RECOFTC Cambodia
သတင်းများ

ការ​សិក្សា​វាយ​តម្លៃ​អំពី​ស្ថាន​ភាព​ជាក់​ស្តែង និងភាព​ប្រឈម​នានា​ចំពោះ​សហគមន៍​ព្រៃឈើ ក្នុង​ការ​ចូល​រួម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ព្រៃឈើ អភិបាលកិច្ច និង​ពាណិជ្ជកម្ម​ផលិត​ផល​សហគមន៍​ព្រៃឈើ

ការសិក្សាវាយតម្លៃនៃការអនុវត្តFLEGT

ការវាយតម្លៃនេះគឺដើម្បីស្វែងយល់ពីសមត្ថភាពរបស់​សហគមន៍ ក្នុងការចូលរួមពង្រឹង​ការ​​អនុវត្ត​ច្បាប់ស្តី ពីព្រៃឈើ អភិបាល​កិច្ច  និងពាណិជ្ជកម្មផលិតផលសហគមន៍ ក្នុងក្របខ័ណ្ឌសហគមន៍ព្រៃឈើ  ស្របតាម​កម្មវិធីព្រៃ​ឈើ​ជាតិ របស់រាជរដ្ឋាភិបាល​កម្ពុជា ។ ការវាយតម្លៃនេះផ្តោតទៅលើ ចំណុចខ្លាំង  និងចំណុចខ្សោយ  នៃអភិបាលកិច្ចព្រៃឈើ  ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ  របស់​​ស​ហ​គមន៍ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន និង ហានិភ័យ និងឱកាសសម្រាប់សហគមន៍ព្រៃឈើ នៅក្នុងការលើកស្ទួយរបរចិញ្ចឹមជីវិតតាមរយៈ ការធ្វើជំនួញផល-អនុផលព្រៃឈើ។