RECOFTC កម្ពុជា
PaFF

កិច្ចប្រជុំ​គណៈកម្មការប្រឹក្សាយោបល់កម្មវិធី ភាពជាដៃគូលើវិស័យព្រៃឈើ និង​ជលផល ដំណាក់កាលទី៣

Oct 26
2021
Location
តាមរយៈ Zoom
ព្រៃក្បាលបី

គណៈកម្មការប្រឹក្សាយោបល់គម្រោងដើរតួនាទីសំខាន់ក្នុងការផ្តល់យោបល់ និងការណែនាំដល់ គម្រោងភាពជាគូសម្រាប់វិស័យព្រៃឈើ និងជលផលនៅកម្ពុជាដំណាក់កាលទី៣ ដើម្បីធានាថា គម្រោងរួមចំណែកដោះស្រាយកិច្ចការអទិភាពដែលមានក្នុងវិស័យសហគមន៍ព្រៃឈើ សហគមន៍ នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ដោយឆ្លើយតប​នឹងតម្រូវការ ​របស់អ្នកពាក់ព័ន្ធ ​ទាំងអស់ រួមទាំងសហគមន៍សង្គមស៊ីវិល និងរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានគោលបំណង

  • ណែនាំពីតួនាទី និងសមាជិក ក្រុមប្រឹក្សាយោបល់គម្រោង
  • ធ្វើបច្ចុប្បន្នភាពលទ្ធផលការងារ និង ភាពប្រឈមរបស់គម្រោងដល់សមាជិក ក្រុមប្រឹក្សាយោបល់គម្រោង
  • បង្ហាញពីកិច្ចការអទិភាពដែលគម្រោងគ្រោងអនុវត្តន៍ននៅឆ្នាំ២០២២ ព្រមទាំង ស្នើរសុំអនុសាសន៍ពីសមាជិកក្រុមប្រឹក្សាយោបល់លើកិច្ចការអទិភាពទាំងនេះ។ 

កិច្ចប្រជុំនេះនឹងមាន​ការចូលរួម​ពីសហប្រធាន និងសមាជិករបស់គណៈ កម្មការ​ក្រុមប្រឹក្សា គម្រោង ដែល​រួមមាន​មកពីរាជរដ្ឋាភិបាល ម្ចាស់ជំនួយ និង​អង្គការរីខូហ្វ (RECOFTC) ចំនួន ២០រូប។ 

ពេលវេលា៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

កិច្ចប្រជុំនេះគាំទ្រដោយ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិស៊ុយអែត (Sida)។ សម្រាប់ព័ត៌មានបន្ថែមពី កម្មវិធីសូមចូលទៅកាន់៖ https://www.recoftc.org/cambodia/projects/paff