RECOFTC
រឿង

ដំណោះស្រាយភ្លើងឆេះព្រៃសហគមន៍ ការពារសុខភាពសាធារណៈ ជីវភាពរស់នៅ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

16 August 2023
RECOFTC
RECOFTC និងដៃគូកំពុងជំរុញដំណោះស្រាយតាមសហគមន៍ ដើម្បីទប់ស្កាត់ផ្សែង និងអ័ព្ទដែលគំរាមកំហែងអាយុជីវិត បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងការខាតបង់ផ្នែកសេដ្ឋកិច្ចពីការបំផ្លាញដោយភ្លើងឆេះព្រៃសហគមន៍។

Talk of the Forest
โครงการการจัดการไฟโดยชุมชนเป็นฐาน กําลังขับเคลื่อนการเปลี่ยนแปลงจากการมุ่งดับไฟป่าไปสู่แนวทางเชิงรุกโดยการป้องกันไฟป่า และมุ่งเน้นที่การใช้มุมมองของวนศาสตร์ชุมชนแก้ปัญหา (ภาพจาก RECOFTC Cambodia)
គម្រោងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ CBFiM កំពុងជំរុញឲ្យមានការផ្លាស់ប្តូរពីការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃទៅជាអភិក្រមទប់ស្កាត់ភ្លើងឆេះព្រៃប្រកបដោយភាពសកម្មដោយផ្តោតលើព្រៃសហគមន៍។ (ថតរូបដោយ RECOFTC កម្ពុជា)

គម្រោងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ (CBFiM) ដែលចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២២ ពិតជាទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសនៅតំបន់មេគង្គក្រោម។ ភ្លើងឆេះព្រៃបានឆាបឆេះទូទាំងតំបន់ នៅដើមឆ្នាំ២០២៣ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថានធម្មជាតិ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជំរុញឱ្យមានការកើនឡើងនូវឧប្បត្តិហេតុ និងភាពខ្លាំងក្លានៃភ្លើងឆេះព្រៃ។សហគមន៍ និងទេសភាពដែលរងការបំផ្លិចបំផ្លាញ ព្រមទាំងផ្សែង និងអ័ព្ទឆ្លងដែន បង្កើតរូបភាពដ៏ច្បាស់លាស់មួយនៃគ្រោះមហន្តរាយរបស់តំបន់នេះនាពេលអនាគត ប្រសិនបើភ្លើងឆេះព្រៃមិនត្រូវបានទប់ស្កាត់ និងគ្រប់គ្រង។

នៅតំបន់មេគង្គក្រោម ភ្លើងឆេះព្រៃភាគច្រើនបង្កឡើងដោយមនុស្សដោយអចេតនា។ ដូច្នេះ ​ដំណោះស្រាយចំពោះភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញត្រូវតែនៅតាមសហគមន៍​។

លោក David Ganz នាយកប្រតិបត្តិរបស់អង្គការ RECOFTC មានប្រសាសន៍ថា “នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ភ្លើងឆេះព្រៃកំពុងបង្កគ្រោះថ្នាក់ដល់សុខភាព ជីវភាពរស់នៅ និងជីវៈចម្រុះ ស្របពេលជាមួយគ្នានោះ ធ្វើឲ្យការប្រែប្រួលអាកាសធាតុ កាន់តែធ្ងន់ធ្ងរ។ ដោយភ្លើងភាគច្រើនបណ្តាលមកពីមនុស្ស ដំណោះស្រាយដែលផ្តោតលើបច្ចេកវិទ្យាតែមួយមុខគឺមិនគ្រប់គ្រាន់ទេ”។ 

លោកមានប្រសាសន៍បន្ថែមទៀតថា “ការគ្រប់គ្រងភ្លើងឆេះប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ទាមទារឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្រ្តទៅតាមសហគមន៍ ដែលស្របតាមលក្ខខណ្ឌក្នុងតំបន់ និងរួមបញ្ចូលកិច្ចសហការជាមួយមន្រ្តីរដ្ឋាភិបាល។ នោះគឺជាអ្វីដែលយើងសង្ឃឹមថានឹងសម្រេចបាន រួមជាមួយភាពជាដៃគូរបស់យើងជាមួយនាយកដ្ឋានព្រៃឈើនៃសហរដ្ឋអាមេរិក (USDA)”។

គម្រោងនេះកំពុងពន្លឿនការផ្លាស់ប្តូរពីការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ទៅជាការបង្ការភ្លើង
ឆេះព្រៃតាមរយៈសហគមន៍ព្រៃឈើ។ ការជំរុញឱ្យបង្កើនការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុលើការរៀបចំ ការបង្ការ ការត្រៀមខ្លួន និងការស្តារឡើងវិញក្រោយពេលមានភ្លើង សម្រាប់សហគមន៍ ចាប់ផ្តើមពីយុទ្ធសាស្រ្តនៃការត្រៀមខ្លួនសម្រាប់គ្រាអាសន្ននិងគ្រោះមហន្តរាយ។ អភិក្រមជាប្រព័ន្ធ ហៅថា ជាការគ្រប់គ្រងភ្លើង
រួមគ្នាអភិក្រមនេះបញ្ជាក់ឡើងវិញអំពីតម្រូវការនៃការគ្រប់គ្រង
ភ្លើងឆេះព្រៃសហគមន៍។

RECOFTC បាននិងកំពុងធ្វើការជាមួយសហគមន៍នៅតាមតំបន់ជនបទ រដ្ឋាភិបាលនៅអាស៊ីប៉ាស៊ីហ្វិក និងអាស៊ានរាប់ពាន់នាក់ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃព្រៃសហគមន៍។ គម្រោងនេះកំពុងកសាងសមត្ថភាពរបស់សហគមន៍ ដែលគាំទ្រដោយ RECOFTC និងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងទេសភាពនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

គម្រោងនេះមានគោលដៅធំៗចំនួនបី។ ទីមួយគឺ ពង្រឹងគោល​នយោបាយគ្រប់គ្រងភ្លើងឆេះព្រៃតាមសហគមន៍ ការធ្វើផែនការ និងការអនុវត្ត។ ទី​ពីរគឺ លើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា ដែល​ឆ្លើយតបនឹងសហគមន៍។ ទីបីគឺ ចែករំលែកចំណេះដឹង ដើម្បីពង្រឹងគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍​។

គម្រោងនេះកំពុងដំណើរការយ៉ាងលឿន ដែលពង្រឹងការវិនិយោគមុនៗ របស់រីខូហ្វ សេវាព្រៃឈើ និងទីភ្នាក់ងារដទៃទៀត។ គម្រោងបានវាយតម្លៃស្ថានភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅក្នុងប្រទេសទាំងបួនដោយកំណត់ដំណាក់កាលសម្រាប់ការអភិវឌ្ឍ និងការអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍។ ការវាយតម្លៃពីភាគីពាក់ព័ន្ធជាច្រើនក៏ជួយកសាងភាពជាដៃគូក្នុងចំណោមភាគីពាក់ព័ន្ធ ដែលមានសារសំខាន់ចំពោះភាពជោគជ័យផងដែរ។

Marija Kono អ្នកគ្រប់គ្រងកម្មវិធីអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីសេវាព្រៃឈើអន្តរជាតិនៃនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) បានមានប្រសាសន៍ ថា “ការងាររបស់យើងគឺ ពង្រឹងការវិនិយោគជាច្រើនទសវត្សរ៍របស់សេវាព្រៃឈើនៅក្នុងតំបន់ ដើម្បីគាំទ្រការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ”។

  • នៅប្រទេសកម្ពុជាសហគមន៍នេសាទចំនួនពីរនៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប បានបង្កើតផែនការគ្រប់គ្រងភ្លើងតាមសហគមន៍ (CBFiM) រួចរាល់ហើយ។ នៅទីនេះក្រុមគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍បានរៀនជំនាញដែលពួកគេ
    ត្រូវការដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះមានគោលបំណងកសាងសមិទ្ធិផលរបស់សហគមន៍ទាំងនេះដោយផ្តោតលើការបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ពួកគេ។ លើសពីនេះទៀត គម្រោងនេះនឹងពង្រីកកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីរួមបញ្ចូលបន្ថែមទៀតនូវសហគមន៍ ដែលបច្ចុប្បន្នពុំមានផែនការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍
    (CBFiM) នោះទេ។
  • នៅក្នុងប្រទេសឡាវ គម្រោងនេះបានសិក្សាពីស្ថានភាព និងតម្រូវការក្នុងការកសាងសមត្ថភាព នៅខែកុម្ភៈ ឆ្នាំ២០២៣។ បច្ចុប្បន្ន RECOFTC កំពុងគាំទ្រដល់ភាគីពាក់ព័ន្ធ ពីព្រោះពួកគេបានបង្កើតគណៈកម្មាធិការគ្រប់គ្រងភ្លើងឆេះព្រៃ និងផែនការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍។
  • នៅខេត្តណាន ប្រទេសថៃ បច្ចុប្បន្ន RECOFTC កំពុងធ្វើការវាយតម្លៃ និងពិគ្រោះយោបល់នៅកន្លែងដែលមានភ្លើងហើយនឹងចាប់ផ្តើមបង្កើតផែនការគ្រប់គ្រងភ្លើងតាមសហគមន៍នៅខែតុលា ឆ្នាំ២០២៣។
  • នៅប្រទេសវៀតណាម គម្រោងនេះបានបញ្ចប់ការវាយតម្លៃគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង

    ប្រទេសទាំងនោះដឹងថា អង្គការសហប្រជាជាតិព្យាករណ៍ថា ភ្លើងឆេះធ្ងន់ធ្ងរនឹងកើនឡើងជាសកល រហូតដល់ ១៤% ភាគរយ ត្រឹមឆ្នាំ២០៣០, ៣០% ត្រឹមចុងឆ្នាំ២០៥០ និង ៥០% ត្រឹមចុងសតវត្សន៍នេះ។ ហើយពួកគេយល់អំពីភាពបន្ទាន់នៃកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រងភ្លើង និងកសាងភាពធន់របស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុ។ គម្រោងការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ (CBFiM) រយៈពេលពីរឆ្នាំ មានបំណងគាំទ្រពួកគេតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់រយៈពេលប្រាំឆ្នាំរវាងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិ និងអង្គការរីខូហ្វ។ ភ្លើងហើយបច្ចុប្បន្នកំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីជ្រើសរើសទីតាំងដែលគំរាមកំហែងដោយភ្លើង ដើម្បីចាប់ផ្តើមការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍

###

សាច់រឿង/ការបោះពុម្ពផ្សាយនេះ ត្រូវបានផលិតឡើងតាមរយៈគម្រោងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ (CBFiM) នៅអាស៊ី ដែលជាកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ រវាងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងអង្គការរីខូហ្វ(RECOFTC)។ គម្រោងទទួលជំនួញផ្នែកហិរញ្ញវត្ថុពីបញ្ជាការដ្ឋាន សហរដ្ឋអាមេរិកប្រចាំនៅ តំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិក(USINDOPACOM)នៃនាយកដ្ឋានការពារ ជាមួយនិងជំនួញពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ និងរវាងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក(USDA)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់  www.recoftc.org/projects/cbfim

ការងាររបស់រីខូហ្វអាចដំណើរការទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការស្វីស និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត។