ដោះស្រាយឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារ ធម្មជាតិ និងសហគមន៍ព្រៃឈើដោយលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រជាចំណុច ចាប់ផ្តើម។
នៅតាមតំបន់ដាច់ស្រយាល ស្រ្តីមានចិត្តក្នុងការចូលរួមបន្ថែមជាពិសេសក្នុងការការពារព្រៃឈើដែលគេពឹងអាស្រ័យផលជាច្រើនជំនាន់មកហើយ។ ព្រៃឈើទាំងនេះផ្តល់ជាធនធានធម្មជាតិជាច្រើននិងអនុផលព្រៃឈើដល់ជីវភាពរបស់គេ។ ប៉ុន្តែមានឧបសគ្គជាច្រើនរារាំងគេមិនអាចចូលរួមក្នុងសកម្មភាពសហគមន៍ ខណៈពេលដែលការការពារសហគមន៍ព្រៃឈើជាការងារមួយត្រូវការទំនួលខុសត្រូវទាំងអស់គ្នា តួនាទីយេនឌ័រពីបុរាណ និងបរិយាកាសមិនអំណោយផលតែងតែកំណត់ការចូលរួមរបស់ស្រ្តី។
ការចូលរួមសកម្មភាពនៅក្នុងសហគមន៍មិនមែនត្រឹមតែការពារព្រៃនោះទេប៉ុន្តែជាការអនុវត្តសិទ្ធិរបស់គេក្នុងការធានាសុវត្ថិភាព អាហារនិងប្រាក់ចំណូលសម្រាប់គ្រួសារគេផងដែរ។ អំពើហិង្សាផ្អែកលើយេនឌ័រ គ្រប់រូបភាពធ្វើឱ្យមានផលប៉ះពាល់ក្នុងបរិបទធនធានធម្មជាតិនិងព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យការយាយី និងសកម្មភាព
ប៉ះពាល់រាងកាយអាចរារាំងស្ត្រីពីការចូលរួមក្នុងសកម្មភាព។ បញ្ហានេះត្រូវការការយកចិត្តទុក
ដាក់ជាបន្ទាន់ព្រោះស្ត្រីទាំងអស់គួរតែទទួលបានការគោរពហើយពួកគេអាចចូលរួមក្នុងដំណើរការដែលអាចប៉ះពាល់ដល់ពួកគេ។
ស្រ្តីមានបន្ទុកនិងការរារាំងជាច្រើននៅពេលចូលរួមកិច្ចការពារព្រៃឈើនិងធនធានធម្មជាតិ។ របាយការណ៍ពីការបៀតបៀន និងអាកប្បកិរិយាមិនសមរម្យពីបុរសបង្កើតឱ្យមានជាផលវិបាក។ ដើម្បីដោះស្រាយបញ្ហានេះនៅក្នុងសហគមន៍ វាពិតជាសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងធ្វើការដើម្បីសម្រេចបានលុបបំបាត់អំពើហិង្សាផ្អែកលើ
យេនឌ័រ។ ការអន្តរាគមន៍នេះមានគោល
បំណងលើកកម្ពស់ការចូលរួមរបស់ស្រ្តីនិងភាពជាអ្នកដឹកនាំក្នុងសហគមន៍តំបន់ការពារធម្មជាតិនិងសហគមន៍ព្រៃឈើ។
គម្រោងបានធ្វើការផ្សព្វផ្សាយជាផ្លូវការថ្នាក់ជាតិនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអ្នកពាក់ព័ន្នរួមមាន ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និង
សហគមន៍។ គម្រោងក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងនៅថ្នាក់ក្រោមជាតិនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីនៅថ្នាក់ក្រោមជាតិ និងគណៈកម្មការសហគមន៍។ គម្រោងនេះបានប្រមូលការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធដើម្បីគាំទ្រសកម្មភាពនាពេលអនាគត។
ជំហានបន្ទាប់
រីខូហ្វដៃគូជាមួយអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា នឹងផ្តល់ជាវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍មូលដ្ឋានជាពិសេសស្រ្តីនៅតាមសហគមន៍គោលដៅរបស់គម្រោង។ វគ្គបណ្តុះបណ្តាលនឹងរួមបញ្ចូលមេរៀន
ម៉ូឌូល១ | ការគៀងគងសហគមន៍សម្រាប់ការផ្លាស់ប្តូរអាកប្បកិរិយា |
ម៉ូឌូល២ | អំពើហិង្សាផ្អែកលើយេនឌ័រ និងសមភាពយេនឌ័រ និងអំពើហិង្សាផ្អែកលើយេនឌ័រ និងការផ្សារភ្ជាប់បរិស្ថាន |
ម៉ូឌូល៣ | ការតស៊ូមតិបែបភាពជាស្ត្រីក្នុងការដោះស្រាយឧបសគ្គអំពើហិង្សាផ្អែកលើយេនឌ័រចំពោះការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងតំបន់ការពារសហគមន៍និងសហគមន៍ព្រៃឈើ |
លើសពីនេះទៀត យុទ្ធនាការផ្សព្វផ្សាយការយល់ដឹង និងការសន្ទនារបស់បុរសនឹងត្រូវបានធ្វើឡើងជាផ្នែកនៃផែនការសកម្មភាពបន្ទាប់។
អំពី Rise Up!
Rise Up! គឺជាគំនិតផ្តួចផ្តើមមួយដែលដឹកនាំដោយ RECOFTC ក្នុងភាពជាដៃគូជាមួយអង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC) ។ គំនិតផ្តួចផ្តើមនេះត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងគ្រប់គ្រងដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ក្រោមការប្រកួតប្រជែងជំនួយបរិស្ថានធន់ បរិយាប័ន្ន និងនិរន្តរភាព (RISE) ។គម្រោងនេះនឹងដំណើរការចាប់ពីខែមករា ឆ្នាំ 2023 ដល់ខែធ្នូ ឆ្នាំ 2024 ដោយធ្វើការឆ្ពោះទៅរកការផ្តល់ភាពអង់អាចដល់ស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សនៅតាមសហគមន៍។