RECOFTC
V4MF

វគ្គបណ្តុះបណ្តាលស្តីពីការសរសេរករណីសិក្សា

Sep 21
2020
-
26
Location
ខេត្តព្រះវិហារ
RECOFTC Events

នាយកដ្ឋានជីវភាពសហគមន៍ កំពុងសហការជាមួយអង្គការរីខូហ្វ អនុវត្តន៍គម្រោង កសាងសមត្ថភាពលើការសរសេរករណីសិក្សាស្តីពីសហគមន៍តំបន់ការពារធម្មជាតិ ដែលគ្រោងអនុវត្តន៍ពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ គម្រោងមានគោលបំណងកសាងសមត្ថភាពដល់មន្រ្តីនាយកដ្ឋានជីវភាពសហគមន៍ និងមន្ត្រីដែលទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិមកពីមន្ទីរបរិស្ថានខេត្ត លើការសរសេរករណីសិក្សាពីសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងជួយគាំទ្រពួកគេ ក្នុងការចងក្រងករណីសិក្សាស្តីពីសហគមន៍តំបន់ការពារធម្មជាតិនៅតាមតំបន់គោលដៅការងាររបស់ពួកគេ។

ក្នុងនោះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំំ២០២០ នាយកដ្ឋាន រួមនឹងអង្គការរីខូហ្វ នឹងបើកវគ្គបណ្តុះបណ្តាលស្តីពី ការសរសេរករណីសិក្សាពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដល់មន្រ្តីនាយកដ្ឋានជីវភាពសហគមន៍ និងនាយកដ្ឋានផ្សេងទៀតនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន សមាជិកក្រុមការងារយេនឌ័រនៃក្រសួងបរិស្ថាន និងមន្រ្តីការិយាល័យអភិវឌ្ឍ​សហគមន៍នៃមន្ទីរបរិស្ថានខេត្ត។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ

  • អ្នកចូលរួមអាចអោយនិយមន័យករណីសិក្សា រៀបរាប់ពីសមាសធាតុផ្សេងៗនៃករណីសិក្សាព្រមទាំង​ដំណើរ​ការ​ចងក្រង​ករណីសិក្សា
  • ស្វែងយល់ពីវិធីសាស្រ្តប្រមូលព័ត៌មានដោយមានការចូលរួម (ឧបករណ៍ប៉ាន់ប្រមាណជនបទដោយមាន​ការចូលរួម) និងអាចអនុវត្តន៍វិធីសាស្រ្តទាំងនេះក្នុងការប្រមូលព័ត៌មានសម្រាប់ករណីសិក្សារបស់​ពួកគេ
  • មានលទ្ធភាពក្នុងការវិភាគព័ត៌មានដែលប្រមូលបាន និងសរសេរសេចក្តីព្រាងករណីសិក្សារបស់ពួកគេ