គណៈកម្មាការសហគមន៍ព្រៃឈើចូលរួមក្នុងវេទិកាកសិករឆ្នើម
![The Center for People and Forests](/sites/default/files/styles/news_feature_image/public/default_images/recoftc-placeholder-story-06.jpg?itok=UmgEIhGJ)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាកសិករឆ្នើម ក្នុងគោលបំណងឲ្យសហគមន៍ដែលអនុវត្តការងារផ្ទាល់បានចូលរួមចែករំលែកពីបទពិសោធន៍របស់ពួកគេទៅកាន់អ្នកពាក់ព័ន្ធដទៃទៀត។ ក្នុងនោះសម្រាប់វិស័យព្រៃឈើ ប្រធានបទនៃការចូលរួមគឺ "ប្រសិទ្ធិភាពនៃការគ្រប់គ្រងសហគមន៍" ដើម្បីចូលរួមក្នុងវេទិកានេះបាន គណៈកម្មាការសហគមន៍ព្រៃឈើទាំងអស់ត្រូវចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្ត និងចូលរួមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅភ្នំពេញ ដោយមានការវាយតម្លៃពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងអង្គការដៃគូដែលធ្វើលើវិស័យព្រៃឈើដូចជារីខូហ្វជាដើម។
![ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តសម្រាប់ចូលប្រកួតវេទិការកសិករឆ្នើម ២០១៧](/sites/default/files/inline-images/17309146_887873488021253_5454590532431497786_n.jpg)
តាមរយៈការប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គណៈកម្មាការចំនួន៥រូបត្រូវបានជ្រើសរើសឲ្យចូលទៅប្រកួតនៅវេទិកាកសិករឆ្នើមនៅក្រសួង ដែលក្នុងចំណោម៥រូប មានគណៈកម្មាការចំនួន៣រូប ដែល រីខូហ្វបានគាំទ្រតាមរយៈ គម្រោងជាច្រើន SFB PAFF SFM និង EU-SFMEL។ តាមរយៈគម្រោងទាំងនោះ គណៈកម្មាការទទួលបានការអភិវឌ្ឍន៍សមត្ថភាពលើផ្នែកគ្រប់គ្រង ភាពជាដឹកនាំ និងពិសេសទទួលបានឳកាសក្នុងការអនុវត្តនូវមេរៀនទាំងនោះ ដោយសារវគ្គបណ្តុះបណ្តាលរបស់រីខូហ្វ តែងតែផ្សាភ្ជាប់ទៅនឹងការអនុវត្ត។
![ជ័យលាភីក្នុងការប្រកួតវេទិកាកសិករឆ្នើម ២០១៧ សម្រាប់វិស័យព្រៃឈើ](/sites/default/files/inline-images/17634421_1003114356488438_7585502590016047223_n.jpg)
ជាលទ្ធផល គណៈកម្មាការទាំងបីរូបដែលទទួលបានការឧបត្ថម្ភពីរីខូហ្វទទួលបានជោគជ័យលេខ ១ លេខ៤ និងលេខ៥ នេះបានបង្ហាញឲ្យឃើញពីប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍សមត្ថភាពដែលរីខូហ្វ ម្ចាស់ជំនួយ អង្គការដៃគូទាំងអន្តរជាតិ និងជាតិ សហការជាមួយរាជរដ្ឋាភិបាល បានរួមគ្នាជួយដល់សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។