RECOFTC
ព័ត៌មាន

លោក ឃួន ម៉ុន សហគមន៍ព្រៃក្បាលបីជាប់ចំណាត់ថ្នាក់លេខ១ ដោយមានការជួយពីរីខូហ្វ

លោក ឃួន ម៉ុន ប្រធានសហគមន៍ព្រៃក្បាលបីក្នុងខេត្តកំពង់ធំ បានជ័យលាភីលេខ១ ក្នុងវេទិកាកសិករឆ្នើម

រី ខូហ្វ កម្ពុជា បានធ្វើការរួមគ្នាជាយូរមកហើយជាមួយសហគមន៍ព្រៃក្បាលបី ស្ថិតក្នុងខេត្តកំពង់ធំ ហើយថ្មីៗនេះគឺតាមរយៈការចុះសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃដោយមានការចូលរួម ជាមួយនឹងសមាជិកសហគមន៍។  


រី ខូហ្វ មានឆន្ទៈក្នុងការពង្រឹងសម្លេងរបស់សមាជិកសហគមន៍ ហើយលោក ឃួន ម៉ុន ប្រធានសហគមន៍ព្រៃក្បាលបី បានបង្ហាញថាវាពិតជាអាចធ្វើទៅបាន នៅពេលគាត់បានធ្វើការចែករំលែកពីការអនុវត្តល្អក្នុងសហគមន៍គាត់ និងបានទទួលរង្វាន់លេខ១ ក្នុងវេទិកាកសិករប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទីក្រុងភ្នំពេញ។ ការដែលសហគមន៍ព្រៃឈើបានចូលរួមក្នុងវេទិកានេះ ជាសញ្ញាដែលការគ្រប់គ្រងធនធានធម្មជាតិក្នុងប្រទេសកម្ពុជាត្រូវបានយកចិត្តទុកដាក់កាន់តែប្រសើរនាពេលបច្ចុប្បន្ននេះ។  

“ការរៀបចំវេទិកាប្រចាំឆ្នាំនេះ គឺបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលក្នុងការចង់ដឹង និងស្តាប់ពីការអនុវត្តរបស់សហគមន៍មូលដ្ឋានលើវិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” នេះបើយោងតាមការសរសេររបស់ ឌី វុទ្ធារ៉ា មន្រ្តីទំនាក់ទំនងនៃរីខូហ្វកម្ពុជា ក្នុងរឿងស្តីពីជ័យលាភីរបស់សហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។

តាម រយៈការចែករំលែកពីការអនុវត្តផ្ទាល់របស់សហគមន៍ក្នុងការរួមចំណែកដល់គោលដៅនៃការគ្រប់គ្រងធនធានព្រៃឈើក្នុងប្រទេសកម្ពុជាក្នុងវេទិកានេះលោក ម៉ុន ទទួលបានគោយន្ត ០១គ្រឿង ថវិកា ២៥០ដុល្លារអាមេរិច និងប័ណ្ណសរសើរយកទៅសហគមន៍របស់គាត់វិញ។