RECOFTC កម្ពុជា
PaFF

កិច្ចប្រជុំគណៈកម្មាការ​សម្របសម្រួល​សហគមន៍ព្រៃឈើ​ថ្នាក់ខេត្ត

Sep 02
2020
Location
ខេត្តព្រះវិហារ
កិច្ចប្រជុំ​គណៈកម្មាការ​សម្របសម្រួលព្រៃឈើខេត្តព្រះវិហារ
RECOFTC, 2019

គណៈកម្មការសម្របសម្រួលសហគមន៍ព្រៃឈើខេត្តព្រះវិហារនឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួន ដោយមានការគាំទ្រផ្នែកថវិកាពីកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី ២ (PaFF2) អនុវត្តដោយមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ(RECOFTC) និងអង្គការផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ NTFP-EP ក្រោមជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (SDC)

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិគ្រោះយោបល់ស្វែងរកភាពប្រឈម ដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងអភិបាលកិច្ចនិងផ្តល់អនុសាសន៍ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ការងារសហគមន៍ព្រៃឈើនៅមូលដ្ឋាន។