RECOFTC កម្ពុជា
ព័ត៌មាន

ពិធី​ជួបជុំ​អតីត​សិក្ខាកាម​ចូល​រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​រៀប​ចំ​ដោយ​រីខូហ្វ

រូបថតរួមគ្នារវាង​បណ្ឌិត​ស៊ុម សាក់​ និងអ្នកចូលរួមទាំងអស់

មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើនៅកម្ពុជា (RECOFTC) មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អតីតសិក្ខាកាមបានចូលរួមវគ្គ បណ្តុះបណ្តាលរៀបចំដោយRECOFTC ដែលមានស្នាក់ការនៅសាកលវិទ្យាល័យKasetsar នា ទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃឡងត៍ ជ្រាប ថា ចាប់ពីថ្ងៃទី ២៤-២៩ ខែមេសា ឆ្នាំ ២០១៧ លោកសាស្រ្តាចារ្យបណ្ឌិត សុមសាក់ សុខវង្សស្ថាបនិកនិងជា អតីតនាយកប្រតិបត្តិអង្គការ RECOFTC ប្រចាំតំបន់ ហើយបច្ចុប្យន្ន ជាប្រធានវិទ្យាស្ថាន Green Globe Institute នឹងដឹកនាំប្រតិភូមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ទាក់ទងទៅនឹងការរៀបចំ និងអនុវត្តការ គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ។ក្នុងកំឡុងពេលនៃ ការធ្វើ ទស្សកិច្ចសិក្សានេះ លោកបណ្ឌិត សុមសាក់ សុខវង្ស និងប្រតិភូ អម ដំណើរ នឹងមានកិច្ចប្រជុំពិភាក្សាការងារមួយចំនួននៅភ្នំពេញពីថ្ងៃទី ២៥-២៦ និង​បន្តដំណើរទស្សនកិច្ចសិក្សានៅ ទីវាលនៅសហគមន៍មួយចំនួនក្នុងខេត្តសៀមរាបពីថ្ងៃ ទី ២៧-២៨ ខែមេសា ។ RECOFTC កម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ចូលរួមពិធីសំណេះសំណាល ជាមួយ លោកបណ្ឌិត សុមសាក់ សុខវង្ស និងប្រតិភូអមដំណើរដែលនឹង ប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន ឡោវទីហ្វាង នៅវេលាម៉ោង ៦.០០នាទីល្ងាច ។