RECOFTC កម្ពុជា
Rise Up!

Rise Up!  

 

កាត់បន្ថយអំពើហិង្សាក្នុងតំបន់ដាច់ស្រយាលនៅក្នុង
ប្រទេសកម្ពុជាដូចនេះស្រ្តី និងបុរសអាចក្លាយជាដៃគូ
ដែលមានភាពស្មើគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

Rise Up! គឺជាគម្រោងកាត់បន្ថយអំពើហិង្សាដែលទាក់ទងនិងយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើនិងសហសហគមន៍តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដូចនេះស្រ្តីអាចចូលរួមដោយពេញលេញនិងប្រកបដោយសុវត្ថិភាពក្នុងតួនាទីជាអ្នកដឹកនាំ។ គម្រោងនឹងជួយឱ្យស្ត្រីទទួលបានសិទ្ធិលើធនធានធម្មជាតិ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ 

គម្រោងនេះនិងលើកទឹកចិត្តឱ្យបុរស ស្រ្តី គ្រួសារ និងសហគមន៍យល់ដឹងថាស្រ្តីគឺជាដៃគូសំខាន់និងស្មើភាពគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍។

Rise Up! ដឹកនាំដោយអង្គការរីខូហ្វ ធ្វើការយ៉ាងជិតស្និទ្ធិជាមួយ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី និងកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ។ 

Rise Up! គឺជាគម្រោងមួយក្នុងចំណោមគម្រោងឈ្នះទាំង៥ នៃការប្រកួតប្រជែង ឆ្នាំ២០២២ របស់ជំនួយ ភាពធន់បរិយាប័ន្ន និងនិរន្តរភាពបរិស្ថាន (RISE)។ ជំនួយ RISE ទទួលបានថវិកាគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលគ្រប់គ្រងដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។

ហេតុអ្វី Rise Up! សំខាន់សម្រាប់ប្រទេសកម្ពុជា

សហគមន៍ព្រៃឈើ​ និងសហគមន៍តំបន់ការពារធម្មជាតិសំខាន់សម្រាប់ជីវៈចម្រុះ។​សហគមន៍ទាំងពីរនេះគឺជាគំរូព្រៃសហគមន៍ចំនួន២ ដែលទទួលស្គាល់ស្របច្បាប់ដោយរដ្ឋាភិបាលកម្ពុជា។ សហគមន៍ព្រៃឈើគឺជាចំណុចអាទិភាពរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ផ្តល់ការបែងចែកផលប្រយោជន៍ដោយស្មើភាព

ស្រ្តីត្រូវតែជាដៃគូស្មើគ្នាក្នុងការគ្រប់គ្រងតំបន់ព្រៃឈើសហគមន៍ ដូចជាសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ។ ប៉ុន្តែស្រ្តីជួបប្រទះបញ្ហាប្រឈមពីគ្រួសារ សហគមន៍នៅពេលដែលពួកគេចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់របស់គេ។ ហេតុដូចនេះធ្វើឱ្យស្រ្តីងាយនឹងទទួលនូវពាក្យសម្តីមិនសមរម្យ ការបៀតបៀនរាងកាយ សតិអារម្មណ៍ និងមាក់ងាយផ្លូវភេទ។

តើ Rise Up នឹងធ្វើអ្វីខ្លះ?   

Rise Up! នឹងលើកទឹកចិត្តបុរស ស្រ្តី គ្រួសារ និងសហគមន៍យល់ដឹងសារ:សំខាន់របស់ស្រ្តី និងដៃគូស្មើភាពគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួម។ គម្រោងនឹងផ្តោតលើការការពារ និងការប្រាស់ប្តូរអាកប្បកិរិយា និងឥរិយាបថនៅកម្រិតបុគ្គល អន្តរបុគ្គល និងកម្រិត
សហគមន៍
។ បុរសក៏មានការចូលរួមនៅក្នុងដំណើរការនេះដែរ។

ដើម្បីសម្រេចបានគោលដៅគម្រោងនឹង

  • រៀបចំសិក្ខាសាលាផ្សព្វផ្សាយដើម្បីចែករំលែកពីគោលបំណងនៃគម្រោងជាមួយបុគ្គលិក និងអ្នកពាក់ព័ន្ធនៅក្នុងកម្រិតថ្នាក់ជាតិ ក្រោមជាតិ និងសហគមន៍
  • ផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកទៅលើគោលការណ៍សំខាន់ៗនិងវិធីសាស្រ្តដើម្បីធានាថាបុគ្គលិកអនុវត្តគម្រោងយល់ពីគម្រោងនិងមានជំនាញក្នុងការអនុវត្ត។
  • រៀបចំជាការវាយតម្លៃយេនឌ័រនៅក្នុងតំបន់គោលដៅនីមួយៗនិងសរសេរជារបាយការណ៍
  • រៀបចំនិងផ្តល់ជាវគ្គបណ្តុះបណ្តាលទៅដល់សមាជិកសហគមន៍ព្រៃឈើព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ
  • កសាងសមត្ថភាពសមាជិកបណ្តាញក្នុងការការពារអំពើហិង្សាទាក់ទងនិងយេនឌ័រ និងលើកកម្ពស់សមាភាពយេនឌ័រតាមរយៈយុទ្ធនាការ។
  • ពង្រឹងកិច្ចសហការអន្តរវិស័យដើម្បីចែករំលែកពីទំនាក់ទំនងរវាងអំពើហិង្សាទាក់ទងនិងយេនឌ័រ និងបរិស្ថាន
  • ប្រើប្រាស់វេទិកាថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិដើម្បីចែករំលែកពីមេរៀនដែលផ្តល់ប្រយោជន៍ដល់សហគមន៍ផ្សេងទៀតដែលទាក់ទងនិងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួម។

សមាជិកសហគមន៍ចំនួន១២០០ នាក់ដែលចូលរួមនៅក្នុងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិជាអ្នកទទួលបានផលប្រយោជន៍ដោយផ្ទាល់។ សមាជិកសហគមន៍ព្រៃឈើ និង
សហគមន៍តំបន់ការពារធម្មជាតិ
ផ្សេងទៀត និងស្រ្តី ដែលបានយល់ដឹងពីប្រយោជន៍នៃការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាពនឹងទទួលបានផលប្រយោជន៍ដោយប្រយោលពីគម្រោង

Rise Up! សកម្មភាពនឹងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើចំនួន៣ និងសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ សហគមន៍។ សហគមន៍គោលដៅទាំង៨ នេះដឹកនាំដោយគណៈកម្មការសហគមន៍ព្រៃឈើដែលស្រ្តីមានតួនាទីជាដឹកនាំ។​

ផែនទីគម្រោង

ខេត្តពោធិ៍សាត់  

  • សហគមន៍តំបន់ការពារធម្មជាតិរាំងក្វាវ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
  • សហគមន៍តំបន់ការពារធម្មជាតិទំព័រក្នុងដែនជម្រកភ្នំសំកុស
  • សហគមន៍តំបន់ការពារធម្មជាតិកោះទន្លេក្រាស់ក្នុងតំបន់ឋបនីយមណ្ឌលបឹងទន្លេសាប
  • សហគមន៍ព្រៃឈើអូរបាក់ត្រា

ខេត្តកំពង់ឆ្នាំង 

  • សហគមន៍ព្រៃឈើស្ទឹងសាច់សនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
  • សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
  • សហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
  • សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់


    ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកអ៊ីម៉ែល  cambodia@recoftc.org