RECOFTC Cambodia
กิจกรรม

វគ្គ​បណ្តុះ​បណ្តាល​ស្តីពី វិធាន​រុក្ខ​វប្បកម្ម​សម្រាប់​ការ​ដក​ហូត​អុស​ដោយ​និរន្តភាព តាម​រយៈ​ការ​អនុវត្ត​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍

Apr 02
2018
-
04
Location
ខេត្តពោធិ៍សាត់
RECOFTC Events

១.សេចក្តីផ្តើម

សហគមន៍ព្រៃឈើត្រូវបានកំណត់ជាអាទិភាពក្នុងកម្មវិធីព្រៃឈើជាតិ ដោយមានគោលដៅឲ្យបានដល់២លានហិចតា ក្នុងគោលបំណង​ផ្ទេរ​ទៅឲ្យសហគមន៍​​មូលដ្ឋាន​ប្រើប្រាស់​​និង​គ្រប់គ្រង​ព្រៃឈើ ឲ្យមាន និរន្តរភាព។ បរិមាណឈើអុសដែលប្រមូលពីសហគមន៍ព្រៃឈើចូល មកក្នុងទីផ្សារ គឺនៅមានកម្រិតនៅឡើយ ហើយមិនទាន់មានបច្ចេកទេសច្បាស់លាស់ណាមួយក្នុងការប្រមូលយកមកប្រើប្រាស់សំរាប់ធ្វើ​ជំនួញ​ឲ្យ មាននិរន្តរភាព​ ។ 
 
អង្គការ GERES និង RECOFTC ដោយមានការគាំទ្រពី AFD, PEFC និង UNDP គ្រោងនឹងអនុវត្តគម្រោងសាកល្បង “លើកកំពស់​ផលិតផល​ឈើ​អុស​សហគមន៍​ព្រៃឈើ” នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ សម្រាប់ការប្រមូល និងផលិតធ្យូង ចូលទីក្រុង​ភ្នំពេញ​ដែលជា​មជ្ឈមណ្ឌលទី១ ក្នុងការដាក់លក់ផលិតផលធ្យូងដែលបានពីប្រភពច្បាស់លាស់ជាលើដំបូង ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ​មានរយៈពេល ៩ខែ ដោយមានគោលបំណងធ្វើការសាកល្បងពីភាពលទ្ធភាពនៃការបង្កើតខ្សែចង្វាក់​ផលិតកម្មហិរញ្ញវត្ថុបានពីធ្យូងដែល​ប្រើប្រាស់​ធនធាន​មាននិរន្តរភាព ។ គម្រោងសាកល្បងនេះ គឺគិតជាដំបូងពីខ្សែចង្វាក់ នៃការ គ្រប់ គ្រង និងម៉ូឌែលធ្វើ​ជំនួញ​នៃ​ខែ្ស​ចង្វាក់​ផលិតកម្ម​សម្រាប់ធ្យូងដែលបានពីប្រភពស្របច្បាប់។​ បន្ទាប់ពីបាន​ធ្វើការពិភាក្សាជាមួយសហគមន៍​​គោលដៅទាំង​៧ ដែលបានជ្រើស​រើស​ មានប្រធានបទសំខាន់ៗសំរាប់វិធី​សាស្រ្តធ្វើសុវឌ្ឍកម្មព្រៃសហគមន៍មានការធ្វើឲ្យរហាល ក្រីមែក​ និងប្រព្រឹត្តកម្មព្រៃខ្នែង ដែលនិតិវិធី​ទាំងនេះ​អាចជួយឲ្យសហគមន៍​ធ្វើការប្រមូលអុសផ្គត់ផ្គង់ការអភិវឌ្ឍន៍ធ្យូងឲ្យមាននិរន្តរភាព​ ។​
 
