RECOFTC Cambodia
ເລື່ອງລາວ

គណៈកម្មាការ​​សហគមន៍​ព្រៃឈើ​​ចូល​រួម​ក្នុង​វេទិកា​កសិករឆ្នើម

14 April 2017
ឌី វុទ្ធារ៉ា
ក្រោយទទួលបានការបណ្តុះបណ្តាល គណៈកម្មាការសហគមន៍ព្រៃឈើមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែងក្នុង​វេទិកា​កសិករ​ឆ្នើម​
Stories of Change
The Center for People and Forests

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាកសិករឆ្នើម ក្នុងគោលបំណង​ឲ្យសហគមន៍ដែល​អនុវត្តការងារ​ផ្ទាល់​បានចូលរួមចែករំលែកពីបទពិសោធន៍​របស់​ពួកគេទៅកាន់អ្នកពាក់ព័ន្ធដទៃទៀត។ ក្នុងនោះសម្រាប់វិស័យព្រៃឈើ ប្រធានបទនៃការចូលរួមគឺ​ "ប្រសិទ្ធិភាពនៃការគ្រប់គ្រងសហគមន៍" ដើម្បីចូលរួមក្នុងវេទិកានេះបាន គណៈកម្មាការ​សហគមន៍ព្រៃឈើទាំងអស់ត្រូវចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្ត និងចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅភ្នំពេញ ដោយមាន​ការវាយតម្លៃពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងអង្គការដៃគូដែលធ្វើលើវិស័យព្រៃឈើដូចជារីខូហ្វជាដើម។ 

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តសម្រាប់ចូលប្រកួតវេទិការកសិករឆ្នើម ២០១៧
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់គណៈកម្មាការសហគមន៍ព្រៃឈើ

តាមរយៈការប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គណៈកម្មាការចំនួន៥រូបត្រូវបានជ្រើសរើសឲ្យចូលទៅប្រកួត​នៅវេទិកាកសិករឆ្នើមនៅក្រសួង ដែលក្នុងចំណោម៥រូប មានគណៈកម្មាការចំនួន៣រូប ដែល រីខូហ្វបានគាំទ្រតាមរយៈ គម្រោងជាច្រើន SFB PAFF SFM និង EU-SFMEL​។ តាមរយៈគម្រោងទាំងនោះ គណៈកម្មាការទទួលបាន​ការ​អភិវឌ្ឍន៍​សមត្ថភាពលើផ្នែកគ្រប់គ្រង ភាពជាដឹកនាំ និងពិសេស​ទទួលបានឳកាស​ក្នុងការអនុវត្ត​នូវមេរៀនទាំងនោះ ដោយ​សារ​វគ្គបណ្តុះបណ្តាលរបស់រីខូហ្វ តែងតែ​ផ្សាភ្ជាប់ទៅនឹងការអនុវត្ត។

ជ័យលាភីក្នុងការប្រកួតវេទិកាកសិករឆ្នើម ២០១៧ សម្រាប់វិស័យព្រៃឈើ
ជ័យលាភីលេខ១ ដល់លេខ៥ ក្នុងវេទិកាកសិករឆ្នើម២០១៧

ជាលទ្ធផល​ គណៈកម្មាការទាំងបីរូបដែលទទួលបានការឧបត្ថម្ភពីរីខូហ្វទទួលបានជោគជ័យលេខ ១ លេខ៤ និង​លេខ៥ នេះ​បានបង្ហាញឲ្យឃើញពីប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍សមត្ថភាពដែលរីខូហ្វ ម្ចាស់ជំនួយ អង្គការដៃគូទាំងអន្តរជាតិ និងជាតិ សហការជាមួយរាជរដ្ឋាភិបាល បានរួមគ្នាជួយដល់សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។ ​