RECOFTC កម្ពុជា
ព្រឹត្តិការណ៍

កិច្ចប្រជុំ​គណៈ​កម្មាការ​សម្រប​សម្រួល​កម្ម​វិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត

Sep 06
2018
Location
ខេត្តស្ទឹងត្រែង
RECOFTC Events

សេចក្តីផ្តើម

ការគ្រប់គ្រងព្រៃឈើបែបសហគមន៍នេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០មកម្លេះ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ។ សហគមន៍ព្រៃឈើមានសក្តានុពលក្នុងការការពារព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវផលិតភាពព្រៃឈើ និងសមត្ថភាព ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារទីជម្រាល និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន ខេត្តស្ទឹងត្រែងបង្កើតសហគមន៍ព្រៃឈើបានចំនួន២១កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ៣៧៧៥១ ហិកតា ស្ថិតក្នុង៤៤ភូមិ ១៦ឃុំ និងស្រុកចំនួន០៣ (ស្រុកសេសាន ស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក) ព្រមទាំងមានសមាជិកសហគមន៍ព្រៃឈើចូលរួមសរុបចំនួន១៦៨២២នាក់ ស្រី៩១២០នាក់ស្មើនឹង៧០៦១គ្រួសារ។ នៅក្នុងដំណើរការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន ១៩កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៣៥៥៥៧ ហិកតា ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ១៦ កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ២៥៩៧៥ ហិកតា ត្រូវបានចុះកិច្ចព្រមព្រៀងរវាង ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ។ ក្រៅពីនេះ នៅសល់០២សហគមន៍កំពុងរៀបចំដោះស្រាយនៅថ្នាក់មូលដ្ឋាន។
ដើម្បីចួលរួមអនុវត្តកម្មវិធីព្រៃឈើជាតិ និងអនុវត្តការងារសហគមន៍ព្រៃឈើឲ្យបានរលូន គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFCC) ត្រូវបានបង្កើតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈសិក្ខាសាលាមួយដែលរៀបចំដោយគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (AFSN-NCFCC) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអង្គការដៃគូ ក្នុងការពិគ្រោះយោបល់ស្វែងរកភាពប្រឈម ដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ចនិងផ្តល់អនុសាសន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ការងារសហគមន៍ព្រៃឈើនៅមូលដ្ឋាន ហើយគណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។ 
ការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តក្នុងគោលបំណង៖

  • ពង្រឹងការអនុវត្តកម្មវិធីសហគមន៍ព្រែឈើជាតិឲ្យមានប្រសិទ្ធភាព
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍសង្គមស៊ីវិលនិងបណ្តាភាគីពាក់ព័ន្ធ
  • រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាពនិងកាត់បន្ថយភាពក្រីក្ររបស់សហគមន៍មូលដ្ឋាន។

ដើម្បីដំណើរការគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (PCFCC) ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ តម្រូវឲ្យមានការរៀបចំកិច្ចប្រជុំរៀងរាល់បីខែម្តង ហើយកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០១៨ នេះការគាំទ្រផ្នែកបច្ចេកទេសនិងការសម្របសម្រួលពី "កម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល" អនុវត្តដោយ RECOFTC, NTFP-EP, CEPA & WWF ព្រមទាំង បានទទួលការគាំទ្រផ្នែកថវិកាពីអង្គការ IUCN/Netherland តាមរយៈ "កម្មវិធីធនធានរួម ដំណោះស្រាយរូម (SRJS)"។ 

គោលបំណងនៃកិច្ចប្រជុំ

  • ពិនិត្យលើរបាយការណ៍ពីបណ្តាញសហគមន៍ព្រៃឈើពិភាក្សារកដំណោះស្រាយបញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ និងមានវិធានការបន្ត
  • ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើ
  • អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍរៀបចំផែនការអនុវត្តឆ្នាំ២០១៩

វិធីសាស្រ្ត

  • ពិនិត្យទៅលើកំណត់ហេតុ/របាយការណ៍នៃកិច្ចប្រជុំលើកមុន
  • បទបង្ហាញបញ្ហាអំពីបញ្ហាសំខាន់ៗដែលរកឃើញនៅពេលប្រជុំបណ្តានិងចូលរួមដោះស្រាយ 
  • បទបង្ហាញអំពីសកម្មភាពជាអាទិភាព និងសហគមន៍គោលដៅរបស់អង្គការដៃគូ 
  • បទបង្ហាញអំពីសកម្មភាពជាអាទិភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈើ
  • ចងក្រងផែនការអភិវឌ្ឍសហគមន៍ព្រៃឈើឆ្នាំ២០១៩

 ទីកន្លែង

ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង

ពេលវេលា

    ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០ព្រឹក

សមាសភាពចូលរួម: (៤២រូប)

  •     មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន  ០១រូប
  •     រដ្ឋបាលព្រៃឈើ ១០រូប (រដ្ឋបាលព្រៃឈើថ្នាក់ជាតិ ខណ្ឌ ផ្នែក សង្កាត់)
  •     ក្រុមប្រឹក្សាឃុំ ១៦ 
  •     តំណាងអាជ្ញាធរស្រុកចំនួន ០៤រូប
  •     តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ខេត្តចំនួន ០៥រូប
  •     តំណាងដៃគូអភិវឌ្ឍចំនួន ០៦រូប 

អ្នកសម្របសម្រួល

  • លោក ប៉ាល់ ប៊ុនណារ៉ាក់ (អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើប្រចាំខេត្តស្ទឹងត្រែង)
  • លេខទូរស័ព្ទទំនាក់ទំនង៖ ០៨៩ ៩២ ៧៧ ៧៨