RECOFTC Cambodia
အခမ်းအနားများ

កិច្ច​ប្រជុំ​ត្រីមាសរបស់​គណៈកម្មការ​សម្រប​សម្រួលកម្ម​វិធី​សហគមន៍​ព្រៃឈើ​

Aug 21
2018
Location
ព្រះវិហារ
RECOFTC Events

១.     សេចក្តីផ្តើម

ការគ្រប់គ្រងព្រៃឈើបែបសហគមន៍នេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០មកម៉្លេះ តាមរយៈគម្រោងសាកល្បងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ សហគមន៍ព្រៃឈើមានសក្តានុពលក្នុងការការពារព្រៃឈើ និងធ្វើឲ្យប្រសើរឡើងនូវផលិតភាពព្រៃឈើ និងសមត្ថភាព ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរក្សាបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី ការពារទីជម្រាល និងចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាបច្ចុប្បន្ន ខេត្តព្រះវិហារបង្កើតសហគមន៍ព្រៃឈើបានចំនួន៦៣កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ ១១៥.៨៧២ហិកតា ស្ថិតក្នុង ៦៦ភូមិ ២៨ឃុំ និងស្រុកចំនួន០៧ (ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង ស្រុកសង្គមថ្មី ស្រុកគូលែន និងស្រុកជាំក្សាន្ត) មានសមាជិកចំនួន ១១៥៧៩គ្រួសារ ស្មើនឹង ៤៥៩៨៨នាក់ (ស្ត្រី២៣៧៥៣នាក់) ។ នៅក្នុងដំណើរការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន៣៧កន្លែងគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន៧៧៣១៧ហិកតា និងបានចុះកិច្ចព្រមព្រៀងរវាង ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើនិងនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចំនួន៣០ (ស្នើនឹង២០តំបន់សក្តានុពលអនុម័តដោយ ក.ស.ក) និងនៅសល់សហគមន៍ព្រៃឈើចំនួន១៦ មានប្រកាសពី ក.ស.ក តែមិនទាន់បានចុះកិច្ចព្រមព្រៀង។ មានសហគមន៍ព្រៃឈើចំនួន ១៨ គ្របដណ្តប់លើផ្ទៃដីព្រៃ ៣៧៨៣៨ហិកតា កំពុងពិនិត្យដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីចេញប្រកាស។ បច្ចុប្បន្នមានសហគមន៍ចំនួន ២៩កន្លែងបានរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួន គ្របដណ្តប់លើផ្ទៃដី សរុប ៣៦៦១៣ហិកតា ក្នុងនោះមានសហគមន៍ចំនួន២ បានដាក់ជូនរដ្ឋបាលព្រៃឈើ ឯកភាពលើផែនការគ្រប់គ្រងព្រៃសហគមន៍។
ដើម្បីចួលរួមអនុវត្តកម្មវិធីព្រៃឈើជាតិ និងអនុវត្តការងារសហគមន៍ព្រៃឈើឲ្យមានប្រសិទ្ធិភាព គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFPCC) ត្រូវបានបង្កើតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ក្រោមកិច្ចសម្របសម្រួល ពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (NCFNCC) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តព្រះវិហារ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអង្គការដៃគូ។ គណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥  តាមរយៈសេចក្តីសម្រេចលេខ ០៩៥ ស.ស.រ។ ចំពោះមុខគណៈកម្មការនឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន ដើម្បីពិគ្រោះយោបល់ស្វែងរកភាពប្រឈម ដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ចនិងផ្តល់អនុសាសន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ការងារសហគមន៍ព្រៃឈើនៅមូលដ្ឋាន។ កិច្ចប្រជុំនេះបានទទូលការគាំទ្រផ្នែកថវិកាពីកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី ២ (PaFF2) អនុវត្តដោយមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ(RECOFTC) និងអង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ NTFP-EP ក្រោមជំនួយអង្គការ SDC ។

២. គោលបំណងកិច្ចប្រជុំ

  • ពិនិត្យលើរបាយការណ៍ពីបណ្តាញសហគមន៍ព្រៃឈើ និងពិភាក្សារកដោះស្រាយបញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ
  • អង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធចូលរួម រៀបចំផែនការអនុវត្តឆ្នាំ២០១៩
  • ធ្វើបច្ចុប្បន្នភាពទិន្នន័យ ស.ព ឆ្នាំ២០១៨ និងពិភាក្សាពីផែនការចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ នៅខេត្តព្រះវិហារ
  • ពិនិត្យមើលឡើងវិញនូវតួនាទី រចនាសម្ព័ន្ធ និងសមាសភាព គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត (PCFPCC) 

៣.     វិធីសាស្រ្ត

  • បទបង្ហាញបញ្ហាជាអាទិភាពពីបណ្តាញស.ព និងអនុសាសន៍ចូលរួមដោះស្រាយ 
  • បទបង្ហាញអំពីសកម្មភាពជាអាទិភាព និងសហគមន៍គោលដៅរបស់អង្គការដៃគូ (អង្គការដៃគូ ត្រូវបំពេញទិន្ន័យផែនការទៅក្នុងទម្រង់ផែនការមុនពេលប្រជុំ)
  • បទបង្ហាញបញ្ហាជាអាទិភាពពីបណ្តាញស.ព និងអនុសាសន៍ចូលរួមដោះស្រាយ 
  • បទបង្ហាញអំពីសកម្មភាពជាអាទិភាពរបស់ខណ្ឌរដ្ឋបាលព្រៃឈើ
  • ចងក្រងផែនការអភិវឌ្ឍសហគមន៍ព្រៃឈើឆ្នាំ២០១៩

៤.     ទីកន្លែង

សាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ 

៥.     ពេលវេលា

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨:00 ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច

៦.     សមាសភាពចូលរួម (៥០នាក់)

  • រដ្ឋបាលខេត្ត ០១នាក់
  • មន្ទីរកសិកម្ម ០១នាក់
  • រដ្ឋបាលព្រៃឈើ១៦ (ខណ្ឌរដ្ឋបាលព្រៃឈើ ១៤នាក់ និងរដ្ឋបាលព្រៃឈើភ្នំពេញ២នាក់)
  • អាជ្ញាធរស្រុក ០៤នាក់
  • អាជ្ញាធរឃុំ ៩នាក់
  • តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ឃុំ និងខេត្ត ១៣នាក់
  • តំណាងអង្គការ/អ្នកសម្របសម្រួល ០៦នាក់