ឯកសារណែនាំស្តីពីយេនឌ័រ ក្នុងរេដបូក
គោលដៅសំខាន់នៃឯកសារនេះគឺជួយដល់អ្នកសម្របសម្រួល និងអ្នកបណ្តុះបណ្តាលសហគមន៍ ដែលមានចំណេះដឹងមូលដ្ឋានពីការប្រែប្រួលអាកាសធាតុ និងរេដបូក រួចហើយនោះ អាចដាក់បញ្ចូលកត្តា យេនឌ័រនៅក្នុងកម្មវិធីកសាងសមត្ថភាព និងសកម្មភាពបណ្តុះបណ្តាលនានាស្តីពីការប្រែប្រួលអាកាស ធាតុ និងរេដបូករបស់ពួកគេ។
ឯកសារណែនាំនេះផលិតដោយគម្រោងកសាងសមត្ថភាពសហគមន៍ស្តីពីរេដបូក (ការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់ និងរេចរិលព្រៃឈើ និងការអភិរក្ស ការបង្កើនកម្រិតស្តុកកាបូន ព្រៃឈើ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិច របស់អង្គការរីខូហ្វ ។ ចាប់តាំងពី ឆ្នាំ២០០៩ មក រីខូហ្វបានអនុវត្តន៍គម្រោង នេះនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេស នេប៉ាល់ និងប្រទេសវៀតណាមហើយចាប់ ពីខែមករា ឆ្នាំ២០១៣ គម្រោងបានអនុវត្តន៍សកម្មភាពបន្ថែមនៅប្រទេសភូមា។ រេដបូកជាយន្តការដែលបានស្នើឡើងនៅលើឆាកអន្តរជាតិ តែសហគមន៍មូលដ្ឋាននៅ មិនទាន់យល់ច្បាស់ពី ទស្សនទាន និងភាសាបច្ចេកទេសរបស់រេដបូកនៅឡើយទេ។ ហេតុនេះគម្រោង មានគោលដៅចំបងក្នុងការផ្តល់ព័ត៌មានពី រេដបូក ដល់អ្នកពាក់ព័ន្ធនៅមូលដ្ឋានដោយប្រើប្រាស់ភាសាសាមញ្ញ ដើម្បីឲ្យពួកគេងាយយល់ និងឆាប់ចាប់យកបាន។