RECOFTC កម្ពុជា
SMCF - ICFMP

កិច្ចប្រជុំត្រីមាសគណៈកម្មាការសម្របសម្រួលសហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ធំ

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រីមាសគណៈកម្មាការសម្របសម្រួលសហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ធំ

គម្រោង និរន្តភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើតាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ “ អនុវត្តដោយ RECOFTC និងការគាំទ្រពីអង្គការ AFD និង FAO បានសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំ​ត្រីមាសគណៈកម្មាការ​សម្របសម្រួល​សហគមន៍​​ព្រៃឈើ​ខេត្ត​កំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោកអនុប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ព្រមទាំងមានការចូលរួម​ពី​បណ្តាញសហគមន៍ព្រៃឈើ មន្រ្តីរដ្ឋបាលព្រៃឈើ​ អជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ។ 

គណៈអធិបតីក្នុងកិច្ចប្រជុំត្រីមាស

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួនបីដូចខាងក្រោម៖ 

  • ពិនិត្យលើរបាយការណ៍ពីបណ្តាញសហគមន៍ព្រៃឈើ និងពិភាក្សារកដោះស្រាយចំពោះ​បញ្ហាដែលលើកឡើងដោយបណ្តាញសហគមន៍ព្រៃឈើ
  • ចែករំលែកបទពិសោធន៍ការអនុវត្តល្អរបស់សហគមន៍ព្រៃឈើ
  • ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា​ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើ

គណៈកម្មការនេះបានទទួលការគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ស.ស.រ ។