RECOFTC Cambodia
ຂ່າວສານ

ក្រុមហ៊ុន​ចំការ​វៀតណាម​បាន​យល់​ព្រម​ទៅ​តាម​ការ​ស្នើសុំ​របស់​អ្នក​ភូមិ​ជនជាតិ​ក្នុង​ខេត្ត​រតនគិរី

RECOFTC News

កិច្ចខិតខំប្រែងរបស់សហគមន៍ជនជាតិដើមភាគតិច ទទួល​បានជោគជ័យមួយកម្រិតទៀតហើយ ក្នុងការចរចារ​ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូវៀតណាម HAGL។ យោងតាមការចុះផ្សាយ របស់ការសែតភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី២៧ កក្កដា The Compliance Advisor Ombudsman (CAO) បានជួយសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចចំនួន ១១សហគមន៍ ជាមួយនឹងក្រុមហ៊ុនចំការ​កៅស៊ូ HAGL។  

ក្រុមហ៊ុនបានយល់ព្រមប្រគល់ឲ្យសហគមន៍វិញនូវ ភ្នំដួងវិញ្ញាណ ប្រហែល២០ មកឲ្យសហគមន៍ ព្រមទាំងសន្យា​ថានឹង​ជួសជុល​ឡើង​វិញ​នូវប្រព័ន្ធទឹក និងសំណង់ដែលក្រុមហ៊ុនបានធ្វើបែកបាក់។ ការព្រមព្រៀងនេះ គឺបន្ថែមលើកិច្ចព្រមព្រៀង ពីមុន​ក្នុង ខែកញ្ញា ឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានយល់ព្រមកាត់ផ្ទៃដីរបស់ខ្លួនជាងពាក់កណ្តាល និង​យល់ព្រម​នឹង​ពង្រីក​ផ្ទៃដីចំការ​របស់ខ្លួនទៅក្នុងដីដូនតា និងដីព្រៃរបស់សហគមន៍ជនជាតិដើមភាគតិចក្នុង​តំបន់​នោះឡើយ។ 
ដំណោះ​ស្រាយ និងការព្រមព្រៀងខាងលើ បង្ហាញពីភាពជោគជ័យរបស់សហគមន៍ក្នុងការតស៊ូជាមួយក្រុមហ៊ុន HAGLតាំងពី​យូរមកហើយ។ ប៉ុន្តែ ការអនុវត្តនូវការព្រមព្រៀងនេះ និងដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ​ពី​​រដ្ឋាភិបាល គឺជា ជំហាន​ថ្មីមួយទៀតដែលតំរូវឲ្យសហគមន៍បន្តនូវកិច្ចប្រឹងប្រែងរបស់ខ្លួន។ 
រីខូហ្វបានរួម​ចំណែកក្នុងកិច្ចការនេះ មួយគឺតាមរយៈ គម្រោងសំណើរឆាប់រហ័ស (QDF)ក្នុងប្រទេសកម្ពុជា ដែលបាន​បញ្ចប់​ការ​អនុវត្ត​របស់ខ្លួនក្នុង ខែសីហា ឆ្នាំ២០១៥ ដោយគម្រោងនេះបានជួយបណ្តុះបណ្តាល​សហគមន៍ទាំងនោះ លើជំនាញ ចរថារ និងតស៊ូមតិ និងទី២ គឺតាមរយៈផ្តល់ការគាំទ្រដោយផ្ទាល់ដល់​ដំណើរការនៃការដោះស្រាយនេះ ក្រោមជំនួយ ‘Follow the Money’ នៃ 2015 Innovation Fund grant ទៅដល់អង្គការ Inclusive Development International and Equitable Cambodia។ ​