RECOFTC Cambodia
บทความ

តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​ទំនាស់​ក្នុង​វិស័យ​ព្រៃឈើ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីភិក អូស​បន្លាយ​រយៈ​ពេល​យូរ?

11 September 2015
Thomas Enters and Lisa Kelley
អ្នក​និពន្ធបាន​ធើ្វ​ការ​បកស្រាយស៊ីជម្រៅទៅលើបញ្ហានេះ ដោយលើកយកករណីសិក្សាចំនួន ៨ ផ្សេងៗគ្នា នៅក្នុងតំបន់មកបង្ហាញ
Perspectives
កិច្ចប្រជុំក្នុងការដោះស្រាយជម្លោះ

ស្ទើរគ្រប់ករណីទាំងអស់ ទំនាស់រីករាលដាលដោយសារភាពមិនច្បាស់លាស់ទៅលើភាពជាកម្មសិទ្ធ និង សិទ្ធចម្បងៗមួយចំនួនទៀត។ គេកត់សំគាល់ថា សម្លេងរបស់អ្នកមានអំណាច និង លុយ តែងតែមានឥទ្ធិពល និងទទួលបានការគាំទ្រពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុនសម្បទាន ក្រុមហ៊ុនរុករករ៉ែ និង ក្រុមហ៊ុនចំការដំណាំផ្សេងៗ។ ជារើយៗសហគមន៍មូលដ្ឋាន និង ជនជាតិដើមភាគតិចជាអ្នកជាអ្នកខាតបង់ និងរងប៉ះពាល់ពីក្រុមហ៊ុនទាំងនេះ។
បញ្ហានេះបង្ករឲ្យមានការមិនសប្បាយចិត្តពីសំណាក់សហគមន៍មូលដ្ឋាន និងបង្ខំចិត្តតស៊ូដើម្បីទទួលបានសិទ្ធរបស់ពួកគេមកវិញ ទៅលើអ្វីដែលពួកគេជឿជាក់ថាជាកម្មសិទ្ធរបស់ពួកគេរួចពីមុនមក។
ទំនាស់ក្នុងវិស័យព្រៃឈើនៅតែជាបញ្ហាមួយ ដែលជារើយៗត្រូវបានសារព័ត៌មានធំៗលើកឡើងក្នុងអត្ថបទរបស់ពួកគេ ដែលនាំឲ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ផ្ទៃដីរបស់សហគមន៍មូលដ្ឋាន និង ជនជាតិដើមភាគតិចជារើយៗស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់លំហូរចូលនៃអ្នកវិនិយោគទុន និង មន្រ្តីរដ្ឋាភិបាលដែលអះអាងថាពួកគេមានឯកសារបង្ហាញពីកម្មសិទ្ធរបស់ពួកគេលើផ្ទៃដីទាំងនោះ។  
គេបានដឹងជាទូទៅថាប្រភពនៃទំនាស់កើតឡើងដោយារការដណ្តើមគ្នាកាន់កាប់ទៅលើតំបន់ធនធានធម្មជាតិណាមួយ។ ប៉ុន្តែមានប្រជាជនតិចតួចតែប៉ុណ្ណោះដែលបានដឹងពីកត្តា និង មូលហេតុនៅពីក្រោយទំនាស់  អ្នកជាប់ពាក់ព័ន្ធក្នុងទំនាស់  និង ទិដ្ឋភាពទូទៅនៃបញ្ហាសង្គម សេដ្ឋកិច្ច និង បរិស្ថានក្នុងតំបន់ដែលកើតមានទំនាស់។
តើយើងអាចធ្វើការឆ្លើយតប និង ដោះស្រាយទំនាស់ទាំងនេះបានយ៉ាងដូចម្តេច ប្រសិនបើយើងមានចំណេះដឹងតិចតួចទៅបញ្ហាទំនាស់ដែលកំពុងកើតមាននោះ?
រីខូហ្វ-មជ្ឈមណ្ឌលសម្រាប់មនុស្ស និង ព្រៃឈើ កំពុងអនុវត្តការងារ ដើម្បីបង្កើនបទអន្តរាគមន៍របស់ខ្លួនទៅលើបញ្ហាទំនាស់ព្រៃឈើ និង ដីធ្លីក្នុងតំបន់អាស៊ី។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០០៩ មក អ្នកវិភាគថ្នាក់តំបន់ចំនួន ៨រូប បានធ្វើការសិក្សាទៅលើករណីសិក្សាផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ថៃ និង វៀតណាម។ អ្នកវិភាគទាំង ៨រូប បានមកជួបជុំគ្នានៅក្នុងសិក្ខាសាលារយៈពេល ៥ថ្ងៃ ក្នុងខែវិច្ឆិកា ដើម្បីចែករំលែកនូវអ្វីដែលពួកគេបានរកឃើញ និង រៀនសូត្រពីគ្នាទៅវិញទៅមកនូវបទពិសោធន៍ដែលគេជួបប្រទះក្នុងកំពុងពេលចងក្រងករណីសិក្សាទាំងនោះ។ ឥឡូវនេះពួកគេកំពុងធើ្វការជាមួយគ្នាដើម្បីរួមបញ្ចូលករណីសិក្សាទាំង ៨នេះឲ្យមានលក្ខណៈទូលំទូលាយ​ និងអាចឆ្លុះបញ្ចាំងបានពីតំបន់ទាំងមូល។ ក្រោយពីទទួលបានបទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក រួមជាមួយចំណេះដឹងមានស្រាប់ ពួកគេបានយល់ដឹងបានតែប្រសើរឡើងដែលអាចជម្រុញឲ្យពួកគេបញ្ចប់ការវិភាគករណីសិក្សាបានក្នុងពេលខាងមុខ។
បើទោះបីជានៅមានចំនុចខ្លះមិនទាន់បានបញ្ចប់នៅឡើយ ប៉ុន្តែចំនុចសំខាន់ៗមួយចំនួនត្រូវបានរំលេចឡើងរួចរាល់ហើយនៅក្នុងករណីសិក្សាទាំងនេះ។ ស្ទើរគ្រប់ករណីទាំងអស់ ទំនាស់រីករាលដាលដោយសារភាពមិនច្បាស់លាស់ទៅលើភាពជាកម្មសិទ្ធ និង សិទ្ធចម្បងៗមួយចំនួនទៀត។ គេកត់សំគាល់ថា សម្លេងរបស់អ្នកមានអំណាច និង លុយ តែងតែមានឥទ្ធិពល និងទទួលបានការគាំទ្រពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុនសម្បទាន ក្រុមហ៊ុនរុករករ៉ែ និង ក្រុមហ៊ុនចំការដំណាំផ្សេងៗ។ ជារើយៗសហគមន៍មូលដ្ឋាន និង ជនជាតិដើមភាគតិចជាអ្នកជាអ្នកខាតបង់ និងរងប៉ះពាល់ពីក្រុមហ៊ុនទាំងនេះ។ ភាគីផ្សេងៗទៀតរួមមាន មន្រ្តីប៉ូលីស កងកំលាំងប្រដាប់អាវុធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ ជាអ្នកសិ្ថតនៅពីក្រោយបញ្ហានេះ ហើយក្រុមទាំងនេះគាំទ្រទៅលើភាគីផ្សេងៗគ្នា។ មានទំនាស់ខ្លះអូសបន្លាយជាច្រើនទសវត្ស មិនត្រូវបានគេដោះស្រាយបញ្ចប់ឡើយ។ ទំនាស់មួយចំនួនទៀតត្រូវបានដោះស្រាយប៉ុន្តែមានតែភាគីម្ខាងតែប៉ុណ្ណោះដែលមានការពេញចិត្ត និង ទទួលបានផលប្រយោជន៍ពីដំណោះស្រាយនេះ ហើយបញ្ហានេះត្រូវបានគេចោទឡើងថាតើនេះអាចចាត់ទុកជាដំណោះស្រាយដែររីទេ។ បើទោះបីជាដំណោះស្រាយត្រូវបានធ្វើឡើងក៏ដោយ ក៏ទំនាស់ជារើយៗត្រូវបានដោះស្រាយមួយករណីម្តងៗតែប៉ុណ្ណោះ ហើយដែលឬសគល់ពិតប្រាកដនៃទំនាស់នេះមិនត្រូវបានលើកយកមកដោះស្រាយនោះទេ។ គេត្រូវការជាចំបាច់នូវវិធីសាស្រ្តមួយដែលផ្តល់ការគាំទ្រដល់សិទ្ធដល់អ្នកប្រើប្រាស់ព្រៃ និង មូលដ្ឋាន។
កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយទំនាស់ក្នុងករណីភាគច្រើនមានលក្ខណៈស្មុគស្មាញ ដែលបង្ករដោយបញ្ហាផ្សេងៗ។ ឧទាហរណ៍ តើអ្វីជាការជម្រុញឲ្យមានជំលោះរវាងអ្នកតំណាងក្រុមហ៊ុន និង អ្នកភូមិ បង្កឲ្យមានទំនាក់ទំនងមិនល្អរវាងអ្នកជិតខាង និងសហគមន៍ជិតខាងផងដែរ។ មានបុគ្គល​ រឺក្រុមមនុស្សមួយចំនួនសម្រេចចិត្តក្នុងលក់ឧត្តមគតិរបស់ពួកគេជាថ្នូរនឹងថវិកា។ ក្នុងករណីដូចនេះនំាឲ្យ ការរស់នៅរបស់ប្រជាជនមូលដ្ឋានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង និងបណ្តាលឲ្យពួកមានបញ្ហាផ្លូវចិត្តផងដែរ។
គេបានយល់ស្របជាឯកច្ឆ័នថា ដំណោះស្រាយទំនាស់រយៈពេលវែង អាចធ្វើទៅបានលុះត្រាណាមានការសម្រុះសម្រួលពីស្ថាប័នឯករាជ្យខាងក្រៅ។ ក្នុងផ្នែកមួយចំនួនក្នុងតំបន់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកកំពុងដើរតួនាទីយ៉ាងសំខាន់ ហើយទទួលបានជោគជ័យគួឲ្យកត់សំគាល់ក្នុងការដោះស្រាយទំនាស់។​ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកសម្រុះសម្រួលដែលមានសមត្ថភាពបំពេញការងាររបស់ខ្លួនក្នុងរយៈពេលកំណត់មួយតែប៉ុណ្ណោះ។ ដូច្នេះហើយ ការពង្រឹងសមត្ថភាពជំនាញត្រូវការជាចំបាច់ ដើម្បីឆ្លើយតបទៅនឹងទំនាស់ដែលកើតមាន។ រីខូហ្វ បានផ្តល់កាបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទំនាស់ធនធានធម្មជាតិ។​ រ​បាយការណ៍សង្ខេបពីករណីសិក្សានេះនឹងជួយពង្រឹងការអភិវឌ្ឍកម្មវិធីការងារឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
នៅដើមឆ្នាំក្រោយ រីខូហ្វ នឹងចែករំលែករបាយការណ៍នេះឲ្យបានទូលំទូលាយ។ យើងសូមស្វាគមន៍នូវរាល់មតិ និង យោបល់ស្ថាបនាដើម្បីកែលម្អរករណីសិក្សានេះ។ បណ្ឌិត Yurdi Yasmi មានមានឆន្ទះក្នុងការទទួលយកនូវរាល់ការយល់ឃើញរបស់អ្នក ដោយសង្ឃឹមថាការចូលរួមរបស់អ្នក នឹងជួយបំពេញបន្ថែមនូវចំនុចខ្វះខាតក្នុងករណីសិក្សានេះ៕