វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមភាពយេនឌ័រសម្រាប់រីខូហ្វ និងដៃគូ
Feb 17
2020
-
21
Location
ខេត្តក្រចេះ
គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលរួមមាន
- បង្ហាញពីបញ្ហាយេនឌ័រសំខាន់ៗដែលកើតមានក្នុងវិស័យព្រៃឈើ (ភាពជាតំណាង ផលប្រយោជន៍ និងភាពជាអ្នកដឹកនាំំ)
- វិភាគពីឥរិយាបថដែលប៉ះពាល់ដល់ការអនុវត្តសមភាពយេនឌ័រ និងបរិយាប័នសង្គមសម្រាប់រីខូហ្វក្នុងការអនុវត្តការងាររបស់ខ្លួន
- វាយតម្លៃពីមូលហេតុ និងលទ្ធផលទទួលបានពីការអនុវត្តសមភាពយេនឌ័រ និងបរិយាប័នសង្គមសម្រាប់រីខូហ្វ
- ប្រើប្រាស់ជំនាញយេនឌ័រ ក្នុងការស្វែងយល់ពីស្ថានភាពពាក់ព័ន្ធនឹងការងារយេនឌ័រក្នុងវិស័យព្រៃឈើ
- បង្កើតផែនការសកម្មភាពសម្រាប់ការងារយេនឌ័រ និងបរិយាប័នសង្គមក្នុងការងាររបស់រីខូហ្វ។