កិច្ចប្រជុំត្រីមាសរបស់បណ្តាញសង្គមស៊ីវិល រេដបូក
Aug 31
2020
-
Sep 01
Location
ភ្នំពេញ
បណ្តាញសង្គមស៊ីវិលរេដបូក គឺជាបណ្តាញដែលធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងលេខាធិកាដ្ឋានរេដបូក ក្រុមពិគ្រោះយោបល់រេដបូកអង្គការជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីពង្រឹងសម្លេងរបស់សង្គមស៊ីវិលចូលរួមក្នុងដំណើរការរេដបូកជាតិ។ ក្នុងនោះបណ្តាញមានរៀបចំជាកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីជួបពិភាក្សាពីការវិវត្តន៍ និងបញ្ហាប្រឈមរបស់សមាជិក។ គោលបំណងនៃកិច្ចប្រជុំប្រចាំត្រីមាសនេះគឺ៖
- ឆ្លុះបញ្ចាំងពីការវិវត្តន៍ បញ្ហាប្រឈម និងដំណើរទៅមុខទៀតនៃបណ្តាញដើម្បីបង្កើនប្រសិទ្ធិភាពនៃបណ្តាញនេះ
- ពិភាក្សាពីបម្រែបម្រួលស្ថានភាពក្នុងវិស័យព្រៃឈើពិសេសលើការងាររេដបូក ដែលបណ្តាញសង្គមស៊ីវិលរេដបូកអាចរួមចំណែកបាន
- ស្វែងយល់ពីសកម្មភាពសំខាន់់ៗដែលសមាជិកកំពុងធ្វើហើយបានរួមចំណែកដល់រេដបូក និងអភិបាលកិច្ចព្រៃឈើ