RECOFTC កម្ពុជា
LISDI

វគ្គ​បណ្តុះ​បណ្តាល​ស្តីពីវិធាន​រុក្ខ​វប្បកម្ម

សមាជិកសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ក្នុងខេត្តកោះកុង ចូលរួម​ក្នុងវគ្គបណ្តុះបណ្តាលរុក្ខវប្បកម្ម

រីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី វិធានរុក្ខវប្បកម្ម​សម្រាប់​ការ​ប្រើប្រាស់​ព្រៃស្មាច់​ប្រកបដោយនិរន្តភាពតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍​ដោយ​មានការចូលរួម​ពី​មន្រ្តីខណ្ឌរដ្ឋបាល​ព្រៃឈើកោះកុង និងសមាជិកសហគមន៍ចំនួន២៣នាក់ ក្នុងនោះស្រ្តីចំនួន ១៤នាក់។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី​០៨ ខែមីនា នៅសហគមន៍ព្រៃឈើសាមគ្គីព្រៃកជីក ឃុំជីខលើ ស្រុកស្រែអំបិលខេត្កកោះកុង។ 

ការពិភាក្សារបស់សហគមន៍ក្នុងវគ្គបណ្តុះបណ្តាល

អ្នកចូលរួមបានយល់ដឹងមិនត្រឹមតែវិធីសាស្រ្តក្នុងការ​អនុវត្តរុក្ខវប្បកម្មព្រៃស្មាច់ ឲ្យមាននិរន្តរភាព និងស្របទៅតាមផែនការ​គ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែអ្នកចូលរួមក៏បានចុះអនុវត្តផ្ទាល់ផងដែរ។ ក្នុងនោះអ្នកចូលរួមអាចេះពីការកំណត់ឡូតិ៍គម្រូ ការធ្វើសារពើភ័ណ្ឌ ការដៅស្មាច់​ដែល​អាចប្រមូលផលបាន ការប្រមូលផលទៅតាមបច្ចេកទេសផ្សេងៗ។

ការធ្វើសារពើភណ្ឌព្រៃស្មាច់

 ជាគម្រោងបន្តសហគមន៍នឹងធ្វើការ​ដឹកជញ្ជូន​ស្មាច់​ដែល​ប្រមូល​បាន​មក​សហគមន៍​ដើម្បី​ធ្វើការ​បែងចែក​ផល​ប្រយោជន៍​រវាង​សមាជិក បន្ទាប់​ពី​យក​ស្មាច់​មួយចំនួន​ធ្វើ​ការសាងសង់​រោងស្តុក​ឈើស្មាច់របស់សហគមន៍រួច។