ពួកគេបានផ្តល់ឱ្យស្ត្រីនូវវិធីសាស្រ្ត និងមូលដ្ឋានគ្រឹះដែលចាំបាច់ដើម្បីឈានទៅកាន់តួនាទីក្នុងការការពារ និងគ្រប់គ្រង
សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ។
ឈៀន សាវី និយាយថាគាត់ធ្លាប់ធ្វើតាមផ្នត់គំនិតដែលបានកំណត់ថាស្រ្តីខ្មែរគួរតែធ្វើអ្វី៖
ក្នុងនាមជាម្តាយដែលមានកូនបីនាក់នៅក្នុងភូមិភ្នំ ជើង លៀង ក្នុងខេត្តកំពង់ឆ្នាំង នាងខ្វះទំនុកចិត្តក្នុងការនិយាយអំពីបញ្ហាដែលសំខាន់ចំពោះគាត់ដូច្នេះហើយក៏មិនចង់ចូលរូមពីព្រឹត្តិការណ៍សាធារណៈ។
គាត់ខ្លាចអ្វីដែលជាការលើកឡើងរបស់គាត់ "មិនត្រឹមត្រូវ" ហើយថាមនុស្សនឹងមើលស្រាលការលើកឡើងទាំងអស់នោះរបស់គាត់។
ឥឡូវនេះគាត់គឺជាមេភូមិដែលមានចំណង់ចំណូលចិត្តក្នុងការនិយាយជាសាធារណៈ។
សាវី គឺជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីខ្មែរមួយក្រុម ដែលជីវិតរបស់គាត់បន្ទាប់បានផ្លាស់ប្រែបន្ទាប់ពីបានចូលរួមជាមួយបណ្តាញស្ត្រីដែលសម្របសម្រួលដោយ អង្គការរីខូហ្វ (RECOFTC) ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិតាមសហគមន៍៖ដែលបណ្តាញមួយផ្តោតលើសហគមន៍ព្រៃឈើនិងមួយទៀតផ្តោតលើសហគមន៍តំបន់ការពារធម្មជាតិ។ បណ្តាញទាំងពីរបានពង្រឹងចំណេះដឹង និងជំនាញរបស់សមាជិក បង្កើនទំនុកចិត្តរបស់ពួកគេនិងពង្រឹងតួនាទីរបស់ពួកគេនៅក្នុងសហគមន៍។
សាវី លើកឡើងសង្ខេបថា “ការចូលរួមនៅក្នុងបណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិបានផ្តល់
ឱកាសឱ្យខ្ញុំមើលឃើញអ្វីដែលលើសពីសហគមន៍របស់ខ្ញុំ” ។“ខ្ញុំបានធ្វើដំណើរជាច្រើនទៅខេត្តផ្សេងៗ ខ្ញុំបានទៅប្រជុំជាមួយក្រសួងបរិស្ថានដើម្បីចែករំលែកបទពិសោធន៍ និងតម្រូវការរបស់សហគមន៍ខ្ញុំ»។
សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ គឺជាយន្តការពីរដែលប្រតិភូកម្មនៃរដ្ឋាភិបាលប្រទេសកម្ពុជាទទួលខុសត្រូវក្នុងការគ្រប់គ្រងព្រៃឈើ និងធនធានដល់សហគមន៍មូលដ្ឋាន។ ទោះបីជាយន្តការទាំងនេះផ្តល់សិទ្ធិអំណាចដល់សហគមន៍ទូទាំងប្រទេសក៏ដោយ ក៏ស្ត្រីពុំសូវទទួលបានឱកាស ហើយមានតំណាងតិចតួចនៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត។
លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វកម្ពុជា មានប្រសាសន៍ថា “នោះហើយជាមូលហេតុសំខាន់ក្នុងការបង្កើតឱ្យមានបណ្តាញជាពិសេសសម្រាប់ស្ត្រី ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងព្រៃផ្តល់ផល និងតំបន់ការពារដោយការកសាងជំនាញ និងទំនាក់ទំនងជាមួយស្ត្រីដទៃទៀត” ។
លោកស្រី កល្យាណ ពន្យល់ថា “បណ្តាញស្រ្តីនីមួយៗ គឺជាវេទិកា កន្លែង និងជាប្រព័ន្ធគាំទ្រ ដែលស្ត្រីអាចរៀន ចែករំលែកនិងបង្កើតទំនាក់ទំនងរបស់ពួកគេជាមួយគ្នា”។ "ស្ត្រីត្រូវការការគាំទ្របន្ថែមទៀត។ បណ្តាញទាំងនេះផ្តល់បរិយាកាសសុវត្ថិភាពសម្រាប់ពួកគេក្នុងការនិយាយ និងបន្លឺសម្លេងនូវក្តីកង្វល់របស់ពួកគេ”។
ការភ្ជាប់ស្រ្តីជាមួយគ្នា
កាលពីខែកញ្ញា ឆ្នាំ២០១៩ RECOFTC បានសហការជាមួយក្រុមការងារយេនឌ័ររបស់ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដើម្បីបង្កើតបណ្តាញសម្រាប់ស្ត្រីដែលជាសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ។ បណ្តាញនេះបច្ចុប្បន្នមានសមាជិកចំនួន៣០ នាក់មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន២០ ក្នុងខេត្តចំនួន១៥ ។
“បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពរបស់ស្រ្តី
ទាក់ទងនឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ សមភាពយេនឌ័រ ភាពជាអ្នកដឹកនាំជំនាញទន់និងក្នុងការផ្តល់បរិយាកាសអំណោយផលសម្រាប់ស្រ្តីបង្ហាញ និងចែករំលែកការអនុវត្តរបស់ពួកគាត់”ការយល់ឃើញរបស់លោកស្រី លី សុភ័ណ្ឌ។លោកស្រី គឺជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្នុងក្រសួងបរិស្ថាន និងជាអ្នកដឹកនាំយេនឌ័រម្នាក់នៅក្នុងគម្រោងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ( WAVES )របស់អង្គការរីខូហ្វ។
លោកស្រីមានប្រសាសន៍ថា“សិទ្ធិស្ត្រីគឺជាសិទ្ធិមនុស្ស ហើយសំឡេងរបស់ស្ត្រីត្រូវតែត្រូវបានស្តាប់ឮនិងផ្តល់សារៈសំខាន់ស្មើៗគ្នាដូចជាបុរសដែរ”លោកស្រីបន្ថែមថា បណ្តាញស្ត្រីកំពុងផ្តល់សិទ្ធិអំណាចដល់សមាជិកឱ្យចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍន៍សហគមន៍និងការគ្រប់គ្រងសហគមន៍តំបន់ការពារ
ធម្មជាតិសហគមន៍របស់ពួកគាត់រួមទាំងនៅក្នុងតួនាទីជាអ្នកដឹកនាំ។
បណ្តាញស្ត្រីទីពីរសម្រាប់ស្ត្រីចូលរួមក្នុងសហគមន៍ព្រៃឈើត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់អង្គការរីខូហ្វតាមរយៈគម្រោង ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅប្រទេសកម្ពុជាកម្ពុជានិងសហការជាមួយក្រុមការងារយេនឌ័ររបស់រដ្ឋបាលព្រៃឈើ។ បណ្តាញនេះបានរួមគ្នាជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២២ ឥឡូវនេះបណ្តាញមានសមាជិកចំនួន៣៣ នាក់មកពីសហគមន៍ព្រៃឈើចំនួន៣០ក្នុងខេត្តចំនួនប្រាំបួន។
ដោយមានការគាំទ្រជាបន្តបន្ទាប់ពីកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើនិងជលផលនៅប្រទេសកម្ពុជាដំណាក់កាលទី៣ និងការចូលរួមពីបណ្តាក្រសួងនៃរដ្ឋាភិបាលក្នុងប្រទេស បណ្តាញនីមួយៗជួបប្រជុំគ្នាពី២ទៅ៤ដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាជិក។ ពួកគេយល់ស្របលើជំហានសម្រាប់ការពង្រឹងការអនុវត្ត និងចំណុចខ្លាំងរបស់ក្រុមពួកគេ។ ពួកគេអាចចុះទស្សនកិច្ចសិក្សាទៅកាន់សហគមន៍របស់សមាជិកបណ្តាញលើការគ្រប់គ្រងសហគមន៍ព្រៃឈើ ឬសហគមន៍តំបន់ការពារធម្មជាតិរបស់សមាជិកដើម្បីសិក្សាពីវិធីសាស្រ្តគ្រប់គ្រងសហគមន៍។ ទន្ទឹមនឹងកិច្ចប្រជុំ សមាជិកក៏បានប្រើប្រាស់កម្មវិធីផ្ញើសារ ដើម្បីផ្តល់និងទទួលព័ត៌មានថ្មីៗអំពីសកម្មភាពរបស់ពួកគេ។
ការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់ស្រ្តី
រីខូហ្វផ្តល់ការបណ្តុះបណ្តាលដល់បណ្តាញស្ត្រីទាំងពីរ។ ប្រធានបទរួមមាន ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងព្រៃឈើ ការគ្រប់គ្រងព្រៃឈើ របៀបរៀបចំនិយ័តកម្មសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ របៀបប្រើប្រាស់បច្ចេកវិទ្យា និងរបៀបកត់ត្រា និងរាយការណ៍បទល្មើសព្រៃឈើ។
អុន ចាន់ស្រីល័ក្ខ មន្ត្រីទំនាក់ទំនងរបស់អង្គការរីខូហ្វកម្ពុជាលើកឡើងថា"ការបណ្តុះបណ្តាលរបស់យើងបានអភិវឌ្ឍន៍សមត្ថភាពលើ ការសម្រប
សម្រួលការទំនាក់ទំនង ការដោះស្រាយជម្លោះ និងជំនាញភាពជាអ្នកដឹកនាំរបស់សមាជិកនៃបណ្តាញស្ត្រីទាំងពីរ "។ “យើងក៏ផ្តោតទៅលើ
ការពង្រឹងបន្ថែមលើរបៀបសរសេររបាយការណ៍និងកំណត់ហេតុ។សរុបមកវគ្គបណ្តុះបណ្តាលទាំងនេះពង្រឹងសហគមន៍មូលដ្ឋានដែល
ទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ”។
រីខូហ្វជ្រើសរើស "សមាជិកឆ្នើម"ពីបណ្តាញនីមួយៗ តំណាងឱ្យសមាជិក និងលើកកម្ពស់ការគាំទ្រដោយការរំលេចបង្ហាញសកម្មភាពរបស់ពួកគេដល់សាធារណៈជននិងរដ្ឋាភិបាល។ អ្នកតំណាងបណ្តាញមួយចំនួនបានចូលរួមកិច្ចប្រជុំជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បី
ពិភាក្សាបង្ហាញពីតម្រូវការនិងអាទិភាពនៃសហគមន៍របស់ពួកគេ។
អ្នកស្រី ភោគ ហុង ដែលជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល ក្នុងខេត្តព្រះវិហារមានប្រសាសន៍ថា
“បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិ បានផ្តល់ឱកាសឱ្យខ្ញុំបង្ហាញពីការយល់ឃើញរបស់
ខ្ញុំផ្ទាល់ដោយគ្មានការវិនិច្ឆ័យនិងអាចឱ្យខ្ញុំ
ចូលរួមក្នុងកិច្ចប្រជុំនៅថ្នាក់ក្រសួង កិច្ចប្រជុំរៀបចំផែនការ និងវេទិកានានា” ។
លទ្ធផលជះឥទ្ធិពលទៅដល់សមាជិកនិងសហគមន៍របស់ពួកគេ
លោកស្រី វង្ស សុបញ្ញា អគ្គនាយករងនៃរដ្ឋបាលព្រៃឈើនិងជាប្រធានក្រុមការងារយេនឌ័រ ដែលជាអ្នកដឹកនាំយេនឌ័រម្នាក់ទៀតនៅក្នុងកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ (WAVES) របស់អង្គការរីខូហ្វ (RECOFTC) មានប្រសាសន៍ថា “វាមានសារៈសំខាន់ណាស់ដែលមានបណ្តាញជាពិសេសសម្រាប់ស្ត្រី ព្រោះវាផ្តល់បរិយាកាសអំណោយផលសម្រាប់ពួកគេរៀនពីគ្នាទៅវិញទៅមកតាម
រយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេនៅក្នុងកិច្ចប្រជុំ។ “ពួកគាត់ចែករំលែកគ្នាបណ្តើរ រៀនសូត្រពីគ្នាបណ្តើរ។
