RECOFTC Cambodia
News

វគ្គបណ្តុះបណ្តាល «ការប៉ាន់​ប្រមាណ​ធនធាន​ព្រៃឈើ​ដោយ​មាន​ការ​ចូលរួម»

វគ្គបណ្តុះបណ្តាល​នេះ​មាន​រយៈ​ពេ​ល​៥ថ្ងៃ ពីថ្ងៃទី​២២ ដល់ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ២០១៨ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​១៨នាក់ ស្រី​ចំនួន​៤នាក់ ដែល​ជា​មន្រ្តី​មន្ទីបរិស្ថាន​ខេត្ត​មណ្ឌល​គីរី មន្រ្តីសាលា​ស្រុក​កែវសីមា និង​បុគ្គលិក​អង្គការ WCS និង​CRDT
រូបថតរួមគ្នារបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកកែវសីមា ខេត្តមណ្ឌលគី មានបើក​វគ្គបណ្តុះបណ្តាលស្តីពី ការ​រៀបចំ​ផែនការ​គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ក្រោមប្រធានបទ «ការប៉ាន់ប្រមាណ​​​ធន​ធានព្រៃឈើដោយមានការចូលរួម» ដែលរៀបចំ​ដោយរីខូហ្វ​​សហការជាមួយអង្គការCRDT  និងអង្គការWCS ក្រោមគម្រោង"របៀងអភិរក្សជីវៈចម្រុះ​មហា​អនុ​តំបន់​មេគង្គ ផ្តោតលើការកសាងសមត្ថភាពសម្រាប់ការ​បន្ស៊ាំដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី​នៅក្នុង​អនុ​គម្រោង​​ផ្ទៃរងទឹកភ្លៀងអូរប៉រ(BCC-O por)" ក្នុងខេត្តមណ្ឌលគីរី ក្រោមជំនួយឧបត្ថម្ភរបស់ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ។

លោកយិន សុខឡេង អភិបាលរងនៃគណៈ​អភិបាល​ស្រុកកែវសីមា និង លោក គីម សារិន អនុ​ប្រធាន​នាយក​ដ្ឋាន​ជីភាព​សហគមន៍ អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន នៃក្រសួងបរិស្ថាន​បានចូល​រួម​ជា​អធិបតីក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ។

វគ្គ​នេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់​សិក្ខា​កាម​៖

  • យល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
  • អាចប្រើប្រាស់វិធីសាស្រ្តប៉ាន់ប្រមាណធនធាន និង​តម្រូវ​ការ​ប្រើប្រាស់​សម្រាប់​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​សហគមន៍​តំបន់​ការពារធម្មជាតិ ។
  • មានលទ្ធភាពសម្របសម្រួលដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដោយមាន​ការចូលរួម
  • អាចជ្រើសរើសគំនិតជំនួញ និងសហគ្រិនភាព

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដែល​មាន​សិក្ខាកាមសរុបចំនួន១៨នាក់ ស្រីចំនួន​៤​នាក់ ដែលជាមន្រ្តីមន្ទីបរិស្ថានខេត្តមណ្ឌលគីរី មន្រ្តីសាលាស្រុកកែវសីមា និងបុគ្គលិកអង្គការ WCS និងCRDT

វគ្គបណ្តុះបណ្តាលនេះមានប្រធានបទសំខាន់ៗដូចជាៈ

  • ការពិនិត្យឡើងវិញនូវដំណើរការរៀបចំ​សហគមន៍តំបន់ការពារធម្មជាតិ
  • សេចក្តីផ្តើមពីផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ​
  • ការប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់ធន់ធាន (ជំហ៊ាទី១ និងទី២)
  • ការធ្វើសារពើភ័ណ្ឌសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ
  • ការចុះអនុវត្តនៅមូលដ្ឋាន
  • ការជ្រើសរើសគំនិតជំនួញ​និងសហគ្រិន សំរាប់ជំនួញសហគមន៍តំបន់ការពារធម្មជាតិ
  • ផែនការសកម្មភាព