RECOFTC កម្ពុជា
SRJS

វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ

Feb 21
2019
-
22
Location
ខេត្តក្រចេះ
RECOFTC Events

​រីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជួយឲ្យគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន ដូចនេះ គណៈកម្មការក្រុមឥណទាន​​តម្រូវ​ឲ្យមាន​ការ​ពង្រឹង​សមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និង​ការ​គ្រប់គ្រង​ថវិកា (ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បី​ពួកគេមានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព។

វគ្គនេះរៀបចំឡើងដើម្បីអោយសិក្ខាកាម៖

  • យល់ដឹងពីការរៀបចំស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម សម្រាប់ការគ្រប់គ្រង​ឥណទាន​សហគមន៍​ព្រៃឈើ
  • យល់ដឹងពីការកត់ត្រាចំណូលចំណាយ​ ការប្រើប្រាស់ទម្រង់ស្នើសុំខ្ចីប្រាក់ កិច្ចសន្យាខ្ចីប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុ