វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ
Feb 21
2019
-
22
Location
ខេត្តក្រចេះ
រីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជួយឲ្យគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន ដូចនេះ គណៈកម្មការក្រុមឥណទានតម្រូវឲ្យមានការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និងការគ្រប់គ្រងថវិកា (ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បីពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព។
វគ្គនេះរៀបចំឡើងដើម្បីអោយសិក្ខាកាម៖
- យល់ដឹងពីការរៀបចំស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម សម្រាប់ការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ
- យល់ដឹងពីការកត់ត្រាចំណូលចំណាយ ការប្រើប្រាស់ទម្រង់ស្នើសុំខ្ចីប្រាក់ កិច្ចសន្យាខ្ចីប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុ