RECOFTC Cambodia
PaFF

ទស្សន​កិច្ច​សិក្សា​ដើម្បី​រៀនសូត្រអំពី​ឥណទាន​សហគមន៍​ព្រៃឈើ

Sep 04
2020
Location
សហគមន៍ព្រៃឈើព្រៃក្បាលបី ខេត្តកំពង់ធំ
សិក្ខាសាលាឆ្លុះបញ្ចាំងពីឥណទានសហគមន៍ព្រៃឈើក្នុងខេត្តក្រចេះ
រីខូហ្វ

រីខូហ្វ តាមរយៈគម្រោងអភិវឌ្ឍសហគមន៍ព្រៃឈើមួយចំនួន ជាពិសេសកម្មវិធីវិស័យព្រៃឈើ និងជលផល (PaFF2) និងគម្រោងធនធានរួមដំណោះស្រាយរួម (SRJS) ក្រោមជំនួយឧបត្ថម្ភពី SDC និង IUCN-Netherland បានអនុវត្តគម្រោងឥណទាន​សហគមន៍ព្រៃឈើ ដើម្បីចូលរួមចំណែកគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅសហគមន៍ព្រៃឈើចំនួន ៣២​ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ ក្នុងនោះនៅខេត្តក្រចេះមានគម្រោងឥណទានសហគមន៍ព្រៃឈើចំនួន​១២​ កំពុងដំណើរការ។

ទោះជាយ៉ាងនេះក៏ដោយធនធានថវិកា សមត្ថភាព និងលក្ខន្តិកៈឥណទានសហគមន៏ព្រៃឈើមានភាពខុសៗគ្នានៅតាមសហគមន៏និមួយៗ ជាពិសេស ឥណទានសហគមន៍ព្រៃឈើ ព្រៃក្បាលបី នៅខេត្តកំពង់ធំ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ មានដើមទុន ច្រើនជាង ៥០០០ដុល្លា មានសមាជិកសហគមន៍ព្រៃឈើចូលរួមទាំងអស់ និងផ្តល់សេវាខ្ចីសងរៀងរាល់ថ្ងៃ ដែលចំណុចល្អសម្រាប់សហគមន៍ផ្សេងទៀតសិក្សាស្វែងយល់ និងពិចារណាអនុវត្តតាម។

ដំណើរទស្សនកិច្ចនេះមាន​គោលបំណងឲ្យសហគមន៍ព្រៃឈើក្នុងខេត្តក្រចេះបានទៅរៀនសូត្រពីការគ្រប់គ្រងគម្រោងឥណទាន​នៅសហគមន៍​ព្រៃឈើព្រៃក្បាលបី ដោយរំពឹងថាសហគមន៍ក្នុងខេត្តក្រចេះអាចយកគម្រូតាម និងធ្វើផែនការកែសម្រួលគម្រោងឥណទានរបស់ខ្លួន ឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកឥណទាន និងការគ្រប់គ្រងព្រៃសហគមន៍។