គម្រោងនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលអំពីវិធានរុក្ខវប្បកម្មដើម្បីធ្វើការគ្រប់គ្រង​ធនធានព្រៃសហគមន៍ឲ្យមាននិរន្តរភាព​ ដល់គណកម្មការ​សហគមន៍ ​​  និង​មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមជាតិ​ អង្គកា ជឺរេស ដើម្បីឲ្យពួកគេបន្តរធ្វើការបណ្តុះបណ្តាលបន្ត នឹងគាំទ្រដល់​សមាជិក​សមាជិកសហគមន៍ដែលជាក្រុមប្រមូលអុស មានលទ្ធភាពក្នុងការប្រមូលអុសក្នុងព្រៃសហគមន៍​ ផ្គត់ផ្គង់ការអភិវឌ្ឍន៍ធ្យូង ។ 

២.គោលបំណងវគ្គបណ្តុះបណ្តាល

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងអាច៖

  • យល់ដឹងកាន់តែច្បាស់ពីទស្សនទាននៃការគ្រប់គ្រងសហគមន៍ព្រៃឈើដោយនិរន្តភាព ជាពិសេសវិធានរុក្ខវប្បកម្ម ស្របតាមផែនការគ្រប់គ្រងព្រៃសហគមន៍  
  • មានសមត្ថភាពអនុវត្តន៍បច្ចេកទេសរុក្ខវប្បកម្ម ការធ្វើអោយរហាល ការក្រីមែក និងប្រព្រឹត្តកម្មព្រៃខ្នែង សម្រាប់សម្រាប់ការដកហូតអុសដោយនិរន្តភាព
  • ឯកភាពលើគោលការណ៍​និងផែនការសកម្មភាពក្នុងការដកហូតអុសដោយនិរន្តភាព សម្រាប់ផ្គត់ផ្គង​ ផលិតកម្មធ្យូង។

៣.វិធីសាស្រ្ត

​វគ្គបណ្តុះបណ្តាលនេះនឹងត្រូវសហការរៀបចំ និងសម្របសម្រួលរួមគ្នារវាងមន្រ្តីបច្ចេកទេសរដ្ឋបាលព្រៃឈើ និងគម្រោងលើកកំពស់ផលិតផលឈើអុសសហគមន៍ព្រៃឈើ។ វីធីសាស្រ្តបណ្តុះបណ្តាលរួមមាន៖ 

  • បទឧទ្ទេសនាម/បទបង្ហាញ
  • កិច្ចពិភាក្សារួម
  • ក្រុមពិភាក្សា 
  • ការចែករំលែកបទពិសោធន៍
  • លំហាត់អនុវត្តផ្ទាល់នៅទីវាល

៤.សម្ភារៈ  

  • ក្រដាសផ្ទាំងធំ ប៊ិច សៀវភៅ ហ្វឺត ស្កុត
  • ជីភីអេស ត្រីវិស័យ ខ្សែម៉ែត្រ ម៉ែត្រ
  • រណាក្រីមែក រណាក្រីមែកមានដងវែង រណាកាត់ កាំបិទ ពូថៅ រណាយន្ត 

៥.សិក្ខាកាម​


 វគ្គបណ្តុះបណ្តាលនេះមានការចូលរួមចំនួន ២៤ នាក់ មកពី៖

  • គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ទាំង​​៧​ ចំនួន​ ១៤ នាក់ (២​ នាក់ក្នុង​១​សហគមន៍)
  • មន្រ្តីខណ្ឌ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើចំនួន ០៥​ រូប (​ពោធិ៍សាត់ ៣​​​រូប និង​ កំពង់ឆ្នាំង ២ រូប)
  • មន្រ្តីអង្គការ ជឺរេស​ ៣​ រូប 

៦.ទីកន្លែង និងកាលបរិចេ្ឆទ

វគ្គបណ្តុះបណ្តាលនេះរៀបចំនៅថ្ងៃទី ០២ ដល់ ០៤​ មេសា ​ឆ្នាំ ២០១៨ នៅសណ្ឋាគា សិនជូរី ខេត្តពោធិសាតិ៍ និងអនុវត្តផ្ទាល់នៅព្រៃសហគមន៍ភូមិអូបាក់ត្រា ខេត្តពោធិសាតិ៍