RECOFTC Cambodia
Events

សិក្ខា​សាលា​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព

Dec 07
2015
Location
ភ្នំពេញ
RECOFTC Events

ប្រវត្តិ

គម្រោង ”កសាងសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព (SFM) ជាគម្រោង​ដែលអនុវត្តដោយ រីខូហ្វ-មជ្ឈមណ្ឌលសម្រាប់មនុស្ស និង ព្រៃឈើ (RECOFTC) ​និង អង្គការម្លប់បៃតង (MB)”​ ក្រោមជំនួយនៃមូល​និធិ​សម្រាប់​បរិស្ថានពិភពលោក (GEF) តាមរយៈកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ក្រោមការគ្រប់ គ្រងរបស់ រដ្ឋ​​បាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងបានសហការណ៍ជាមួយអគ្គ​នាយក​ដ្ឋានរដ្ឋ​បាល​​​ការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះ​មាន​​រយៈពេល ៤៤ ខែ (ចាប់ពី ខែមេសា ឆ្នាំ ២០១២ រហូតដល់ខែធ្នូ ឆ្នាំ ២០១៥) ដែលបាន អនុវត្ត ក្នុងខេត្ត​គោល​ដៅចំនួន ៤ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង បាត់ដំបង។

គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន: ១) ធ្វើផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ រួមទាំងផែនការ​អាជីវកម្ម​​​សហគមន៍ព្រៃឈើចំនួន៣០សហគមន៍ និង​ផែនការ​គ្រប់គ្រង​​សហ​គមន៍តំបន់​ការពារធម្មជាតិ​ចំនួន១០​សហ​គមន៍ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​០៤​ ២)សាកល្បងគំរូផ្សេងៗទៀតនៃសហគមន៍​ព្រៃឈើ​​០៤ (សហ​​គមន៍ព្រៃ​ការពារ សហគមន៍ព្រៃផ្តល់​ផល និងព្រៃឈើ​ដៃគូ) ៣)​ធ្វើផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ​ចំនួន០៤ឃុំ (១ឃុំ ក្នុង​១​ខេត្ត) និង ៤)​ ធ្វើសច្ចាប័ន ស្តីពីគោលការណ៍ណែនាំបង្កើតសហគមន៍តំបន់ ការពារធម្មជាតិ។

គោលបំណង

​សិក្ខាសាលា​បូកសរុបលទ្ធផលគម្រោងនេះមានគោលបំណងដើម្បីចែករំលែកនូវលទ្ធផល បទពិសោធន៍ មេរៀន និង​លើក​​​​ឡើង​​នូវ​អនុសាសន៍​នានា​ដល់អ្នកពាក់ព័ន្ធសម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ និង សហគមន៍តំបន់​ការពារ​ធម្ម​ជាតិ។

អ្នកចូលរួមក្នុងសិក្ខាសាលា

សិក្ខាសាលានឹងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ១០៩ នាក់មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន​តំណាង​រដ្ឋបាល​ព្រៃឈើ (រដ្ឋបាល​ព្រៃឈើកណ្តាល ខណ្ឌ និង ផ្នែកគោលដៅ) អង្គការមិនមែនរដ្ឋាភិបាលជាតិ ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍ និង ស្ថាប័នផ្សេងៗទៀត។

កាលបរិច្ឆេទ និងទីកន្លែង

សិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេល១ ថ្ងៃ គឺនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារ សណ្ឋាគារ អ៊ឹមផឹរៀល ហ្គាឌិន វីឡា & អូតែល  ក្នុងរាជធានីភ្នំពេញ។