តាមរយៈការលើកឡើងអំពីមតិរបស់ពួកគេនៅក្នុងកិច្ចប្រជុំ ស្ត្រីបានយកឈ្នះលើភាពអៀនខ្មាសរបស់ពួកគេ។ ដោយមានការកើនឡើងនូវទំនុកចិត្ត ពួកគេបានក្លាយជាជនគំរូរម្នាក់ សម្រាប់ស្ត្រី និងក្មេងស្រីដទៃទៀតនៅក្នុងសហគមន៍របស់ពួកគេ។
កែ វណ្ណៃ គណៈកម្មការសហគមន៍ព្រៃឈើត្រពាំងព្រៃ ខេត្តកំពង់ធំ មានប្រសាសន៍ថា “បណ្តាញស្ត្រីសហគមន៍ព្រៃឈើបានផ្លាស់ប្តូរខ្ញុំ ពីមនុស្សដែលមិនហ៊ានក្នុងការនិយាយរហូតដល់ក្លាយជាមនុស្សម្នាក់ដែលនិយាយតំណាងអ្នកដទៃ វាបានផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំមើលឃើញពីសារៈសំខាន់របស់ស្ត្រីនៅក្នុងសហគមន៍ព្រៃឈើ”។
ស្ត្រីម្នាក់ទៀតដែលការរស់នៅរបស់គាត់បានផ្លាស់ប្តូរគឺ លោកស្រី ស៊ូ សុន្ទរី សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពូជ្រៃ ក្នុងខេត្តមណ្ឌលគិរី ។ពីមុនគាត់គិតថា សហគមន៍តំបន់ការពារ
ធម្មជាតិមិនបានផ្តល់ផលប្រយោជន៍អ្វីជូនគាត់ទេ ប៉ុន្តែមិត្តម្នាក់បានលើកទឹកចិត្តគាត់ឱ្យចូលរួម។
នាងនិយាយថា៖ «ការចូលរួមក្នុងបណ្តាញស្ត្រីបានផ្តល់ចំណេះដឹង និងឱកាសសម្រាប់ខ្ញុំដើម្បីស្គាល់និង
ទំនាក់ទំនងជាមួយអង្គការផ្សេងទៀត និងអាជ្ញាធរមូលដ្ឋាន»។
“វាបានបង្កើនសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពចំពោះខ្លួនឯងណាស់»។
គាត់លើកឡើងថា៖«ការក្លាយជាសមាជិកបណ្តាញនេះ បានផ្តល់ឱកាសឱ្យខ្ញុំក្នុងការប្រើទេពកោសល្យ
របស់ខ្ញុំនិងបង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាន
ដោយភាពជឿជាក់»។អ្នកដឹកនាំក្នុងភូមិបានឃើញសក្តានុពលរបស់គាត់ ហើយបានលើកទឹកចិត្តគាត់ឱ្យឈរឈ្មោះឱ្យគេ
បោះឆ្នោតដើម្បីជ្រើសរើសជាក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយគាត់ត្រូវបានទទួលជោគជ័យ។
នៅពេលដែលសមាជិកបណ្តាញបង្កើននូវចំណេះដឹង និងជំនាញ ពួកគេក៏មានឥទ្ធិពលលើសមាជិកគ្រួសារ និងសហគមន៍ទាំងមូលរបស់ពួកគេដោយវិជ្ជមាន ជួយកែអភិវឌ្ឍន៍សហគមន៍របស់ពួកគេនិងការពារព្រៃឈើក្នុងតំបន់ការពារក្នុងរយៈពេលវែង។
លោកស្រី ប៊ូ ខាំតង សមាជិកគណៈកម្មការសហគមន៍ព្រៃឈើ ជាំពេជ្រ ខេត្តស្ទឹងត្រែង ហើយក៏ជាសមាជិកក្រុមប្រឹក្សាស្រុកផងដែរ បានលើកឡើងថា «ស្ត្រីផ្សេងទៀតក្នុងសហគមន៍ក៏មានឱកាសរៀន
ពីបណ្តាញដែរ“នៅពេលណាដែលខ្ញុំត្រឡប់មកពីប្រជុំជាមួយបណ្តាញ ខ្ញុំចែករំលែកចំណេះដឹង
ព័ត៌មាន និងរូបថតជាមួយពួកគេ”។
តាមរយៈការពង្រឹងសិទ្ធិអំណាចដល់សមាជិក បណ្តាញលើកទឹកចិត្តស្ត្រីដទៃទៀតឱ្យចូលរួមក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ហើយបន្ទាប់មកឱ្យចូលរួមក្នុងបណ្តាញនេះ។ដំណើរការនេះរួមចំណែកដល់ការសម្រេចសមភាពយេនឌ័រដែលជាគោលដៅរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។
សម្លឹងមើលទៅថ្ងៃអនាគត
នាយិកាអង្គការរីខូហ្វកម្ពុជា លោកស្រី ហ៊ូ កល្យាណ បញ្ជាក់ពីបួនជំហានដើម្បីកសាងសមិទ្ធិផលរបស់
បណ្តាញ។
គាត់ចាប់ផ្តើមពី "ជំហានដំបូង យើងត្រូវផ្តោតលើការធានាថាបណ្តាញមានភាពរឹងមាំ និងឯករាជ្យ"។ "ទីពីរ យើងត្រូវតែធានាថា សមាជិកមួយចំនួនអាចតំណាងឱ្យបណ្តាញ ឬដើរតួជាជនបង្គោល សម្រាប់ការកសាងសមត្ថភាពរបស់ស្ត្រីផ្សេងទៀតនៅក្នុងបណ្តាញរបស់ពួកគេ និងសហគមន៍របស់ពួកគេ"។
លោកស្រីបន្តថា៖ «ទី៣ បណ្តាញត្រូវការ ការគាំទ្រនានានិងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារយេនឌ័រក្នុងក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។
«ទី៤យើងត្រូវការថវិកាដើម្បីអនុវត្តសកម្មភាពលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព្រៃឈើ និងបរិស្ថាន»។
ភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើសហគមន៍តំបន់ការពារធម្មជាតិនិងសហគមន៍ព្រៃឈើប្តេជ្ញាចិត្តចំពោះបណ្តាញ។
លោកស្រី លី សុភ័ណ្ឌ មានប្រសាសន៍ថា “ក្រសួងបរិស្ថានរក្សាការគាំទ្ររបស់ខ្លួនក្នុងការផ្តល់យោបល់
ផ្នែករដ្ឋបាល ឬផ្លូវច្បាប់ផ្សេងទៀតដើម្បី បណ្តាញស្ត្រីសហគមន៍តំបន់ការពារធម្មជាតិ” ។ “ប្រសិនបើចាំបាច់ ការកសាងសមត្ថភាពនឹងផ្តល់ដល់បណ្តាញដោយមានកិច្ចសហការពីភាគីពាក់ព័ន្ធផងដែរ។”
លោកស្រី វង្ស សុបញ្ញា ពីខាងរដ្ឋបាលព្រៃឈើ បានបន្ថែម សំដៅលើការផ្តោតសំខាន់លើបរិយាប័ន្ន
យេនឌ័រក្នុងវិស័យព្រៃឈើសម្រាប់ឆ្នាំ២០២១-២០២៥៖ "យើងចាំបាច់ត្រូវគាំទ្របណ្តាញស្ត្រីសហគមន៍ព្រៃឈើដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក៏ដូចជាការលើកកម្ពស់សមត្ថភាពស្ត្រី។"
កែ វណ្ណៃ មកពីសហគមន៍ត្រពាំងព្រៃសម្លឹងមើលទៅមុខថា “ក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់បណ្តាញស្ត្រី
សហគមន៍ព្រៃឈើគឺគាំទ្រស្ត្រីវ័យក្មេង
បន្ថែមទៀតនៅក្នុងបណ្តាញ ពីព្រោះពួកគេគឺជាអ្នកដឹកនាំនាពេលអនាគត”។
###
រឿងនេះ ត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ
និងជលផលនៅកម្ពុជា ( PaFF ) - ដំណាក់កាលទី 3 ។ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ( Sida )
ជាសហមូលនិធិក្នុងដំណាក់កាលទីបី និងជាដំណាក់កាលចុងក្រោយ ដែលដំណើរការពីខែកក្កដា
ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣។ អង្គការចំនួនបួនកំពុងអនុវត្តគម្រោង PaFF៖ រីខូហ្វ
RECOFTC, អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP), អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងសមាគមថែរក្សាវប្បធម៌និងបរិស្ថាន (CEPA).
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.recoftc.org/en/cambodia/projects/paff
ការងាររបស់អង្គការរូខូហ្វ (RECOFTC) អាចអនុវត្តទៅបានដោយមានការគាំទ្រពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida )។