RECOFTC Cambodia
ข่าวสาร

សហគមន៍​ព្រៃឈើ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា

សហគមន៍ព្រៃឈើ និងការប្រែប្រួលអាកាសធាតុ

យោងតាមរបាយការណ៍របស់អង្គការ RECOFTC ក្រោមចំណងជើងថា៖ "ស្ថានភាពបច្ចុប្បន្ននៃសហគមន៍ព្រៃឈើ ក្នុងបរិបទការកាត់បន្ថយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ាន"ប្រទេសកម្ពុជាសិ្ថតក្នុងចំណោមប្រទេសមួយចំនួនក្នុងតំបន់ដែលមានវឌ្ឍនភាពក្នុងការអភិវឌ្ឍសហគមន៍ព្រៃឈើ និង កិច្ចខិតខំក្នុងការបង្កើនគម្របព្រៃឈើ។ របាយការណ៍នេះបានសង្ខេបនូវទិន្នន័យសហគមន៍ព្រៃឈើ ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ជាអនុសាសន៍ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍគោលនយោបាយ និងកម្មវិធីព្រៃឈើជាតិ។