនបទពិសោធន៍បន្តពីវេទិកាថ្នាក់តំបន់លើកទី ២ ស្តីពីមនុស្ស និងព្រៃឈើ។ ដំណើរការនៃវេទិកានេះប្រព្រឹត្តទៅដោយមានការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមយុទ្ធសាស្រ្តនៃភាគីពាក់ព័ន្ធសំខាន់ៗ មកពីប្រទេសប្រតិបត្តិការណ៍របស់អង្គការ RECOFTC (ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ថៃ វៀតណាម ម៉ាឡេស៊ី និងពីលីពីន) ដើម្បីកំណត់សកម្មភាពស្នូលជាក់ស្តែង និងច្បាស់លាស់សម្រាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត ក្នុងការលើកកម្ពស់សហគមន៍ព្រៃឈើនាពេលអនាគត ។