RECOFTC Cambodia
News

បទសម្ភាសន៍​ជាមួយ​នាយក​ប្រតិបត្តិ​របស់​អង្គការ RECOFTCបីរូប៖ បណ្ឌិត Tint Lwin Thaung បណ្ឌិត Yam Malla និង បណ្ឌិត Somsak Sukwong

RECOFTC News

អង្គការ​ RECOFTC  ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧ ហើយរហូតមកដល់ពេលនេះមានរយៈពេលជិត ៣០ឆ្នាំដែលអង្គការមួយនេះបានជួយជ្រោមជ្រែង និងពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាន។​ នេះជាភាគទី១ នៃបទសម្ភាសជាសម្លេង (podcast) ក្រោមប្រធានបទ “ពង្រឹងសមត្ថភាពសហគមន៍ ដើម្បីការផ្លាស់ប្តូរ”  ដែលនឹងបង្ហាញនូវចលករដែលនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍។
បទសម្ភាសជាសម្លេងនេះ លើកឡើងពីការយល់ឃើញរបស់ លោកបណ្ឌិត Tint Lwin Thaung​  ដែលជានាយកប្រតិបត្តិបច្ចុប្បន្នរបស់អង្គការ RECOFTC  ព្រមទាំងលោកបណ្ឌិត Yam Malla និង លោកបណ្ឌិត Somsak Sukwong ដែលជាអតីតនាយកប្រតិបត្តិរបស់អង្គការ RECOFTC។  វាគ្មិនទាំងបីរូប នឹងលើកឡើងដោយឥតលាក់លៀមអំពី សមិទ្ធផល និង ឧបសគ្គនានានៃការអនុវត្តសហគមន៍ព្រៃឈើ ក្នងអាណត្តិគ្រប់គ្រងរបស់ខ្លួន។  
បទសម្ភាសនេះនឹងផ្តោទៅលើចំនុចដូចខាងក្រោមនេះ៖
មូលហេតុដែលជម្រុញ­ឱ្យបង្កើតអង្គការ RECOFTC កាលពី ៣០ឆ្នាំមុន
ការវិវត្តនៃសហគមន៍ព្រៃឈើ
សមិទ្ធផលដែលអង្គការ RECOFTC សម្រចបានកន្លងមក និង ឧបសគ្គនានានៅពេលអនាគតទាក់ទងទៅនឹងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាពពីសំណាក់សហគមន៍មូលដ្ឋាន។