RECOFTC Cambodia
News

ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត​ស៊ុមសាក់ និង​គណៈប្រតិភូ The Green Globe Institute

ពិធីជួបសំណេះសំណាលរវាងបណ្ឌិតស៊ុម សាក់ និងអតីតសិក្ខាកាមកម្ពុជាក្នុងវគ្គបណ្តុះបណ្តាលរបស់រីខូហ្វ

រីខូហ្វកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតស៊ុមសាក់ អតីតនាយកប្រតិបត្តិ និងក៏ជាស្ថាបនិកនៃរីខូហ្វដែលបានដឹកនាំគណៈ ប្រតិ​ភូ The Green Globe Institute ចំនួន២៣រូប ពីប្រទេសថៃ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីឲ្យគណៈប្រតិភូទាំងអស់ស្វែងយល់ ពី ដំណើរការ រៀប​ចំ​ក្របខណ្ឌច្បាប់ និងស្ថាប័នរបស់ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន (CBNRM) និងបាន មើលឃើញ ពីការអនុវត្តនៃ​ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះមានរយៈពេលប្រាំមួយ (៦)ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។ ​ក្នុងនោះ គណៈប្រតិភូទាំងអស់បានជួបប្រជុំជា​មួយនឹងក្រុមការងាររីខូហ្វកម្ពុជា និងនាយកដ្ឋាន​ជីវភាព​សហគមន៍ នៃក្រសួងបរិស្ថាន ព្រមទាំង បាន ពិភាក្សាជាមួយលោកបណ្ឌិតម៉ុក ម៉ារ៉េត សមាជិក​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកែន សេរីរដ្ឋា នៃអគ្គនាយកដ្ឋាន ជាតិសម្រាប់ ការអភិវឌ្ឍន៍ ដោយចីរភាព (NCSD) និងអតីតសិក្ខាកាម​ដែល​ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដោយរីខូហ្វ។ ជាងនេះទៅទៀត គណៈប្រតិភូ ដែលដឹកនាំដោយលោកបណ្ឌិតស៊ុមសាក់ ក្រោមកិច្ច សម្របសម្រួលពី​ក្រុមការងារ​រីខូហ្វកម្ពុជា ក៏បានធ្វើដំណើរ​ទៅខេត្ត​សៀមរាប ដើម្បីទស្សនាប្រាសាទតាព្រហ្ម ដែលជាតំបន់ ព្រៃដុះឡើងវិញ បន្ទាប់ពីមាន ការបោះបង់ចោល​រយៈពេល៥០០ឆ្នាំ ក៏ដូចជាប្រាសាទអង្គធំ និង​អង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក។ លើសពីនេះទៅ ទៀត គណៈប្រតិភូទាំងអស់នឹង ធ្វើដំណើរទៅបឹង​ទន្លេសាបដើម្បីគយគន់ព្រៃលិចទឹក និងស្វែង​យល់​ពីសហគមន៍នេសាទកំពង់ភ្លុក សាលាអប់រំបរិស្ថានបឹង ទន្លេសាប និងភូមិលិច ទឹកផងដែរ។

បណ្ឌិត ស៊ុម សាក់ និងគណៈប្រតិភូទស្សនាប្រាសាទក្នុងខេត្តសៀមរាប