សិក្ខាសាលាភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងការគ្រប់គ្រងសហគមន៌តំបន់ការពារធម្មជាតិ
RECOFTC កំពុងអនុវត្តន៍ គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ (SFB) ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញតំបន់ព្រៃឡង់ និងនៅតំបន់ព្រៃការពារខេត្តមណ្ឌលគីរី តាមរយៈការគាំទ្រថវិកាពីអង្គការ USAID ។ តាមរយៈគម្រោងនេះ RECOFTC សហការជាមួយក្រុមការងារនៃសាខាសមាគមន៍នារីក្រសួងបរិស្ថាននឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់ក្រុមការងារយេនឌ័រ និងនារីក្រសួងបរិស្ថាន។
គោលបំណង
សិក្ខាសាលាបណ្តុះបណ្តាល នេះរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាពលើភាពជាអ្នកដឹកនាំដល់ក្រុមការងារនារី និងក្រុមការងារយេនឌ័រក្រសួងបរិស្ថានទាក់ទងនឹងការ គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងតួនាទីរបស់គណកម្មាការសហគមន៍តំបន់ការពារធម្មជាតិក្នុង ការចូលរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនទំនាក់ទំនងរវាងក្រុមការងារនារី និងយេនឌ័រដើម្បីពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តការងារ ។
កាលបរិច្ឆេទ និងទីកន្លែង
ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។