សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ
រីខូហ្វបានសហការជាមួយ ក្រុមការងារយេនឌ័រនៃរដ្ឋបាលព្រៃឈើ ក្នុងការរៀបចំគោលនយោបាយ និង យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើមួយដើម្បីជួយបង្កើនការចូលរួមរបស់ស្រ្តីក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានព្រៃឈើនិងសត្វព្រៃតាមរយៈការកាត់បន្ថយគម្លាតយេនឌ័រ និងការបង្កើនជីវភាពរស់នៅ និងសមត្ថភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីអោយគោលនយោបាយ និង យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើមានប្រសិទ្ធិភាព សិក្ខាសាលាពិគ្រោះយោបល់បានរៀបចំឡើង ដើម្បីប្រមូលធាតុចូលបន្ថែមពីអ្នកចូលរួម ដែលមានសមាសភាពមកពី តីរដ្ឋបាលព្រៃឈើ ក្រសួងកិច្ចការនារី បណ្តាញសហគមន៍ព្រៃឈើ អជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណង៖
- ពិនិត្យ និង ពិភាក្សា លើសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ ។
- ប្រមូលធាតុចូលបន្ថែមពីអ្នកចូលរួមដើម្បីកែសម្រួល បញ្ចប់សេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យព្រៃឈើ ។