RECOFTC Cambodia
Sự kiện

កិច្ចប្រជុំពិគ្រោះ យោបល់លើសេចក្តីព្រាងស្តីពី នីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅសហគមន៍ព្រៃឈើ

Jun 17
2021
Location
ភ្នំពេញ
RECOFTC, 2020

RECOFTC បាននិងកំពុងអនុវត្តគម្រោង សាកល្បង និងបង្ហាញអំពីការប្រមូលផលឈើស្របច្បាប់នៅតំបន់ព្រៃសហគមន៍” ក្រោមជំនួយនៃកម្មវិធី ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើស្របច្បាប់ នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ FAO-FLEGT។ 

ក្រោមកិច្ចសហការសម្របសម្រួលរបស់មន្ត្រីបង្គោលនៃអនុក្រុមការងារ SWG-FLEGT នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យកែសម្រួល និងផ្តល់ធាតុចូលទៅលើសេចក្តីព្រាងស្តីពី “នីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ

កិច្ចប្រជុំនេះ អង្គការ RECOFTC នឹងរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (ZOOM) មានរយៈពេលកន្លះថ្ងៃ គឺនៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១

អ្នកចូលរួម តាមរយៈការអញ្ជើញតែប៉ុណ្ណោះ។