RECOFTC Cambodia
ຂ່າວສານ

សមធម៌​នៃ​យន្តការ​រេដបូក និងការ​ប្រែប្រួល​អាកាស​ធាតុ

សមធម៌នៃយន្តការរេដបូក និងការប្រែប្រួលអាកាសធាតុ

សៀវភៅសំនួរ និងចម្លើយនេះរៀបចំដោយគម្រោងកសាងសមត្ថភាពសហគមន៍ស្តីពីរេដបូកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិង គម្រោងសមធម៌ និងការពង្រឹងបណ្តាញនៅមូលដ្ឋាន(កម្មវិធី Green Mekong)។ សៀវភៅនេះមានគោលបំណងជួយដល់អ្នកសម្របសម្រួលសហគមន៍ ដែលកំពុងធ្វើការងារ កសាងសមត្ថភាពដើម្បីលើកកម្ពស់សមធម៌សង្គម នៅក្នុងបរិបទនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសលើការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្តាលមកពីបាត់បង់ និងរេចរឹលព្រៃឈើ។ សៀវភៅ នេះអាចជាឯកសារយោងសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើការនៅថ្នាក់ខេត្តនិងថ្នាក់ស្រុកដូច ជា មន្រ្តី ជំនាញព្រៃឈើ ដែលធ្លាប់ចូលរួមក្នុងបណ្តាញរៀនសូត្រស្តីពីការពង្រឹងសមធម៌ នៃការកាត់បន្ថយការប្រែ ប្រួលអាកាសធាតុ និងការគ្រប់គ្រងព្រៃឈើ ទាំងនៅថ្នាក់មូលដ្ឋាននិងថ្នាក់តំបន់ ។