RECOFTC
V4MF

កិច្ចប្រជុំត្រីមាសរបស់​បណ្តាញ​សង្គម​ស៊ីវិល រេដបូក

Aug 31
2020
-
Sep 01
Location
ភ្នំពេញ
RECOFTC Events

បណ្តាញសង្គមស៊ីវិលរេដបូក គឺជាបណ្តាញដែល​ធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងលេខាធិកាដ្ឋានរេដបូក ក្រុមពិគ្រោះយោបល់រេដបូកអង្គការជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីពង្រឹងសម្លេងរបស់សង្គមស៊ីវិលចូលរួមក្នុងដំណើរការរេដបូកជាតិ។ ក្នុងនោះបណ្តាញមាន​រៀបចំជា​កិច្ចប្រជុំប្រចាំត្រីមាស ដើម្បីជួបពិភាក្សាពីការវិវត្តន៍ និងបញ្ហាប្រឈមរបស់សមាជិក។ គោលបំណងនៃកិច្ចប្រជុំប្រចាំ​ត្រីមាសនេះគឺ៖ 

 

  • ឆ្លុះបញ្ចាំងពីការវិវត្តន៍ បញ្ហាប្រឈម និងដំណើរទៅមុខទៀតនៃបណ្តាញដើម្បីបង្កើនប្រសិទ្ធិភាពនៃបណ្តាញនេះ
  • ពិភាក្សាពីបម្រែបម្រួលស្ថានភាពក្នុងវិស័យព្រៃឈើពិសេសលើការងាររេដបូក ដែលបណ្តាញសង្គមស៊ីវិលរេដបូកអាចរួមចំណែកបាន
  • ស្វែងយល់ពីសកម្មភាពសំខាន់់ៗដែលសមាជិកកំពុងធ្វើហើយបានរួមចំណែកដល់រេដបូក និងអភិបាលកិច្ចព្រៃឈើ