RECOFTC កម្ពុជា
O Por

វគ្គបណ្តុះបណ្តាល​ស្តីពី ការ​សរសេរ​ផែនការ​គ្រប់គ្រង និង​ផែនការ​ជំនួញ​ខ្នាត​តូច សហគមន៍​​តំបន់​​ការពារ​​ធម្មជាតិ

Mar 18
2019
-
22
Location
ខេត្តព្រះវិហារ

គម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់ទន្លេមេគង្គផ្តោតលើការកសាងសមត្ថភាពសម្រាប់បន្សាំផ្អែកលើប្រព័ន្ធ អេកូឡូស៊ីនៅក្នុងអនុគ្រោងផ្ទៃរងទឹកភ្លៀងអូរប៉រ អនុវត្ថដោយរីខូហ្វ និងអង្គការដៃគូ បានសម្របសម្រួល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការសរសេរផែនការគ្រប់គ្រង និងផែនការជំនួញខ្នាតតូច សហគមន៍តំបន់ការពារធម្មជាតិ ដល់​សហគមន៍តំបន់ការពារធម្មជាតិ ស្រែព្រះ ក្នុងខេត្តមណ្ឌលគីរី។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង៖ 

  • យល់ដឹង​ និងវិភាគ៖ ទិន្នន័យសារពើភ័ណ្ឌព្រៃសហគមន៍ និងការប៉ាន់ប្រមាណតម្រូវការ   ប្រើផលនិងអនុផលព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ
  • សម្របសម្រួលដំណើរការរៀបចំ និងសរសេរផែនការគ្រប់គ្រង និងផែនការជំនួញខ្នាតតូចសម្រាប់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ
  • វិភាគខ្សែចង្វាក់តំលៃ (Value Chain Analysis)​​ និងសរសេរផែនការជំនួញខ្នាតតូចសម្រាប់ជំនួញឫស្សី នៅសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ។