RECOFTC កម្ពុជា
ព្រឹត្តិការណ៍

វេទិកាស្តីពី ភាពស្របច្បាប់នៃការគ្រប់គ្រងសហគមន៍ព្រៃឈើនិងការចួលរួមពីស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ

Feb 17
2022
Location
សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ
RECOFTC

ការគ្រប់គ្រងសហគមន៍ព្រៃឈើ គឺជាកម្មវិធីទី០៤ នៃកម្មវិធីព្រៃឈើជាតិកម្ពុជា ២០១០-២០២៩ ដែលសម្របសម្រួល និង
អនុវត្តន៍  ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។  គោលបំណងសំខាន់នៃកម្មវិធីព្រៃឈើជាតិ គឺដើម្បី  រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្  រតាមរយៈការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្ភភាព
ដោយសហគមន៍មូលដ្ឋាន។ ផ្អែកតាមស្ថិតិសហគមន៍ព្រៃឈើជាតិ  ឆ្នាំ២០១៩ នៅទូទាំងប្រទេសមានសហគមន៍សរុបចំនួន ៦៣៦ កន្លែងគ្របដណ្តប់លើផ្ទៃដី ៥១៦ ៨១៧ ហិកតានិងមានការចូលរួមពីប្រជាជននៅមូលដ្ឋានចំនួន ១៦៩ ២៤៨ គ្រួសារ។

បច្ចុប្បន្នបញ្ហាប្រឈមមួយដ៏ធំ  ក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ គឺការទន្រ្ទានកាន់កាប់ដីព្រៃសហគមន៍ ដើម្បីធ្វើជាកម្ម
សិទ្ធិដែលករណីមួយចំនួនបានសម្របសម្រួលដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ដោយមានអន្តរគមន៍ពីរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានប៉ុន្តែក៏មានករណីមួយចំនួនដែលមិនទាន់ដោះស្រាយបានហើយត្រូវបានកសាងសំណុំរឿងដាក់ទៅតុលាការ ក្នុងនោះផងដែរមានករណី គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រូវបានជាប់បណ្តឹងនៅតុលាការ ក្នុងបុព្វហេតុការងារ
ដីព្រៃសហគមន៍ដែលជាសម្បិត្តរបស់រដ្ឋ។   ការប្រឈមនេះត្រូវបានលើកឡើងដោយសហគមន៍នៅក្នុងកិច្ចប្រជុំគណៈកម្មការ
សម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើ ខេត្តកំពង់ធំ ​កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឈើ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត​ បានផ្តួចផ្តើមរៀបចំ
វេទិកា ស្តីពីភាពស្របច្បាប់នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ និងការចូលរួមពីស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើនេះឡើងក្នុងគោលបំណង៖

-ស្ថាប័នពាក់ព័ន្ធស្វែងយល់ស៊ីជម្រៅ ពីភាពស្របច្បាប់នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ

-ពិភាក្សាស្វែងរកយុទ្ធសាស្រ្ត ដើម្បីបង្កើនការចូលរួមពីស្ថាប័ន ដើម្បីកាត់បន្ថយការប្រឈមនានាក្នុងការការពារព្រៃសហគមន៍៉

វេទិកានេះរៀបចំឡើងតាមរយៈគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល នៅកម្ពុជាដំណាក់កាលទី៣ (PaFF3) គាំទ្រដោយ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ
អន្តរជាតិស៊ុយអែត
(Sida) និងគម្រោងលើកកម្ពស់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីបង្កើនភាពសុាំដល់សហគមន៍នៅក្នុងផែនទេសភាពព្រៃឡង់ ក្រោមជំនួយខ្នាតតូចនៃគម្រោងព្រៃឡង់បៃតង។