“សិក្ខាសិលាផ្សព្វផ្សាយគម្រោងទន្លេសាបយើង ៉ ក្រោមការអនុវត្តរបស់អង្គការរីខូហ្វ
គម្រោងទន្លេសាបយើងត្រូវបានផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប មានរយៈពេលបីឆ្នាំ ចាប់ផ្ដើមអនុវត្ត ពីខែមេសា ឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២៤។ គម្រោងនេះ ដឹកនាំអនុវត្តដោយ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងដៃគូសហការរួមមាន អង្គការរីខូហ្វ (RECOFTC) អង្គការសន្សំម្លប់ព្រៃ (SMP) អង្គការហ្វរ៉ុមស៊ីវ (ForumCIV) អង្គការអុកហ្វាម (Oxfarm) អង្គការជីវិត និងធម្មជាតិកម្ពុជា (Nature Life Cambodia) ក្រុមហ៊ុនស៊ីអិនវេសមេន (SHE Investment) និងអង្គការជនពិការកម្ពុជា (CDPO)។ គម្រោងនេះមានគោលបំណងធ្វើឱ្យ សម្រេចបានគោលដៅជាក់លាក់ពីរតាមរយៈ ពង្រឹងការគ្រប់គ្រង និងការស្ដារឡើងវិញនូវទីជម្រកសំខាន់ៗ ដើម្បីសម្រួលដល់ភាពធន់ នឹងការផ្លាស់ប្តូរបរិស្ថាន កែលម្អអភិបាលកិច្ច និងគោលនយោបាយកាត់បន្ថយកត្តាជំរុញនៃការផ្លាស់ប្តូរបរិស្ថាន។
អង្គការរីខូហ្វ (RECOFTC) កំពុងអនុវត្តគម្រោង ទន្លេសាបយើង នៅក្នុងខេត្តគោលដៅចំនួនបួន រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ដូចនេះដើម្បីអោយអ្នកពាក់ព័ន្ធសំខាន់ ចូលរួមអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាព អង្គការរីខូហ្វ (RECOFTC) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង ក្នុងគោលបំណង៖
១. ផ្សព្វផ្សាយពីដំណើរការនៃការអនុវត្តគម្រោង និងសកម្មភាពសំខាន់ៗ របស់គម្រោងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក
២. បង្ហាញអំពីលទ្ធផលនៃការសិក្សាវាយតម្លៃ និងកំណត់គោលដៅ សហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ សំរាប់អនុវត្តគម្រោង
៣. រៀបចំផែនការលំអិត និងបង្ហាញទីតាំងសហគមន៍គោលដៅ ដែលត្រូវធ្វើការគ្រប់គ្រងភ្លើងព្រៃ និងស្ដារព្រៃឡើងវិញ។